តំបន់សេដ្ឋកិច្ច ពិសេសភ្នំពេញ មានក្រុមហ៊ុន ៨៣ កំពុងដំណើរការ និងកម្មករ ជិត២ម៉ឺននាក់

ភ្នំពេញ៖ តាំងពីបានបង្កើតតំបន់ សេដ្ឋកិច្ចពិសេសភ្នំពេញ នៅឆ្នាំ២០០៦មក រហូតមកដល់ពេលនេះ មានក្រុមហ៊ុន៨៣ កំពុងដំណើរការ និងមានបុគ្គលិកកម្មករ ជិត២ម៉ឺននាក់ កំពុងបម្រើការងារ ដែលបានជួយលើកស្ទួយ ជីវភាពប្រជាពលរដ្ឋ បានមួយកម្រិតថែមទៀត។

យោងតាមបណ្ដាញ ទំនាក់ទំនង់សង្គមសេហ្វេសប៊ុក របស់រដ្ឋសភាបាន នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៦ បានឲ្យដឹងថា លោក ប៉ុល ហំម ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា នៅថ្ងៃទី៣ មីនា បានដឹកនាំសមាជិកសមាជិកា អញ្ជើញ ចុះសិក្សាស្វែងយល់ការងារ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។

រាជរដ្ឋាភិបាលកម្ពុជា បានខិតខំជំនះរាល់ឧបសគ្គ ទាំងឡាយ ក្នុងការជំរុញឲ្យតំបន់សេដ្ឋកិច្ច ពិសេសនេះ ទទួលបានការគំាទ្រ មានការចូលរួមពីក្រុមហ៊ុនជាតិ និងបរទេស ក្នុងការបង្កើតការងារធ្វើ ដល់ប្រជាពលរដ្ឋ លើកកម្ពស់សេដ្ឋកិច្ចជាតិ ស្របទៅតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣។

លោក ប៉ុល ហំម កោតសរសើរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញផ្ទាល់ ដែលបានខិតខំសែ្វងរក អ្នកវិនិយោគទុន មកបណ្ដាក់ទុននៅកម្ពុជាបានច្រើន៕