អាមេរិក​សរសើរ​កម្ពុ​ជា​លើ​ការទប់ស្កាត់​ជំនួញ​ភ្លុក​ដំរី

​ភ្នំពេញ​៖ ខណៈដែល​កម្ពុជា​អាចមាន​លទ្ធភាព​កាត់បន្ថយ​បទល្មើស​ជួញដូរ​ភ្លុក​សត្វព្រៃ វា​ជា​រឿង​សំខាន់បំផុត​កម្ពុជា​គួរ​សហការ​ជាមួយ​បណ្តា​ប្រទេស​នានា​ជិតខាង​និង​ពន្យល់​ពី​វិធាន​ការដែល​ខ្លួន​ដាក់ចេញ​ដើម្បី​ប្រឆាំង​បទល្មើស​ជួញដូរ​ភ្លុក​សត្វព្រៃ​ជាពិសេស​សត្វ​ដំរី​។ នេះ​ជាការ​លើកឡើង​របស់​អនុរដ្ឋមន្ត្រី​អាមេរិក​លោកស្រី Catherine Novelli  ក្នុង​សន្និសីទ​សារព័ត៌មាន​ក្នុង​ទិវា​សត្វព្រៃ​ពិភពលោក​ថ្ងៃទី ៣​កុម្ភៈ​។

​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​ការប្រឆាំង​ការជួញដូរ​សត្វព្រៃ​សកល​នៅ​ថ្ងៃទី​៣ កុម្ភៈ​ម្សិលមិញ អនុរដ្ឋមន្ត្រី​ទទួលបន្ទុក​កំណើនសេដ្ឋកិច្ច ថាមពល និង​បរិស្ថាន​លោកស្រី Catherine Novelli បាន​កោតសរសើរ​កម្ពុ​ជា​ជុំវិញ​ការខិតខំ​ប្រឹងប្រែង​ប្រឆាំង​ការជួញដូរ​ភ្លុក​សត្វព្រៃ​ជាពិសេស​សត្វ​ដំរី​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។

​តែ​លោកស្រី​ជំរុញ​ឲ្យ​រដ្ឋាភិបាល អាជ្ញាធរ​ពាក់ព័ន្ធ អង្គការ​ជំនាញ​បន្ត​ប្រឹងប្រែង​ទៀត ហើយ​អាច​ចែករំលែក​បទពិសោធន៍​ដល់​ប្រទេសជិតខាង​ដែល​កំពុង​ប្រឈម​បញ្ហា​នេះ​ផង ដើម្បី​សម្រេចបាន​លទ្ធផល​ល្អ​ទាំងអស់គ្នា​។​

 លោកស្រី​ថ្លែង​អ្នកសារព័ត៌មាន​ថ្មីៗ ថា​៖«​វា​ជា​រឿង​ល្អ​មួយ​នៅពេល​កម្ពុជា​កំណត់​យក​ការ​ប្រ​ឆាំ​បទល្មើស​ជួញដូរ​ភ្លុក​សត្វព្រៃ​ជា​រឿង​អាទិភាព ហើយ​កម្ពុជា​អាច​ស្វែងរក​វិធានការ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​បាន​។ ព្រោះ​ខ្ញុំ​អាច​និយាយថា ការជួញដូរ​ភ្លុក​សត្វ​ដំរី​នេះ​ជា​បញ្ហា​ស្មុគស្មាញ​បំផុត​មួយ ដូច្នេះ​ការប្រឹងប្រែង​ប្រឆាំង​បទល្មើស​នេះ​កន្លងមក​រហូតដល់​ស​ម្រេច​បាន​លទ្ធផល​គួរ​ឲ្យ​សរសើរ​»​។​

