ប្រធានចលនា និស្សិតឥណ្ឌាម្នាក់ ត្រូវបានដោះលែង ឲ្យមានសេរីភាព បន្ទាប់ពីតុលាការ ចោទប្រកាន់ពីបទ ធ្វើឲ្យមានការបះបោរ មួយនៅក្នុងប្រទេស

ប៊ីប៊ីស៊ី៖ ប្រធានចលនានិស្សិតមួយរូប នៅក្នុងប្រទេសឥណ្ឌា ត្រូវបាន តុលាការសម្រេច ដោះលែងឲ្យមាន សេរីភាពវិញ បន្ទាប់ពីរូបលោក ត្រូវបានតុលាការ ចោទប្រកាន់ពីបទ ធ្វើឲ្យមានការបះបោរ មួយនៅក្នុងប្រទេស កាលពីឆ្នាំ២០០១ ។

នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៦ម្សិលមិញនេះ ទូរទស្សន៍ ប៊ីប៊ីស៊ី បានផ្សព្វផ្សាយ នូវព័ត៌មានមួយថា លោក Kanhaiya Kumar ដែលគេស្គាល់ច្បាស់ថា ជាសកម្មជនម្នាក់ នៅក្នុងសង្គមឥណ្ឌា និងជាប្រធាន ចលនានិស្សិតមួយរូប ត្រូវបានប៉ូលិស នៅក្នុងប្រទេស ឥណ្ឌាចាប់ខ្លួន ហើយបញ្ជូន ទៅកាន់តុលាការ ដោយបានចោទ ប្រកាន់ពីបទបង្កឲ្យមានការបះបោរមួយ ដែលបានវាយ ប្រហារមកលើ សភាឥណ្ឌា កាលពីឆ្នាំ២០០១ ។

គេបានដឹងថា លោក Kumar ត្រូវបានតុលាការសម្រេច ដោះលែងពី ពន្ធនាគារ មួយថ្ងៃមុនពេល ដែលតុលាការទទួល នូវប្រាក់ធានាខ្លួន ។

ទោះបីជាយ៉ាងនេះក្តី គេនៅដឹងថា មាននិស្សិតចំនួន ០២នាក់ទៀត ស្ថិតនៅក្នុងមន្ទីរ ឃុំឃាំងនៅឡើយ ។

អាជ្ញាធរឥណ្ឌា បានសង្ស័យទៅលើ អ្នកប្រឆាំងតវ៉ា នៅក្នុងប្រទេសឥណ្ឌា ថាជាអ្នក ដែលប្រឆាំងនឹង ទំនៀមទម្លាប់ឥណ្ឌា ។

គួររំលឹកថា កាលពីថ្ងៃទី០៩ ខែកុម្ភៈ នៅក្នុងឆ្នាំ២០១៣ ចំថ្ងៃប្រារព្ធខួប លើកទី៣របស់ Mohammed Afzal Guru ហើយមានអ្នកតវ៉ា នៅក្នុងប្រទេសឥណ្ឌា ជាច្រើននាក់ បាននាំគ្នា ដង្ហែរជាក្បួន ជាមួយនឹងបដា និងពាក្យស្លោក មួយចំនួន និងបានស្រែក តវ៉ាដល់ រដ្ឋាភិបាលឥណ្ឌា ឲ្យធ្វើការដោះលែង ប្រធានចលនា និស្សិតរូបនេះ ឲ្យមានសេរីភាព វិញផងដែរ ៕