Van der Sar៖ Van Gaal ល្អ​ជាង​ Sir Alex

Edwin van der Sar ​អតីត​អ្នកចាំទី​ដៃ​ស្អិត​ក្រុម​ Manchester United ​​​យល់​ថា ​​អ្នកចាត់ការ​​ក្រុម​បិសាច​ក្រហម​បច្ចុប្បន្ន​ Louis van Gaal ដែល​ជា​ជន​រួម​ជាតិ​ហូឡង់​របស់​ខ្លួន​ គឺ​ល្អ​ជាង​​អតីត​អ្នកចាត់ការ​ Sir Alex Ferguson។

 

Van der Sar៖ Van Gaal ល្អ​ជាង​ Sir Alex

 

អតីត​​អ្នកចាំទី​ជម្រើស​ជាតិ​ហូឡង់​ Van der Sar ​​ធ្លាប់​ជា​កូន​ចៅ​របស់​អ្នកចាត់ការ​ Van Gaal កាល​នៅ​ក្រុម​​ Ajax និង​​ធ្លាប់​ជា​កូន​ចៅ​របស់​ Sir Alex ​​នៅ​ Man Utd​ ផង​ដែរ អំឡុង​ពេល​​រូប​គេ​ប្រកប​អាជីព​ជា​កីឡាករ​រយៈពេល​​២១​ឆ្នាំ ដូច្នេះ​ទើប​បុរស​រូប​នេះ​ ដឹង​ច្បាស់​ថា​អ្នកចាត់ការ​រូប​ណា​ល្អ​ជាង។

 

Van der Sar៖ Van Gaal ល្អ​ជាង​ Sir Alex

Van Gaal និង​ Van der Sar កាល​នៅក្រុម​ Ajax

 

បុរស​វ័យ​៤៥​ឆ្នាំ​រូប​នេះ​ បាន​និយាយ​ក្នុង​បទ​សម្ភាសន៍​មួយ​​នៅ​ Oxford University Union ​ម្សិល​មិញ​​ថា៖ “សម្រាប់​ខ្ញុំ​ Van Gaal ជា​គ្រូ​ល្អ​បំផុត ដែល​ខ្ញុំ​ធ្លាប់​​​លេង​ឲ្យ។ របៀប​បង្ហាត់​ពី​បច្ចេកទេស របៀប​​​ដែល​គាត់​ប្រាប់​ឲ្យ​​យើង​ហ្វឹកហាត់​ក្នុង​នាម​ជា​កីឡាករ​វ័យ​ក្មេង​ ​វិធី​​ឲ្យ​យើង​ហ្វឹកហាត់​ ​ដើម្បី​ក្លាយ​ជា​កីឡាករ​ល្អ​ ​ហើយ​យើង​​ស្ដាប់​​តាម​គាត់​ទាំង​អស់​គ្នា”។

 

Van der Sar៖ Van Gaal ល្អ​ជាង​ Sir Alex

Van der Sar (ឆ្វេង) កាល​នៅ​ Man Utd ជំនាន់​ Sir Alex

 

Van der Sar ​ធ្លាប់​លេង​ឲ្យ​ Ajax ៩​រដូវ​កាល​ចន្លោះ​ឆ្នាំ ១៩៩០-៩៩ និង​ធ្លាប់​ជួយ​ឲ្យ​ Ajax លើក​ពាន​ UEFA Champions League ឆ្នាំ​១៩៩៥ ជាមួយ​អ្នកចាត់ការ​ Van Gaal។ អតីត​អ្នកចាំទី​រូប​នេះ ក៏​ធ្លាប់​លើក​ពាន​ UEFA Champions League ​​ឆ្នាំ​២០០៨ ​នៅ​ក្រុម​ Man Utd ជាមួយ​ Sir Alex ផង​ដែរ ​បន្ទាប់​ពី​លេង​ឲ្យ​បិសាច​ក្រហម​៦​រដូវ​កាល​ ​មុន​នឹង​ប្រកាស​ខ្លួន​ចូល​និវត្តន៍ កាល​ឆ្នាំ​២០១១៕

 

ចុះ​ប្រិយ​មិត្ត​យល់​ស្រប​តាម​ Van der Sar ដែរ​អត់?

 

-ចុចអាន៖ មូលហេតុ​ដែល​លោក Van Gaal ធ្វើ​ដួល​កាល​ពី​យប់មិញ

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ thesun