​តាមពិតទៅ របាយការណ៍​ឆ្នាំ ២០១៤ របស់​អង្គការ​ការពារ​សត្វ​ដំរី​អាស៊ី «​គ្រួសារ​សត្វ Elephant Family» បង្ហាញថា បទល្មើស​ជួញដូរ​ភ្លុក​ដំរី​ថយចុះ​យ៉ាង​រហ័ស​នៅ​កម្ពុជា ហើយ​វា​ជា​ក្តីសង្ឃឹម​មួយ​សម្រាប់​តំបន់​អាស៊ីអាគ្នេយ៍​ដែល​កំពុង​ប្រឈម​បញ្ហា​នេះ​យ៉ាងធ្ងន់ធ្ងរ​កន្លងមក​។ នេះ​ក៏ដោយ​សារ​បញ្ហា​ជួញដូរ​ភ្លុក​សត្វព្រៃ​នៅក្នុង​ប្រទេសជិតខាង​ក​ម្ពុ​ជា មាន​ឡាវ ថៃ វៀតណាម និង​មី​យ៉ាន់​ម៉ា​ផង​នៅតែ​ធ្ងន់ធ្ងរ​នៅឡើយ​។​

​លើសពីនេះ លោកស្រី​បន្ថែមថា ដើម្បី​ជា​ប្រយោជន៍​សម្រាប់​តំបន់​ទាំងមូល អាជ្ញាធរ​កម្ពុជា​គួរ​ចាប់ផ្តើម​ពង្រឹង​កិច្ចសហការ​ជាមួយ​ប្រទេស​ជា​មិត្ត​ជិតខាង​ដែល​កំពុង​ដោះស្រាយ​បញ្ហា​បទល្មើស​ជួញដូរ​ភ្លុក​សត្វព្រៃ​នេះ​។ ដោយសារ កម្ពុជា​អាច​រកឃើញ​យន្តការ​ក្នុងការ​បង្ក្រាប​បទល្មើស​សត្វព្រៃ​ដ៏​ស្មុគស្មាញ​នេះ  កម្ពុជា​អាចជួយ​ចែករម្លែក​បទពិសោធន៍ និង​ពន្យល់​ពី​វិធាន​ការដែល​ខ្លួន​ប្រើប្រាស់​ដល់​ប្រទេសជិតខាង​ផង​។​

​ដោយឡែក ពាក់ព័ន្ធ​គោលនយោបាយ​រដ្ឋាភិបាល​អាមេរិក​ក្នុង​ការជួយ​ប្រយុទ្ធប្រឆាំង​បទល្មើស​ជួញដូរ​សត្វព្រៃ អនុរដ្ឋមន្ត្រី​ខាងលើ​ថា រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ប្តេជ្ញា​បន្ត​ជួយ​ជ្រោមជ្រែង​តាម​ការ​ផ្តល់ជំនួយ​បច្ចេកទេស និង​ជំនួយ​ហិរញ្ញវត្ថុ​ដល់​ប្រទេស​ជា​មិត្ត ភាគី​ពាក់ព័ន្ធ អង្គការ​សង្គម​ស៊ីវិល​។

​ហើយ​លោកស្រី​សង្កត់ធ្ងន់ថា ជំនួញ​សត្វព្រៃ​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ និង​ស្ថិរភាព​សេដ្ឋកិច្ច ។ ដូច្នេះ រឿង​អាទិភាព​គឺ ពង្រឹង​ការសហការ​គ្នា​រវាងរ​ដ្ឋា​ភិ​បាល​និង​រដ្ឋាភិបាល ជំរុញ​ការលើកកម្ពស់​ការយល់​ដឹង​ពី​បញ្ហា​ជួញដូរ​សត្វព្រៃ​នេះ​ផង​។ ហើយ​លោកស្រី​ក៏​ជឿថា អង្គការក្រៅរដ្ឋាភិបាល​មាន​តួនាទី​សំខាន់​ក្នុង​ការជួយ​ដោះស្រាយ​បញ្ហា​នេះ​ព្រោះ​ពួកគេ បាន​ជួយ​ត្រួតពិនិត្យ និង​តាមដាន​ស្ថានការណ៍​ស្តីពី​ការជួញដូរ​សត្វព្រៃ​៕

អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​