សុគន្ធ នីសា ចាប់ដៃគូជាមួយ ព្រាប សុវត្ថិ ថត MV ក្រោយចេញពីថោន ចូលហង្សមាស

ភ្នំពេញ៖ ក្រោយពីតារាចម្រៀង ស្រគត់ស្រគំ កញ្ញា សុគន្ធ នីសា បានសម្រេចចិត្តប្រកាស ចាកចេញពីទ្រនំថោន វិលមករកទ្រនំចាស់ គឺផលិតកម្មហង្សមាស មិនទាន់បានប៉ុន្មានផង នាងក៏ត្រូវបានផលិតកម្ម ផ្តល់ឱកាសឲ្យចាប់ដៃគូ ជាមួយកំពូលតារា ចម្រៀងល្បីឈ្មោះ លោក ព្រាប សុវត្ថិ ថត MV ជាមួយគ្នាសម្រាប់ ឱកាសបុណ្យចូលឆ្នាំ ប្រពៃណីខ្មែរខាងមុខនេះ ។

តាមរយៈរូបថតមួយសន្លឹក ដែលតារាចម្រៀងរូបសង្ហា លោក ព្រាប សុវត្ថិ បានបង្ហោះនៅលើ Facebook របស់ខ្លួន ដោយបង្ហាញឲ្យឃើញ ពីវត្តមានតារាប្រុស ស្រីមួយចំនួន ដែលចូលរួមថត MV ជាមួយលោក សម្រាប់អបអរសាទរ ឱកាសបុណ្យចូលឆ្នាំខ្មែរ ។ អ្វីដែលធ្វើឲ្យទស្សនិកជន មានការចាប់អារម្មណ៍នោះគឺ នៅក្នុងចំណោម តារាទាំងអស់នោះ គេបានឃើញវត្តមាន តារាចម្រៀងសំឡេង ផ្អែមស្រទន់ កញ្ញា សុគន្ធ នីសា ក៏បង្ហាញខ្លួន នៅក្នុងចំណោម តារាទាំងអស់នោះដែរ ។

បើតាមប្រភពពី ខាងផលិតកម្មហង្សមាស បានបង្ហើបឲ្យដឹងថា តារាចម្រៀង សុគន្ធ នីសា ត្រូវបានម្ចាស់ផលិតកម្ម ផ្តល់ឱកាសឲ្យ ចាប់ដៃគូជាមួយ លោក ព្រាប សុវត្ថិ ដោយមានបទចម្រៀងច្រៀង ឆ្លើយឆ្លងជាមួយគ្នាជាច្រើនបទ ដើម្បីវាយឡុកទីផ្សារ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ហើយថាមិនត្រូវ កេរ្តិ៍ឈ្មោះរបស់នាង អាចផ្ទុះឡើងជាថ្មីដើម្បីជាកាដូ ដែលនាងវិលរក ទ្រនំចាស់ក៏មិនដឹង ។

ដោយឡែកពាក់ព័ន្ធ នឹងការលើកឡើងខាងលើនេះ គេហទំព័រ Looking TODAY មិនអាចទាក់ទង ទៅខាងផលិតកម្មហង្សមាស លោក អ៊ិន ទីតូ បានទេ នៅថ្ងៃនេះ ៕

សុគន្ធ នីសា ចាប់ដៃគូជាមួយ ព្រាប សុវត្ថិ ថត MV ក្រោយចេញពីថោន ចូលហង្សមាស

សុគន្ធ នីសា ចាប់ដៃគូជាមួយ ព្រាប សុវត្ថិ ថត MV ក្រោយចេញពីថោន ចូលហង្សមាស