សុគន្ធ នីសា ប្រែប្រួល​ខ្លាំង​?​

6 Videos

​សុគន្ធ នីសា បានបង្ហាញ​វត្តមាន​ជាថ្មី​ក្រោយពី​បាត់​មុខ​អស់​រយៈពេល​ជាច្រើន​ខែ ការ​លេចមុខ​សាជាថ្មី​នេះ ពិតជា​គួរ​ឲ្យ​ចាប់អារម្មណ៍​ខ្លាំងណាស់ ។​​ ជាក់ស្តែង​ប៉ុន្មាន​ថ្ងៃ​មុននេះ នាង​បាន​បង្ហាញមុខ​នៅក្នុង​ផលិតកម្ម​រស្មី ហង្ស​មាស ជាមួយនឹង​រូបរាង​និង​រូប​សម្រស់​ស្រស់​សោភា​គួរ​ឲ្យ​ទាក់ទាញ ធ្វើ​ឲ្យ​អ្នក​នៅក្បែរ​នាង លាន់មាត់​សរសើរ​នាង​គ្រប់គ្នា ។​

សុគន្ធ នីសា ប្រែប្រួល​ខ្លាំង​?​

M88

​ទីបំផុត សុគន្ធ នីសា ពិតជា​ចូល​ច្រៀង​ឲ្យ​ផលិតកម្ម​រស្មី​ហង្ស​មាស​វិញ យ៉ាងពិត​ប្រាកដ នាង​ថែមទាំង​បាន ចេញ​ថត​ខារ៉ាអូខេ​ដើម្បី​ត្រៀម​ទុក​សម្រាប់​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​ដែល​ត្រៀម​ចូលមក​ដល់​នាពេលខាងមុខ​បន្តិច​ទៀតផង ។ មើលទៅ សុគន្ធ នីសា ពិតជា​រីកមុខ​រីក​មាត់​ជាមួយ​ផលិតកម្ម​ថ្មី​នេះ​ខ្លាំងណាស់ ។

សុគន្ធ នីសា ប្រែប្រួល​ខ្លាំង​?​

​គួរបញ្ជាក់​ផងដែរ​ថា ក្នុងអំឡុង​ពេលដែល សុគន្ធ នីសា បាត់​មុខ​ពី​សិល្បៈ គឺមាន​ពត៌មាន​ថា នាង​បាន​ចេញទៅ​សម្តែង​នៅ​សហរដ្ឋអាមេរិក ដោយឡែក​ប្រភព​ត៌មាន​ផ្សេងទៀត​និយាយថា សុគន្ធ នីសា បាន​ទៅសម្ងំ លាក់ខ្លួន​កែស​ម្ជ​ស្ស​នៅក្រៅ​ប្រទេស ក្រោយពី​មុខមាត់​នាង​ជួប​នូវ​បញ្ហា ។

សុគន្ធ នីសា ប្រែប្រួល​ខ្លាំង​?​

​ជាមួយនិង​វត្តមាន​ថ្មី​នេះ មើលទៅ សុគន្ធ នីសា ពិតជា​ស្រស់ស្អាត​ប្លែក សូម្បីតែ​ទម្រង់​មុខ​របស់ នាង ក៏​ប្រែប្រួល​ដែរ ។ អ្នក​ដែល​ឃើញ​សុគន្ធ នីសា សុទ្ធតែ​លាន់មាត់​ស​សើ​រថា សុគន្ធ នីសា បាត់​មុខ​ត្រឹមតែ​ប៉ុ​ន្មា​ន​ខែ​សោះ ធ្វើ​ឲ្យ​សម្រស់​របស់​នាង​ប្រែប្រួល​ខ្លាំង​ដល់​ម្លឹ​ង ផង ​។

សុគន្ធ នីសា ប្រែប្រួល​ខ្លាំង​?​

​វត្តមាន​ថ្មី​របស់ សុគន្ធ នីសា អាច​នឹងធ្វើ​ឲ្យ​ទស្សនិកជន​កាន់តែ​ចាប់អារម្មណ៍​ខ្លាំង ក្រោយពី​បាត់​មុខ​យ៉ាងយូរ មិន​ត្រឹមតែ​រូប​សម្រស់​នាង​ស្អាត​នោះទេ សូម្បីតែ​ស្តាយ​នៃ​ការតុបតែង​ខ្លួន​របស់​នាង​ក៏​ស្រស់ស្អាត ប្លែក​គួ​ឲ្យ​ទាក់ទាញ ជាពិសេស​នាង​បាន​ទុក​សក់វែង​យ៉ាង​ស្រស់ស្អាត ។

សុគន្ធ នីសា ប្រែប្រួល​ខ្លាំង​?​

​ចាំ​មើលថា តើ សុគន្ធ នីសា អាច​នឹងធ្វើ​ឲ្យ​ប្រជាប្រិយភាព​របស់​នាង​ឡើង​ខ្ពស់​ដល់​កម្រិតណា ? មានតែ​រងចាំ​មើល MV របស់​នាង​ទាំងអស់គ្នា ដែល​នឹង​ចេញ​នាពេល​ឆាប់ៗ​ខាងមុខ ៕ អា​លី​ណា​

សុគន្ធ នីសា ប្រែប្រួល​ខ្លាំង​?​

សុគន្ធ នីសា ប្រែប្រួល​ខ្លាំង​?​

សុគន្ធ នីសា ប្រែប្រួល​ខ្លាំង​?​

សុគន្ធ នីសា ប្រែប្រួល​ខ្លាំង​?​

សុគន្ធ នីសា ប្រែប្រួល​ខ្លាំង​?​