យ៉ុង ចាន់​កណ្ណិកា កាក់កប​ពង្រីក​ជំនួញ​បន្ថែម​!

6 Videos

​ក្រៅពី​ជា​តារាចម្រៀង​អ្នកនាង យ៉ុង ចាន់​កណ្ណិកា ក៏​ជា​ថៅកែ​ស្រី​នៃ​ម្ចាស់​ហាង​សាឡ​ន​មួយ​ផងដែរ ។ ដោយសារ​របរ​មួយ​នេះ​កាន់តែ​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​សំណាក់​អតិថិជន យ៉ុង ចាន់​កណ្ណិកា បាន​បង្កើត​សាខា​ទី ពីរ​បន្ថែមទៀត​ដែល​បាន​ដំណើរការ​កាលពី​ចុងខែ​កុម្ភៈ​កន្លងទៅនេះ ។ មាន​គេ​និយាយថា មុខរបរ​របស់​តារា ចម្រៀង​រូបនេះ​ចំណាយ​ដើមទុន​មិនតិចជាង ៥ ម៉ឺន​ដុល្លារ​នោះទេ ។​

យ៉ុង ចាន់​កណ្ណិកា កាក់កប​ពង្រីក​ជំនួញ​បន្ថែម​!

M88

​អ្នកនាង យ៉ុង ចាន់​កណ្ណិកា ទើបនឹង​បង្កើត​សាខា​សាឡ​ន​របស់ខ្លួន​មួយកន្លែង​ទៀត​ដែល​បាន​ដំណើរការ កាលពី​ថ្ងៃទី ២៦ ខែកុម្ភៈ ដែលមាន​ទីតាំងនៅ​បុរី​ពិភពថ្មី​ចំការ​ដូង ហើយក៏ មាន​ទទួល​បង្រៀន​សិស្ស​ផងដែរ ។ បើតាម​ការអះអាង​រប​ស់ យ៉ុង ចាន់​កណ្ណិកា បានឱ្យដឹងថា ក្រៅពី​ផាត់មុខ ធ្វើ​សក់ បុរស នារី ហាង​សាឡ​ន​របស់ នាង​ក៏មាន​កាត់សក់​បុរស​ផងដែរ ។ ទំនេរ​ពី​ការងារ​សិល្បៈ យ៉ុង ចាន់​កណ្ណិកា តែង​មើល​ការខុសត្រូវ​មុខរបរ របស់ខ្លួន ហើយ​មាន​អតិថិជន​ខ្លះ​ដែល​បាន​ទៅ​ហាង​សាឡ​ន​របស់​នាង បានឱ្យដឹងថា ក្រៅពី​ផាត់មុខ និង ធ្វើ​សក់ ឱ្យ​ភ្ញៀវ តារាចម្រៀង​មាឌតូច​ល្អិត​រូបនេះ​ក៏មាន​មាន​ជំនាញ​ខាង​ធ្វើ​ក្រចក​ផងដែរ ។​

យ៉ុង ចាន់​កណ្ណិកា កាក់កប​ពង្រីក​ជំនួញ​បន្ថែម​!

​ថ្វី​ត្បិត​មិនមែនជា​តារាចម្រៀង​លំដាប់​កំពូល​តែ យ៉ុង ចាន់​កណ្ណិកា តែង​ទទួលបាន​ការចាប់ អារម្មណ៍​ពី សំ ណាក់​មហាជន​ទាំង​នៅក្នុង​ស្រុក និង ក្រៅ​ស្រុក ជាពិសេស​មនុស្ស​វ័យ​ក​ណ្តា​ល ។ ជារឿយៗ តារាចម្រៀង​រូបនេះ តែង​លេចមុខ​នៅតាម​កញ្ចក់​ទូរទស្សន៍​ក្នុង​កម្មវិធី​ប្រគុំ​តន្ត្រី​នានា ហើយ​អ្វីដែល​គួរឱ្យកត់សំគាល់​នោះ គឺ យ៉ុង ចាន់​កណ្ណិកា តែងមាន​ឱកាស ចេញទៅ​សម្តែង​នៅក្រៅ​ប្រទេស​ជា​បន្ត បន្ទាប់ ហើយ​ឆាប់ៗ​នេះ​នាង​មានបំណង ទៅ​សម្តែង​នៅ​សហរដ្ឋអាមេរិក ថែម​ទៀតផង ។

យ៉ុង ចាន់​កណ្ណិកា កាក់កប​ពង្រីក​ជំនួញ​បន្ថែម​!

គួររំលឹកថា យ៉ុង ចាន់​កណ្ណិកា បាន​រៀបការ​ជាមួយ​លោក ចាន់ ចំណាន កាលពី​ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៤ ហើយ​រហូតមក​ដល់ពេលនេះ​នាង​មិនទាន់​មានកូន​ទុកជា​ចំណង ដៃ​នៅឡើយ​ទេ ។ គេ​នៅ​ចាំបាន​ថា ក្រោយពី​រៀបការ​អ្នកនាង យ៉ុង ចាន់​កណ្ណិកា ធ្លាប់បាន​ប្រាប់ថា នាង​មិនទាន់​ចង់ បាន​កូនចៅ​ភ្លាមៗ​នោះទេ គឺ ចង់​នៅ​បន្តការងារ​ក្នុង​សិល្បៈ​សិន ៕ ចេ​នី​