ស្លាប់​៨ របួសធ្ងន់​ស្រាល​៣១​នាក់ ក្នុង​គ្រោះថ្នាក់​ថ្ងៃទី​៣ ខែមីនា​

ភ្នំពេញ: ​មនុស្ស​ស្លាប់ ៨​នាក់ (​ស្រី ១​នាក់​) រងរបួស​ធ្ងន់ ១៥​នាក់ (​ស្រី ៧​នាក់​) និង​របួសស្រាល១៦​នាក់ (​ប្រុស​) ក្នុង​គ្រោះថ្នាក់​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០១៦  នៅទូទាំងប្រទេស កើតឡើង​ចំនួន ១៣​លើក ក្នុងនោះ​យប់ ៦​លើក ។ នេះ​បើយោងតាម​របាយការណ៍ របស់​អគ្គ​ស្នង​​ការដ្ឋាន​នគរបាលជាតិ​។​

​តាម​របាយការណ៍ របស់​អគ្គស្នងការដ្ឋាន នគរបាលជាតិ បាន​ឲ្យ​ដឹងថា ក្នុងហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍ ទាំង ១៣​លើក​នេះ បណ្តាល​ឲ្យ​ខូចខាតយានយន្ត សរុប ចំនួន ១៧​គ្រឿង រួមមាន ម៉ូតូ​ចំនួន ១០​គ្រឿង រថយន្ត​ធុន​តូចចំនួន ២​គ្រឿង រថយន្ត​ធុន​ធំ ចំនួន ៣​គ្រឿង  យាន​ផ្សេងៗ ២​គ្រឿង និង​អ្នក​ថ្មើរជើង២​នាក់ ។​

​របាយការណ៍​ដដែល​បាន​បញ្ជាក់ថា  មូលហេតុ ដែល​បណ្តាល​ឲ្យ កើតមាន​ករណីគ្រោះថ្នាក់​ចរាចរណ៍ រួមមាន ល្មើស​ល្បឿន ៥៦​លើក (​ស្លាប់ ៤​នាក់​), មិន​គោរពសិទ្ធិ ១​លើក (​ស្លាប់ ១​នាក់​), បត់​គ្រោះថ្នាក់ ៣​លើក (​ស្លាប់ ២​នាក់​), ស្រវឹង ២លើក​, ងងុយដេក ១​លើក (​ស្លាប់​១​នាក់​) ។ ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេលគ្រោះថ្នាក់ ចរាចរណ៍ ៧​នាក់ (​យប់ ៣​នាក់​) ។ គ្រោះថ្នាក់ លើ​ដងផ្លូវ​រួមមាន​ ផ្លូវជាតិ ចំនួន ៥​លើក និង​ផ្លូវ​ខេត្ត​/​ក្រុង ចំនួន ៧​លើក ។ យានយន្ត​បង្កហេតុ រួមមានម៉ូតូ៥​លើក រថយន្ត​ធុន​តូច ៦​លើក និង​អ្នក​ថ្មើរជើង ១​លើក ។​

​ខេត្ត រាជធានី ដែលមាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់​ច្រើន រួមមាន ខេត្ត​ព្រះសីហនុ ៣លើក ស្លាប់ ១​នាក់ របួស​៣​នាក់​, ឧ​ត្ត​រ​មានជ័យ ១​លើក ស្លាប់ ១​នាក់ របួស​១៨​នាក់​,ខេត្តតាកែវ ១​លើក ស្លាប់ ១​នាក់ របួស​១​នាក់ ភ្នំពេញ ១​លើក ស្លាប់​១​នាក់​,ខេត្តកណ្តាល ១​លើក ស្លាប់ ១​នាក់ របួស​១​នាក់ កំពង់ចាម ១​លើក ស្លាប់​១​នាក់​, កំពត១​លើក ស្លាប់​១​នាក់ និង​ខេត្តមណ្ឌលគិរី ១​លើក ស្លាប់ ១​នាក់ ។​

 កាលពី​ថ្ងៃទី​៣ ខែមីនា លទ្ធិ​ផល​ត្រួតពិនិត្យ អនុវត្ត​ច្បាប់​ចរាចរណ៍ ផ្លូវគោក​ឃើញថាយានយន្ត​ដែល ល្មើស​សរុប ទូទាំងប្រទេស​មាន ចំនួន ៩.៥៥៤​គ្រឿង ក្នុងនោះបាន ធ្វើការ​អប់រំ​ចំនួន ៤.៨១៦​គ្រឿង ពិន័យ​សរុប ៤.៧៣៨​គ្រឿង និង​អប់រំ​អ្នកមិន​ពាក់មួក​សុវត្ថិភាព ១.៩២៧​នាក់ ៕​

ស្លាប់​៨ របួសធ្ងន់​ស្រាល​៣១​នាក់ ក្នុង​គ្រោះថ្នាក់​ថ្ងៃទី​៣ ខែមីនា​

ស្លាប់​៨ របួសធ្ងន់​ស្រាល​៣១​នាក់ ក្នុង​គ្រោះថ្នាក់​ថ្ងៃទី​៣ ខែមីនា​