អាជ្ញាធរខណ្ឌសែន សុខចុះផ្អាក សំណង់អគារ បុរី៩៩៩ សាងសង់ គ្មានច្បាប់ និងប៉ះពាល់ ដល់វត្តវង្គតបុរី ហៅ វត្តទួលក្រសាំង

ភ្នំពេញ៖ អាជ្ញាធរខណ្ឌសែន សុខចុះផ្អាក សំណង់អគារ បុរី៩៩៩ ដែលសាងសង់ ខុសបច្ចេកទេស និងគ្មានច្បាប់ នៅព្រឹកថ្ងៃទី៤ ខែមីនាឆ្នាំ២០១៦នេះ បន្ទាប់ពីព្រះចៅអធិការវត្តវង្គតបុរី ហៅវត្តទួលក្រសាំង មានទីតាំងស្ថិតនៅសង្កាត់ទឹកថ្លា បានសម្តែងព្រះទ័យមិនសប្បាយចិត្ត ដោយព្រះអង្គលើកឡើងថា សំណង់ដែលអគារ៩៩៩ សង់ជាប់របងវត្តនៅខាងលិច ធ្វើឲ្យប៉ះពាល់ទីអារាម ពោលគឺសង់ពីលើដំបូល ព្រះវិហាររបស់វត្ត រួមទាំងអ្នកដែលកំពុងស្នាក់នៅក្នុងអគារនោះ បានហាលសម្លៀកបំពាក់ មានដូចជា សារុង ក្រមា ខោ ជាដើម ដែលហាលស្ថិតនៅពីលើព្រះវិហារ មើលទៅឃើញថា ប្រាកសចាកពីសីលធម៌ ប៉ះពាល់ ដល់ព្រះពុទ្ធសាសនា និងប៉ះពាល់ដល់ព្រះសង្ឃ ដែលគង់នៅជិតអគារនេះ។ ព្រះចៅអធិការ មានសង្ឃដីកា ជម្រាបទៅកាន់លោក តាំង ណាវិន ចៅសង្កាត់ទឹកថ្លា ដើម្បីសុំជួយអន្តរាគមន៍។

ទាក់ទងទៅនឹងរឿងរ៉ាវខាងលើនេះ អាជ្ញាធរខណ្ឌសែនសុខ ដែលមានលោក លី សាវេត ជាអភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ បានបញ្ជាឲ្យលោក ថេង ស៊ីថុល អភិបាលរង បានចុះទៅកាន់កន្លែង សំណង់អគារ ដែលកំពុងសាងសង់ឈ្មោះថា បុរី៩៩៩ នេះ អាជ្ញាធរបាន រកឃើញថា សំណង់នេះគឺសង់ ដោយគ្មានច្បាប់ត្រឹមត្រូវ រួមទាំងសង់មិនមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ដូច្នេះអាជ្ញាធរបានសម្រេចដកហូត សម្ភារមួយចំនួន រួមទាំងបិទសំណង់នេះមិនឲ្យធ្វើបន្តទៀត ។

លោក ថេង ស៊ីថុល បានមានប្រសាសន៍ថា លោកនឹងដាក់របាយការណ៍ ជូនទៅសាលារាជធានីភ្នំពេញ ដើម្បីបញ្ឈប់សំណង់នេះទាំងស្រុង ហើយក៏បានធ្វើឲ្យព្រះចៅអធិការ វត្តវង្គតបុរី ហៅវត្តទួលក្រសាំង មានការស្ងប់ព្រះទ័យផងដែរ ក្រោយពីមានអន្តរាគមន៍ ពីអាជ្ញាធរខណ្ឌសែនសុខ។

សូមបញ្ជាក់ថា វត្តវង្គតបុរី ហៅវត្តទួលក្រសាំង គឺជាវត្តមួយដាក់តម្កល់អដ្ឋិធាតុឪពុកម្តាយ របស់សម្តេចតេជោ ហ៊ុន សែន ទាំងនេះហើយ គឺជាការចាប់អារម្មណ៍របស់អាជ្ញាធរផងដែរ ដើម្បីទប់ស្កាត់កុំឲ្យមានការខូច សោភ័ណភាពនៅក្នុងបរិវេណ ឬក៏ទីវត្តអារាមវង្គតបុរី ហៅ វត្ត ទួលក្រសាំងនេះផងដែរ៕