បុរស​ម្នាក់​បាន​ស្លាប់​ដោយសារ​បើក​ត្រាកទ័រ​ឈូស​ដីចំការ​កិន​ចំ​មីនតោន​

​ខេត្តបាត់ដំបង​៖ ត្រាក់ទ័រ​១​គ្រឿង​ខណៈ​កំពុង​ឈូសឆាយដី​ធ្វើ​ចំការ បាន​កិន​ចំ​មីនតោន​ផ្ទុះឡើង ធ្វើ​ឲ្យ​ត្រាក់ទ័រ ខូចខាត​ខ្ទេច​មួយ​កំណាត់​មុខ និង​បង្ក​ឲ្យ​អ្នកបើកបរ​រងរបួស​ធ្ងន់​ហើយ​បាន​ស្លាប់​តាមផ្លូវ​ប​ម្ទា​ប់​ពី​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ហេតុ​កាត​ណ៍​នេះ​បានកើត​កាលពី​វេលា​ម៉ោង​២ និង​៣៥​នាទី ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០១៦ ចំណុច​ភូមិក​ញ្ជាំ​ង ឃុំ​ស៊ុ​ង ស្រុក​សំឡូត ខេត្តបាត់ដំបង ។ ជនរងគ្រោះ​ឈ្មោះ​ឡុង សុជាតិ អាយុ​៣៤​ឆ្នាំ មុខរបរ​យោធា​កងពល​៥២ ប​ច្ច​ប្បន្ន​រស់នៅ​ភូមិ​តា​សាញ​ត្បូង ឃុំ​តា​សាញ ស្រុក​សំ​ឡូ ខេត្តបាត់ដំបង​៕

KA-04-02-2016-01 KA-04-02-2016-02 KA-04-02-2016-03