គ.ជ.ប ប្រជុំ សុំកែ សម្រួល បទបញ្ជា និងនីតិវិធីសម្រាប់ ការចុះឈ្មោះ បោះឆ្នោតថ្មី ឆ្នាំ២០១៦

ភ្នំពេញ៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៦នេះ បានបើកកិច្ច ប្រជុំសុំកែ សម្រួល បទបញ្ជា និងនីតិវិធី សម្រាប់ការចុះឈ្មោះ បោះឆ្នោតថ្មីឆ្នាំ២០១៦ ដោយមានការចូលរួម ពីអគ្គលេខាធិការ អគ្គលេខាធិការរង ប្រធាននាយកដ្ឋាន និងប្រធានលេខា ធិការដ្ឋាន នៃអគ្គលេខាធិការដ្ឋាន។

យោងតាមបណ្ដាញ ទំនាក់ទំនង សង្គមហ្វេសប៊ុករបស់ គ.ជ.ប នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០៦ បានឲ្យដឹងថា ប្រជុំពិនិត្យសម្រេចលើ សំណើសុំកែសម្រួល បទបញ្ជា និងនីតិវិធី សម្រាប់ការ ចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៦ (បន្ទាប់ពីទទួលបានអនុសាសន៍ របស់ភាគីចូលរួម ពិគ្រោះយោបល់ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦។

ក្នុងនោះក៏ពិនិត្យសម្រេច លើសេចក្តីព្រាង ផែនការការងារឆ្នាំ២០១៦ សម្រាប់ការ ចុះឈ្មោះ បោះឆ្នោត និងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិុពិនិត្យសេចក្តីព្រាង សេចក្តីសម្រេចស្តីពីតួនាទី ភារកិច្ច និងរចនាសម្ព័ន្ធ នៃលេខាធិការដ្ឋាន នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប , ពិនិត្យសេចក្តីព្រាងលិខិត សំណើសុំបញ្ចូល សមាសភាព គ.ជ.ប ទៅក្នុងយន្តការ រចនាសម្ព័ន្ធសន្តិសុខ បោះឆ្នោតនៃគណៈបញ្ជាការ សន្តិសុខអចិន្រ្តៃយ៍ ៕

គ.ជ.ប ប្រជុំ សុំកែ សម្រួល បទបញ្ជា និងនីតិវិធីសម្រាប់ ការចុះឈ្មោះ បោះឆ្នោតថ្មី ឆ្នាំ២០១៦

គ.ជ.ប ប្រជុំ សុំកែ សម្រួល បទបញ្ជា និងនីតិវិធីសម្រាប់ ការចុះឈ្មោះ បោះឆ្នោតថ្មី ឆ្នាំ២០១៦