មូលហេតុ​ពី​ក្រោយ​ ឈឿន ឧត្ដម មិន​ព្រម​ចូល​ផលិតកម្ម

ឈឿន ឧត្ដម មិន​ទាន់​បង្ហាញ​ចូល​ច្រៀង​ក្នុង​ផលិតកម្ម​ណាមួយ​នៅ​ឡើយ​ទេ​ ហើយ​បន្ត​ភាព​ស្ងៀមស្ងាត់​រហូត​មក​ដល់​បច្ចុប្បន្ន។

 

មូលហេតុ​ពី​ក្រោយ​ ឈឿន ឧត្ដម មិន​ព្រម​ចូល​ផលិតកម្ម

 

 

“និយាយ​រួម​ទៅ​ដូច​ខ្ជិល ព្រោះ​ខ្ញុំ​ចាស់​ណាស់​ហើយ ម្យ៉ាង​ទៀត​តារា​ចម្រៀង​ឥឡូវ​ច្រើន​សឹង​អី ទុក​ឱ្យ​ក្មេងៗ​ទៅ”។ លោក​ថ្លែង​មក​កាន់ Sabay។ ម្ចាស់​បទ “ទឹក​ភ្នែក​ជន​ពាល” រូប​នេះ​បន្ត​ថា លោក​គ្មាន​ទំនោរ​ចិត្ត​ប្រកួតប្រជែង​អ្វី​ទៀត​ទេ ដោយ​ទុក​ឱកាស​ឱ្យ​អ្នក​ជំនាន់​ក្រោយ​បន្ត​វេន ហើយ​រស់​តាម​ជីវិត​បែប​សាមញ្ញ។

 

ទោះ​បី​ជា​យ៉ាង​ណា តារា​ចម្រៀង​ខាង​លើ​អះអាង​ថា លោក​ស្វាគមន៍​ចូលរួម​ច្រៀង​តាម​កម្មវិធី​ផ្សេងៗ​តប​តាម​ការ​អញ្ជើញ​របស់​អ្នក​រៀបចំ​នានា​ទាំង​នៅ​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស។ ជាក់​ស្ដែង ឈឿន ឧត្ដម ទើប​ត្រឡប់​មក​ពី​ប្រទេស​អូស្ត្រាលី​តប​តាម​ការ​អញ្ជើញ​របស់​ប្ដី​ប្រពន្ធ ស៊ុក សុភា ដើម្បី​ច្រៀង​ស្វែង​រក​មូលនិធិ​ជួយ​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា។ លោក​នឹង​ចេញ​ទៅ​ក្រៅ​ប្រទេស​ជា​បន្ត​ទៀត ប្រសិន​បើ​មាន​ឱកាស៕

 

អត្ថបទ៖ សំ ជំនាញ