រៀបចំវគ្គផែនការ និងវិធីសាស្ត្រ ហាត់ហ្វឹកហ្វឺន កីឡា កម្រិតខ្ពស់ គ្រូបង្វឹក ជំនួយថ្នាល

ភ្នំពេញ៖ មជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺន កីឡា បានរៀបចំ វគ្គផែនការ និងវិធីសាស្ត្រ ហាត់ហ្វឹកហ្វឺន កីឡា កម្រិតខ្ពស់ ដល់លោកគ្រូ អ្នកគ្រូបង្វឹក គ្រូជំនួយ និងអនុរក្ស កីឡាករ-កីឡាការិនីថ្នាល ឆ្នាំ២០១៦នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ ២០១៦នេះ មជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា នៃ ពហុកីឡាដ្ឋានជាតិ។

លោក ប៊ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺន កីឡា បានមានប្រសាសន៍ថា “ វគ្គនេះមានសារៈសំខាន់ណាស់ សម្រាប់ដល់ លោកគ្រូ អ្នកគ្រូបង្វឹក គ្រូជំនួយឲ្យចេះ រៀបចំផែនការ និងយុទ្ធសាស្រ្ត ក្នុងហ្វឹកហ្វឺនដល់ កីឡាករ-កីឡាការិនី ថ្នាលវ័យក្មេង របស់កម្ពុជា ដើម្បីត្រៀមខ្លួន ចូលរួមប្រកួត កីឡាអន្តរជាតិ និងត្រៀមលក្ខណៈឆ្ពោះ ទៅចូលរួមប្រកួត កីឡាស៊ីហ្គេម លើកទី៣២ ដែលរាជរដ្ឋាភិបាល កម្ពុជា សម្រេចធ្វើម្ចាស់ ផ្ទះនៅឆ្នាំ២០២៣” ។

វគ្គផែនការ និងវិធីសាស្ត្រ ហាត់ហ្វឹកហ្វឺនកីឡា កម្រិតខ្ពស់ធ្វើបទបង្ហាញ ដោយលោក កែវ សារ៉េត ជានាយកសាលា កីឡាបាល់ទាត់បាទី និង អនុប្រធាន មជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា ព្រមទាំងជាអតីត កីឡាករឆ្នើម ដែលមានបទពិសោធន៍ ការអភិវឌ្ឍន៍ កីឡាករ-កីឡាការិនី ថ្នាល ជាច្រើនឆ្នាំ ហើយសព្វថ្ងៃនេះ រូបលោកបានសាង ស្នាដៃដ៏ឆ្នើមមួយទៀត គឺលោកបានធ្វើ ឲ្យកីឡាករ បាល់ទាត់វ័យក្មេង ទទួលការគាំទ្រ ពីទស្សនិកជន និងឈានចូលលើ ឆាកអន្តរជាតិផងដែរ។

លោកប្រធានបានបន្ថែមទៀតថា “កីឡាកម្រិតខ្ពស់” គឺត្រូវលោកគ្រូ អ្នកគ្រូបង្វឹក គ្រូជំនួយ ចេះគ្រប់គ្រង សេវាសុខភាពផ្លូវកាយ ផ្លូវចិត្ត ,បច្ចេកទេសខ្ពស់ និងជំរុញឲ្យកាន់ តែខ្ពស់នូវPerformance , ការផែនការហ្វឹកហ្វឺន ជំនាញបច្ចេកទេស ច្បាស់លាស់ ព្រោះការហ្វឹកហាត់កីឡា គឺជាដំណើរវិវត្តន៍ និងរីក ចម្រើនលើគុណភាព កម្លាំងកាយ បច្ចេកទេស កលល្បិច បញ្ញា ថែមទាំងស្មារតី របស់កីឡាករ-កីឡាការិនី ដោយឆ្លងកាត់ លំហាត់ផ្លូវកាយ និមានពេលវេលា កំណត់ជាក់លាក់។

លោកបានបញ្ជាក់ថា “កីឡាករ-កីឡាការិនីថ្នាល ដែលត្រូវប្រមូលផ្តុំ រយៈពេល១០ខែ គឺចាប់ពីថ្ងៃទី១ ខែមីនា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ហើយ សម្រាប់ កីឡាករ-កីឡាការិនី ថ្នាលនឹងទទួលបាន ថវិកាអាហារឧបត្ថម្ភ ក្នុងមួយថ្ងៃ “៤៤០០០រៀល” និងលោកគ្រូ អ្នកគ្រូបង្វឹក គ្រូជំនួយ អនុរក្សក៏ដូចគ្នាដែរ ព្រមទាំងទទួលបាន ប្រាក់ខែថែមទៀតផង៕

រៀបចំវគ្គផែនការ និងវិធីសាស្ត្រ ហាត់ហ្វឹកហ្វឺន កីឡា កម្រិតខ្ពស់ គ្រូបង្វឹក ជំនួយថ្នាល

រៀបចំវគ្គផែនការ និងវិធីសាស្ត្រ ហាត់ហ្វឹកហ្វឺន កីឡា កម្រិតខ្ពស់ គ្រូបង្វឹក ជំនួយថ្នាល

រៀបចំវគ្គផែនការ និងវិធីសាស្ត្រ ហាត់ហ្វឹកហ្វឺន កីឡា កម្រិតខ្ពស់ គ្រូបង្វឹក ជំនួយថ្នាល