នាយករដ្ឋមន្រ្តី ៖ ដំឡើងឋានៈ ជាអភិបាលខេត្ត ត្រូវជ្រើសចេញ ពីមន្រ្តីនៅក្នុង មូលដ្ឋាន

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជាបានថ្លែងថា ប្រសិនបើមានដំឡើង នាទីនៅថ្នាក់អភិបាលខេត្ត ក្រុង ស្រុក និងថ្នាក់ក្រោមជាតិ ត្រូវជ្រើសរើសពីមន្រ្តីនៅក្នុងមូលដ្ឋាន។

បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីបានឲ្យដឹង ថា “នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៦នេះ សម្តេចតេជោ បានចង្អុល បង្ហាញនូវការតំឡើងតួនាទីនៅមូលដ្ឋាន ដូចជាអភិបាលខេត្ត ក្រុង ស្រុក នៅថ្នាក់ក្រោមជាតិ គឺតម្រូវឲ្យ ជ្រើសរើសមន្ត្រីដែលនៅមូលដ្ឋាននោះតែម្តង ដើម្បីរក្សាការពារសុច្ចរិតភាព និងយុត្តិធម៌ និងកាត់បន្ថយ នូវរាល់ការថ្នាំងថ្នាក់”៕

នាយករដ្ឋមន្រ្តី ៖ ដំឡើងឋានៈ ជាអភិបាលខេត្ត ត្រូវជ្រើសចេញ ពីមន្រ្តីនៅក្នុង មូលដ្ឋាន