គង់ ច័ន្ទស្រីមុំ ស្រលាញ់ កឹម សីហា ត្រង់ចិត្តស្មោះ មិនមែនសម្លឹង សំខាន់លើលុយទេ

ភ្នំពេញ៖ ខណៈដែលស្រី ស្អាតកូនកាត់ចិន កញ្ញា គង់ ច័ន្ទស្រីមុំ កំពុងតែត្រៀម ខ្លួនចូលរោងការ តាមប្រពៃណី ជាមួយគូស្នេហ៍ លោក កឹម សីហា នៅពាក់កណ្តាល ខែមីនាខាងមុខនេះ ស្រាប់តែតារាស្រី រូបស្អាតរូបនេះ បានចេញមុខបង្ហាញ ពីមូលហេតុដែល នាងរៀបការ ជាមួយគូស្នេហ៍រូបនេះថា នាងពេញចិត្តរៀបការ ជាមួយគូស្នេហ៍ ដោយសារតែអារម្មណ៍ ស្រលាញ់ស្នេហ៍ពិត មិនមែនដោយសារតែសម្លឹង មើលឃើញលុយ ឫទ្រព្យសម្បត្តិ ដែលគេមានឡើយ ។

អស់រយៈពេល៩ឆ្នាំហើយ ដែលស្រីស្អាត តារាសម្តែងនាង គង់ ច័ន្ទស្រីមុំ បានសម្រេចចិត្តសាងស្នេហ៍ ជាមួយគូស្នេហ៍កំលោះ សង្ហារបស់នាងគឺ លោក កឹម សីហា ដោយកន្លងមក គូស្នេហ៍មួយគូនេះ តែងតែបង្ហាញ ភាពផ្អែមល្ហែម ល្អូកល្អើនជាមួយគ្នា ចាក់ទឹកមិនលិចទេ ហើយទន្ទឹមនិងស្នេហា មានភាពផ្អែមល្ហែម ប្រៀបដូចជាស្រមោច និងស្ករក៏ដោយ តែកន្លងមកស្នេហាមួយនេះ ក៏ធ្លាប់ជួបភាពរង្គោះរង្គើខ្លះៗ ដែលតែពួកគេទាំងពីរនាក់ នៅតែដឹកដៃគ្នា ដើរឆ្លងកាត់ឧបសគ្គ ទៅបានយ៉ាងល្អជាមួយគ្នា ។

នៅក្នុងនោះ តារាសម្តែង និងជាអ្នកជំនួញទឹកអប់ កញ្ញា គង់ ច័ន្ទស្រីមុំ ក៏បានចេញមុខទម្លាយ ពីអារម្មណ៍ ស្រលាញ់ពេញបេះដូង ទៅលើអនាគតស្វាមី ប្រាប់ដល់មហាជន ជាសាធារណៈថា នាងរំភើបចិត្តដែលបាន ដឹកដៃប្រុសស្នេហ៍ចូលរោងការ តាមក្តីស្រមៃនាងស្រលាញ់គេ ដោយគ្មានលក្ខខណ្ឌ មិនចង់បានអ្វីក្រៅ ពីក្តីស្រលាញ់ សុភមង្គល ដែលគេបានឲ្យមកនាង នាពេលកន្លងមក « នេះគឺជាអ្វីដែលអូនចង់បាន ពីបងកន្លងមក មិនមែនលុយ រឺទ្រព្យសម្បត្តិនោះទេ គឺក្តីស្រលាញ់ និងសុភមង្គល» ។

សូមជម្រាបផងដែរថា កញ្ញា គង់ ច័ន្ទស្រីមុំ បានត្រៀមខ្លួនចូលរោងការ ជាមួយ លោក កឹម សីហា នៅថ្ងៃទី១៤ ខែមីនា ខាងមុខនេះ ដោយរៀបចំពិធីមង្គលការ នៅសណ្ឋាគារ សូហ្វីតែល បើតាមគម្រោង គឺពួកគេទាំងពីរនាក់ ត្រៀមអញ្ជើញភ្ញៀវ ប្រមាណ៦០-៧០តុ ដោយមានភ្ញៀវកិត្តិយស ទាំងក្នុងនិងក្រៅរង្វង់សិល្បៈ អញ្ជើញចូលរួមថែមទៀតផង ៕