Kawasaki Z250 SL ស៊េរី ០១៦ បំពាក់​ប្រព័ន្ធ​បញ្ចុះ​កម្តៅ ថ្លៃ​ជាង ៤ពាន់​ដុល្លារ

Kawasaki Z250 SL ស៊េរី ០១៦ ដែល​ជា​ម៉ូតូ​ធំ​សម្រាប់​យុវវ័យ​ស្ទាវៗ​​ទើប​​ចេញ​លក់​ប៉ុន្មានថ្ងៃ​នេះ ​​ជាមួយ​តម្លៃ​​​ប្រហែល ៤៥០០ដុល្លារ

 

Kawasaki Z250 SL ស៊េរី ០១៦ បំពាក់​ប្រព័ន្ធ​បញ្ចុះ​កម្តៅ ថ្លៃ​ជាង ៤ពាន់​ដុល្លារ

 

ម្ចាស់​ហាង​លក់​ម៉ូតូ ចាន់ មុំ ២ នៅ​ម្តុំ​គិរីរម្យ​បាន​ឱ្យ​ដឹង​ថា ហាង​លោក​ទើប​បាន​ដាក់​លក់ Kawasaki Z250 SL មាន​ប្រព័ន្ធ ABS ស៊េរី​ថ្មី​នេះ​ប៉ុន្មាន​ថ្ងៃ​នេះ​ប៉ុណ្ណោះ តែ​​បច្ចុប្បន្ន​មាន​តែ​តែ១ពណ៌​​ទ​​គឺ ពណ៌​ក្រហម​លាយ​ខ្មៅ។ ម្ចាស់​ហាង​រូប​នេះ​ថា សម្រាប់ Z250 SL ​គ្មាន​ប្រព័ន្ធ​ហ្វ្រាំង ABS មាន​តម្លៃ​ធូរ​ថ្លៃ​ជាង​ម៉ូដែល​មាន​ប្រព័ន្ធ ABS ប្រហែល​ ១០០ដុល្លារ។

 

លក្ខណៈ​សម្បត្តិ Kawasaki Z250SL ស៊េរី ០១៦៖ 

 

@ ប្រភេទ​ម៉ាស៊ីន៖ Liquid-cooled, 4-stroke, Single Cylinder
@ ទំហំ​ម៉ាស៊ីន៖ 250cc
@ ប្រព័ន្ធ​សាំង៖ ប៊ិច​
@ ចង្កឹះ​លេខ៖ ៦វគ្គ
@ ទម្ងន់៖ ១៤៨គីឡូក្រាម
@ ល្បឿន​អតិបរមាន៖ ១៥៣គីឡូម៉ែត្រ/ម៉
@ ចំណុះ​ធុង​ប្រេង៖ ១១លីត្រ
@ ហ្វ្រាំង​មុខ៖ ហ្វ្រាំង​បូម ទំហំ ២៩០ម.ម
@ ហ្វ្រាំង​ក្រោយ៖ ហ្វ្រាំង​បូម ទំហំ ២២០ម.ម
@ ​ប្រព័ន្ធ​ហ្វ្រាំង​សុវត្ថិភាព៖ ABS។

 

Kawasaki Z250 SL មាន​​បំពាក់​​ប្រព័ន្ធ​បញ្ចុះ​កម្តៅ​ស្វ័យ​ប្រវត្តិ Cooling System ដើម្បី​ឱ្យ​កម្តៅ​ម៉ាស៊ីន​ម៉ូតូ​ចុះ​ត្រជាក់​ពេល​ត្រូវ​ជិះ​យូរ៕

 

 

អត្ថបទ៖ ប៉ែត ផាន់និត