រថយន្តវីហ្គោ បុកម៉ូតូ សណ្តោងរ៉ឺម៉ក ស្លាប់ម្នាក់របួស ស្រាល២នាក់

កណ្តាល ៖ គ្រោះថ្នាក់ចរាចរណ៍មួយ បណ្តាលឲ្យបុរសម្នាក់បានស្លាប់ និង២នាក់ រងរបួសស្រាល ដោយសារ មានរថយន្តបើកបុកជាមួយម៉ូតូសណ្តោងរ៉ឺម៉ក កាលពីម៉ោង៥ភ្លឺ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ១ ក្នុងភូមិសំរោងក្អែរ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

លោកព្រុំ សំណាង អធិការរងស្រុកកៀនស្វាយ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះគឹង ឆិល ភេទប្រុស អាយុ៣២ឆ្នាំ (ស្លាប់) ស្នាក់នៅក្នុងភូមិកោះតេជោ ឃុំគគីរធំ ស្រុកកៀនស្វាយ និងអ្នករួមដំណើរ០២នាក់ របួសស្រាលមានឈ្មោះមួន សាម៉ៃ ភេទប្រុស អាយុ៣៥ឆ្នាំស្នាក់នៅភូមិគគីរធំ បើកបរម៉ូតូម៉ាកyamaha គ្មានស្លាកលេខ បានធ្វើដំណើរស្របទិសជាមួយរថយន្ត ក្នុងទិសដៅភ្នំពេញ ទៅអ្នកលឿង លុះមកដល់ ត្រង់ចំណុចខាងលើ ស្រាប់តែមានរថយន្ត ម៉ាកវីហ្គោ ពាក់ស្លាកលេខ ភ្នំពេញ 2Y-8897 បើកដោយជន ជាតិចិនមានឈ្មោះNGklMHEE បានបុកចំពីក្រោយពេញទំហឹងបណ្តាលស្លាប់ម្នាក់របួសស្រាល២នាក់(អ្នកបើកបរត្រូវបានឃាត់ ខ្លួនរងរបួសស្រាល។

លោកអធិការរងបានបន្តថា ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ស្រុកកៀនស្វាយ បានចុះទៅធ្វើការ វាស់វែង ហើយបានប្រគល់សព ជូនក្រុមគ្រួសារ ធ្វើបុណ្យ តាមប្រពៃណី និងដោយឡែក រថយន្តនិងម៉ូតូ យកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធី ៕