កម្ពុជាស្នើ EU ពន្យាររយៈពេល នាំចូលគ្រឿងបន្លាស់ កង់ពីម៉ាឡេស៊ី

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានស្នើឲ្យសហភាពអឺរ៉ុប (EU) ពន្យាររយៈពេលនាំចូល គ្រឿងបន្លាស់កង់ ពីប្រទេសម៉ាឡេស៊ី ចំនួនបីឆ្នាំបន្តទៀត ចាប់ពីឆ្នាំ២០១៦នេះ ដើម្បីផ្តល់អាទិភាព ឧស្សាហកម្មនៅកម្ពុជា។

ការលើកឡើងរបស់ លោករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានធ្វើឡើងក្នុងជំនួប ជាមួយលោកស្រី Cecilia Malmström ស្នងការពាណិជ្ជកម្ម សហភាពអឺរ៉ុប នៅល្ងាចថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៦។ នេះយោងតាមបណ្តាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុករបស់ ក្រសួងពាណិជ្ជកម្ម។

ប្រភពខាងលើបន្តថា “លោកទេសរដ្ឋមន្ត្រី បានស្នើឲ្យសហភាពអឺរ៉ុប ពន្យាររយៈពេលនាំចូល គ្រឿងបន្លាស់កង់ពី ប្រទេសម៉ាឡេស៊ីចំនួន បីឆ្នាំបន្តទៀត ចាប់ពីឆ្នាំ២០១៦នេះទៅ ដើម្បីធានាដល់និរន្តរភាព ឧស្សាហកម្មនៅកម្ពុជា។ ជាការឆ្លើយតប លោកស្រីនឹងពិនិត្យ មើលសំណើនេះ និងផ្តល់ចម្លើយមក ភាគីកម្ពុជាតាម ពេលសមស្រប” ។

ក្នុងជំនួបពិភាក្សានេះ លោក ស៊ុន ចាន់ថុល បានកោតសរសើរ ដល់សហភាពអឺរ៉ុប ដែលបានឲ្យកម្ពុជានូវ ប្រព័ន្ធអនុគ្រោះ ផ្នែកពាណិជ្ជកម្ម ដូចជាលើកលែងអាវុធ (EBA) ការផ្តល់ជូននេះ គឺជា ការ ជួយជំរុញឲ្យ កម្ពុជាអាចនាំចេញ បង្កើតការងារធ្វើ និងកាត់បន្ថយភាពក្រីក្រ របស់ប្រជាជនកម្ពុជាបាន យ៉ាងច្រើន។

ក្នុងឱកាសជំនួប ពិភាក្សានេះដែរ លោកស្រី Cecilia បានលើកឡើង នូវបញ្ហាដីសម្បទាន ដែលទាក់ ទងនឹងការដាំស្ករអំពៅ និងបាន ជំរុញលើកទឹកចិត្តឲ្យ រាជរដ្ឋាភិបាលកម្ពុជា ដោះស្រាយបញ្ហាឲ្យបាន ឆាប់តាមដែល អាចធ្វើទៅបាន៕

កម្ពុជាស្នើ EU ពន្យាររយៈពេល នាំចូលគ្រឿងបន្លាស់ កង់ពីម៉ាឡេស៊ី

កម្ពុជាស្នើ EU ពន្យាររយៈពេល នាំចូលគ្រឿងបន្លាស់ កង់ពីម៉ាឡេស៊ី