សម្ដេចតេជោ ព្រមាន មន្រ្តីថ្នាក់ជាតិ ដែលដណ្ដើម កៅអី មន្ត្រីថ្នាក់ក្រោមជាតិ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល កម្ពុជា នៅព្រឹកថ្ងៃទី ៤ ខែ មីនា ឆ្នាំ ២០១៦នេះ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី បានថ្លែងសារ ព្រមាន ទៅដល់មន្រ្តីថ្នាក់ជាតិ ទាំងឡាយ ណាដែលតែង តែដណ្ដើមតួនាទី ឬកៅអីមន្រ្តីថ្នាក់ក្រោមជាតិ។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានសរសេរក្នុងបណ្ដាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុកថា "សម្តេចនាយករដ្ឋមន្ត្រី ព្រមានពីរឿង មន្ត្រីថ្នាក់ជាតិរុករកទៅ ដណ្តើមកៅអី មន្ត្រីថ្នាក់ក្រោមជាតិ" ។

គួរបញ្ជាក់ថា កន្លងមក សម្ដេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាឲ្យ មន្រ្តីក្រោមឱវាទចេះបែងចែក ការងារគ្នាធ្វើ និងមិនត្រូវក្ដោប តែអំណាចតែម្នាក់ ហើយមិនធ្វើការនោះទេ៕

សម្ដេចតេជោ ព្រមាន មន្រ្តីថ្នាក់ជាតិ ដែលដណ្ដើម កៅអី មន្ត្រីថ្នាក់ក្រោមជាតិ