ថៅកែព្យួរការងារ អត់លុយឲ្យផ្ទះជួល ឡើងមកតវ៉ា ឲ្យសាលា ខេត្តជួយ អន្តរាគមន៍

កណ្តាល៖ កម្មករ កម្មការិនីរោងចក្រ ហ្គ្រេនអ័រន័រ ជាង១០០០នាក់បានគ្នាជួលរឺម៉ក ជាច្រើនគ្រឿង ជិះមកកាន់សាលា ខេត្តកណ្តាលដើម្បីសុំការ អន្តរាគមន៍ពីលោក អភិបាលខេត្ត ប៉ុន្តែការលើកគ្នាមកនេះ គឺបានត្រឹមតែនៅពីក្លោងទ្វារ សាលាខេត្តប៉ុណ្ណោះ ដោយខាងសាលាខេត្ត មិនអនុញ្ញាតិឲ្យចូលជួបនោះទេ កាលពីព្រឹក ថ្ងៃទី៤ខែមិនា ឆ្នាម២០១៦ស្ថិតនៅខាងមុខ សាលាខេត្ត ក្រុងតាខ្មៅ ខេត្តកណ្តាល។

បើយោងតាម តំណាងកម្មករម្នាក់ បាននិយាយថា រោងចក្រដែលថៅកែព្យួរ ការងារនោះមានយីហោថា ហ្គ្រេនអ័រន័រ ស្ថិតនៅក្នុងភូមិ៤ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ហើយរោងចក្រនេះ មានកម្មករ សរុប១១០០នាក់ ។

ប្រភពបាន បន្តទៀតថា មុនពេលដែលពួកគាត់ លើកគ្នាមកកាន់ សាលាខេត្តនោះ គឺដោយសារតែរោងចក្រ បានព្យួរការងារ ចំនួន៤ខែមកហើយ ដោយកាលពី ពីរខែដំបូងគឺភាគីរោងចក្រ បានបើកលុយឲ្យកម្មករ ក្នុងម្នាក់តែ៣០ដុល្លារនោះទេ ដោយបូកទាំងប្រាក់អតីតភាពផង អ្នកខ្លះបាន៣៨ដុល្លារនិងអ្នកខ្លះ ទៀតដែលមាន អតីតភាពខ្ពស់បាន៤៨ដុល្លារ តែប៉ុណ្ណោះ ដូច្នេះប្រាក់ដែលភាគីរោងចក្រ បើកឲ្យនោះ មិនគ្រប់ថ្លៃផ្ទះជួលផង ទើបពួកគាត់នាំគ្នាតវ៉ា ដោយបានទាំងទៅកាន់ ក្រសួងពាក់ព័ន្ធនានាមួយចំនួន ផងដែរ ទើបក្រោយមកភាគី រោងចក្រព្រមបើកឲ្យ៥០ភាគរយ នៃប្រាក់ឈ្នួល ប៉ុន្តែកម្មករ កម្មការិនីទាំង អស់មិនចង់បានបែប នេះនោះទេ ដោយចង់ឲ្យរោងចក្រ រកការងារឲ្យពួកគាត់ធ្វើ ដើម្បីបានប្រាក់ឈ្នួលពេញ យកទៅផ្គត់ផ្គងគ្រួសារ ។

បន្ទាប់ពីបានតវ៉ា សុំឲ្យភាគីរោងចក្រ រកការងារឲ្យពួកគាត់ តែរោងចក្រមិនអើពើសោះ ទើបសម្រេចលើកគ្នាមក កាន់សាលាខេត្ត ឲ្យលោកអភិបាលខេត្ត ជួយរកដំណោះស្រាយ ប៉ុន្តែព្រឹកនេះ គឺមកដល់ខាងមុខ សាលាខេត្ត គឺខាងអ្នកយាមច្រកទ្វារ សាលាខេត្តមិនអនុញ្ញាតិឲ្យចូលនោះទេ ដោយនិយាយប្រាប់ថា លោកអភិបាលជាប់មានភ្ញៀវ មិនអនុញ្ញាតិឲ្យចូលនោះទេ ។

កម្មករ កម្មការិនីបានលើកឡើងថា ពួកគាត់មានទុក្ខលំបាក គឺរត់មករកលោកអភិបាល ដែលគាត់ដូចជាឪពុកពេលកូនចៅ ជួបការលំបាកតែទៅរកឪពុកម្តាយ ឲ្យជួយដោះស្រាយ ប៉ុន្តែដោយលោកជាប់រវល់ ទើបពួកគាត់បានត្រឹមតែ ខាងមុខសាលា ខេត្តតែប៉ុណ្ណោះ ៕

ថៅកែព្យួរការងារ អត់លុយឲ្យផ្ទះជួល ឡើងមកតវ៉ា ឲ្យសាលា ខេត្តជួយ អន្តរាគមន៍

ថៅកែព្យួរការងារ អត់លុយឲ្យផ្ទះជួល ឡើងមកតវ៉ា ឲ្យសាលា ខេត្តជួយ អន្តរាគមន៍

ថៅកែព្យួរការងារ អត់លុយឲ្យផ្ទះជួល ឡើងមកតវ៉ា ឲ្យសាលា ខេត្តជួយ អន្តរាគមន៍

ថៅកែព្យួរការងារ អត់លុយឲ្យផ្ទះជួល ឡើងមកតវ៉ា ឲ្យសាលា ខេត្តជួយ អន្តរាគមន៍