កម្ពុជា-កូរ៉េ សហការគ្នា ជួយសង្រ្គោះ ខេត្តបន្ទាយមានជ័យ ពីគ្រោះធម្មជាតិ

ភ្នំពេញ៖ ការប្រែប្រួល អាកាសធាតុ បានបង្កឲ្យកើតមាន នូវបាតុភូតធម្មជាតិ នានា ដូចជាខ្យល់ព្យុះ គ្រោះរាំងស្ងួត ឬគ្រោះទឹកជំនន់ដើម ហើយខេត្តបន្ទាយមានជ័យ បានក្លាយជា ខេត្តមួយ រងគ្រោះទឹកជំនន់ ពេលនេះត្រូវបាន រដ្ឋមន្រ្តីក្រសួងធនធានទឹក លោក លឹម គានហោ សហការជាមួយកូរ៉េដើម្បីជួយសង្រ្គោះ។

គ្រោះទឹកជំនន់ផ្ទួនៗ បានធ្វើឲ្យហេដ្ឋរចនាសម្ព័ន្ធសង្គម ទ្រព្យសម្បត្តិសាធារណៈ របស់រដ្ឋ និងឯកជន ដំណាំកសិកម្ម រងនូវការខូចខាត ជាបន្តបន្ទាប់ ដោយរដូវវស្សាទឹកជំនន់ និង ខាត រដូវប្រាំងរាំងស្ងួត នេះជាបញ្ហាដែលចោទ ឡើងយ៉ាងធ្ងន់ធ្ងរ របស់ខេត្តបន្ទាយមានជ័យ ក្នុងកំឡុងពេល ០៤ ទៅ ០៥ ឆ្នាំ កន្លងមកនេះ។

យោងតាមគេហទំព័ររបស់ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ទន្ទឹមនឹងការប្រឈមនឹង គ្រោះធម្មជាតិនេះ នៅចុងឆ្នាំ ២០១១ លោក លឹម គានហោ បានដឹកនាំក្រុមអ្នក បច្ចេកទេសរបស់ក្រសួង ធ្វើការសិក្សា ដើម្បីរិះរកមធ្យោបាយ កាត់បន្ថយឲ្យបានជា អតិបរមានូវគ្រោះទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ។

 មកដល់ឆ្នាំ ២០១២ ក្រុមការងារ បច្ចេកទេសនេះ ក៏បានសហការជាមួយ នឹងអ្នកបច្ចេកទេសមកពី កូរ៉េ ធ្វើការសិក្សារួមគ្នា លើបញ្ហាខាងលើនេះបន្ថែមទៀត  បន្ទាប់ពីបានធ្វើការ សិក្សា អស់រយៈពេលប្រមាណ ០៤ ឆ្នាំ ក្រុមការងារបាន រកឃើញនូវដំណោះស្រាយដ៏ល្អប្រសើរមួយ សម្រាប់ជួយដល់ ខេត្តបន្ទាយមានជ័យ ទាំងរដូវប្រាំង និងរដូវវស្សានោះគឺ គម្រោងកាត់ បន្ថយគ្រោះទឹកជំនន់ និងអភិវឌ្ឍន៍ប្រព័ន្ធ ធារាសាស្ត្រ ខេត្តបន្ទាយមានជ័យ ដែលគម្រោងនេះនឹង គ្របដណ្តប់លើ ក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅ និងក្រុងសិរីសោភ័ណ។

តាមការគ្រោងទុក គម្រោងនេះនឹងត្រូវ ចាប់ផ្តើមអនុវត្តនៅចុងឆ្នាំ ២០១៦ ហើយគ្រោងបញ្ចប់នៅឆ្នាំ ២០២០ ការងារសំខាន់ៗដែល ត្រូវអនុវត្តមានដូចជា ការជីកប្រឡាយមេដោះទឹក ០៣ ខ្សែ មានប្រវែងសរុប ៨៧ គីឡូម៉ែត្រ ជួសជុលទំនប់អាងទឹក ០៣ កន្លែង ការសាងសង់ស្ពាន និងសំណង់សិល្បការតូចធំ សរុបចំនួន ៩៥ កន្លែងផងដែរ ៕

កម្ពុជា-កូរ៉េ សហការគ្នា ជួយសង្រ្គោះ ខេត្តបន្ទាយមានជ័យ ពីគ្រោះធម្មជាតិ

កម្ពុជា-កូរ៉េ សហការគ្នា ជួយសង្រ្គោះ ខេត្តបន្ទាយមានជ័យ ពីគ្រោះធម្មជាតិ