សែង​គ្រែ​ចូល​ក្រោមផ្ទះ ទើស​ខ្សែភ្លើង​កាន់​ឡើង​ឆក់​ស្លាប់​

កណ្តាល: បុរស​ពីរ​នាក់ នាំគ្នា​សែង​គ្រែ ចូល​ក្រោមផ្ទះ ទើស​ខ្សែភ្លើង កាន់​លើក​ចេញ ត្រូវ​តំណរខ្សែភ្លើង​ឆក់ បណ្តាល​ឲ្យ​រង របួសធ្ងន់ ​ហើយ​បាន​ស្លាប់​ពេល​បញ្ជូន​ទៅកាន់មន្ទីរពេទ្យ​។​

សែង​គ្រែ​ចូល​ក្រោមផ្ទះ ទើស​ខ្សែភ្លើង​កាន់​ឡើង​ឆក់​ស្លាប់​

​ហេតុ​ការ​នេះ​បាន​កើតឡើង កាលពី​វេលា ម៉ោ​៨​និង​៤០​នាទី​យប់​ថ្ងៃទី​៣ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅ​ភូមិ​ពាម​រាំង​ក្រោម ឃុំ​ពាម​រាំង ស្រុក​លើកដែក ខេត្តកណ្តាល​។​

សែង​គ្រែ​ចូល​ក្រោមផ្ទះ ទើស​ខ្សែភ្លើង​កាន់​ឡើង​ឆក់​ស្លាប់​

​ជនរងគ្រោះ​មានឈ្មោះ ប្រុង នាង ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ មុខរបរ​កម្មករ រស់នៅក្នុងភូមិ ឃុំ​កើតហេតុ​ខាងលើ​។​មុនពេល​កើតហេតុ​ ជនរងគ្រោះ​និង​មិត្តភក្តិបាននាំគ្នា​ផឹកស្រា នៅខាងមុខ​ផ្ទះ​បងថ្លៃ ជនរងគ្រោះ លុះ​ពេល​កើតហេតុជនរងគ្រោះ និង​មិត្តភក្តិ បាននាំគ្នា​សែង​គ្រែ ចូល ក្រោមផ្ទះ​បងថ្លៃ រក​កន្លែងភ្លឺ​ពេល​សែង ចូល​នោះបាន​ទាក់​ខ្សែភ្លើង ជនរងគ្រោះ​ក៏​ដាក់​គ្រែ សិន​រួច​អោនកាន់​ខ្សែភ្លើង លើក​ចេញ ស្រាប់តែ​កាន់ ប៉ះចំ​តំណរ បណ្តាល​ឲ្យ​ឆក់ រងរបួស​ធ្ងន់ភ្លាមៗ ត្រូវបាន​ក្រុមគ្រួសារ ដឹកបញ្ជូន​ទៅកាន់ មន្ទីរពេទ្យ ដើម្បី​ជួយសង្គ្រោះ ប៉ុន្តែមិនទាន់​ដល់​មន្ទីរពេទ្យ ផង​ជនរងគ្រោះ ក៏បាន​ដាច់ខ្យល់​ស្លាប់​តែ ម្តង​ទៅ រួច​ដឹកត្រឡប់មកផ្ទះ​វិញ ។​

សែង​គ្រែ​ចូល​ក្រោមផ្ទះ ទើស​ខ្សែភ្លើង​កាន់​ឡើង​ឆក់​ស្លាប់​