ពិព័រណ៍​វិទ្យាសាស្ត្រ វិស្វកម្ម​លើក​ទីពីរ​ធ្វើ​នៅ​សាលា​តិច​ណូ

ច្នៃ​បំពង់​ជ័រ​ធ្វើ​រ៉ុកកែត​បាញ់​ដោយ​កម្លាំង​ខ្យល់ ថ្ម​ពិល​ច្នៃ​ពី​ផ្លែ​ក្រូច​ឆ្មារ​បង្កើត​ថាមពល​អគ្គិសនី ល្បាយ​សារធាតុ​គីមី​បង្កើត​ជា​ទឹក​លាង​បន្លែ​បំបាត់​ជាតិ​ពុល និង​បណ្ដុំ​របស់​ច្នៃ​ប្រឌិត​ជា​ច្រើន​ដែល​បង្កើត​នៅ​ក្នុង​ស្រុក ទាំង​អស់​នេះ​មាន​នៅ​ក្នុង​មហោស្រព​វិទ្យាសាស្ត្រ និង​វិស្វកម្ម​កម្ពុជា​លើក​ទី​២​នៅ​តិច​ណូ។

 

ពិព័រណ៍​វិទ្យាសាស្ត្រ វិស្វកម្ម​លើក​ទីពីរ​ធ្វើ​នៅ​សាលា​តិច​ណូ

 

មហោស្រពជាតិលើកទី២ ស្ដីពី វិទ្យាសាស្ត្រ និង​វិស្វកម្ម​កម្ពុជា (The 2nd Cambodia Science and Engineering Festival) នេះ​​នឹង​​ប្រព្រឹត្ត​ធ្វើ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​នា​ថ្ងៃ​ទី០៩ ដល់ ថ្ងៃ​ទី១១ ខែ​មីនា ឆ្នាំ២០១៦ ព្រម​មាន​សិក្ខាសាលា ការ​ធ្វើ​បទ​បង្ហាញ​ពី​វាគ្មិន​ល្បី​ៗ ដែល​មាន​បទ​ពិសោធន៍ និង​ជំនាញ​ទាក់​ទង​និង​ប្រធាន​បទ​ខាងលើ ព្រម​ទាំង​មាន​ការ​សម្ដែង​សិល្បៈ​ផង​ដែរ។

 

ពិព័រណ៍​វិទ្យាសាស្ត្រ វិស្វកម្ម​លើក​ទីពីរ​ធ្វើ​នៅ​សាលា​តិច​ណូ

 

មហោស្រព​នេះ ប្រព្រឹត្ត​ទៅ​ក្នុង​គោលបំណង​ជំរុញ​ឲ្យ​សិស្ស និស្សិត លោកគ្រូ អ្នកគ្រូ និង​ស្ថាប័ន​ពាក់ព័ន្ធ​យកចិត្តទុកដាក់​លើ​ការសិក្សា ការ​បណ្ដុះបណ្ដាល និង​ការស្រាវជ្រាវ​មុខជំនាញ​ទាក់ទង​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា ដែល​ជា​មុខជំនាញ​ដ៏​មាន​សក្ដានុពល​សម្រាប់​ចូល​រួម​ចំណែក​ការ​អភិវឌ្ឍន៍​ប្រទេស​​ឲ្យ​​រីកចម្រើន​។

 

ពិព័រណ៍​ថ្នាក់​ជាតិ​នេះ​ធ្លាប់​បាន​ប្រារព្ធ​ធ្វើ​ជា​លើក​ដំបូង​​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​កាល​ពី​ឆ្នាំ​មុន ដោយ​មាន​សិស្ស​និស្សិត​ចាប់​អារម្មណ៍​ចូល​រួម​យ៉ាង​ច្រើន​កុះករ។

 

កុំ​ភ្លេច​ចូល​រួម​ទាំង​អស់​គ្នា​ណា៎!   ជួប​គ្នា​នៅ​តិចណូ!

 

បន្ត​អាន៖  ទៅ​រួច យក​ក្រូចឆ្មារ​ច្នៃ​ជា​ថ្ម​ពិល​បង្កើត​ថាមពល​​អគ្គិសនី​​ដ៏​អស្ចារ្យ

 

អត្ថបទ៖ រក្សា