ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកំពង់ចាម ៖ មាន​ហេតុការណ៍ភ្ញាក់​ផ្អើលមួយ បន្ទាប់​​ពី​​ជន​មិនស្គាល់​មុខ​ បាន​​ដុត​បំផ្លាញ​​​ម៉ូតូ​ម៉ាក់​វីវ៉ា​មួយ​គ្រឿង​ឆេះហ្មត់ សល់​តែគ្រោងឆ្អឹងដែក ដែល​ហេតុ​ការណ៍នេះ​ កើតឡើង​កាលពីវេលាម៉ោង​ជាង​១រំលងអធ្រាត្រ​ ឈានចូល​ថ្ងៃទី០៤ មីនា ២០១៦ ស្ថិត​នៅ​​គល់ស្ពាន​គីហ្ស៊ុណា ក្នុងភូមិ​ទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ដោយ​មុនពេលកើតហេតុ​ គេ​ឮសំឡេងប្រកែកគ្នា​​ ស្រាប់​តែ​​ម៉ូតូ​​ឆេះតែម្តង ។

ប្រភពពី​បុរសម្នាក់​ឱ្យដឹងថា ក្នុង​​ពេល​​ដែលគាត់​កំពុង​​ដេក ស្រាប់តែ​ឮបុរសម្នាក់​ជា​គ្រូបង្រៀន​​ដែលមាន​ផ្ទះនៅទល់មុខ​ថា​​​ មាន​ម៉ូតូ​ឆេះ​​ចេញ​ជាអណ្តាតភ្លើង​ហុយឡើង​​ទ្រលោម​ និង​​​ខ្លាច​កើត​ទៅជាអគ្គិភ័យ​​​ឆាបឆេះ​​ដល់ផ្ទះ ។ ក្រោយពី​​​ឮបែប​​នេះ គាត់ស្ទុះ​ទៅ​បើក​​ទ្វារ​​ផ្ទះចេញមក ក៏​​ឃើញ​ម៉ូតូវីវ៉ាត្រូវ​ភ្លើង​ឆេះ​​ តែមិន​មាន​មនុស្ស​ទេ ។ បន្ទាប់​មក ​​គាត់​ក៏រត់ទៅ​ដង​ទឹកពន្លត់​៣ ទៅ៤ធុង ទើប​រលត់​អស់ ។ ​