តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ មាន​ក្រុមហ៊ុន ៨៣ កំពុងដំណើរការ និង​មាន​បុគ្គលិក​កម្មករ​ជិត ២ ម៉ឺន​នាក់ កំពុង​បម្រើ​ការងារ​

ភ្នំពេញ: លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​មានប្រសាសន៍​ជម្រាបជូន ប្រធាន​គណៈកម្មការ​ផែនការ​វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង​ធនធានទឹក នៃ​រដ្ឋសភា និង​សមាជិក​សមាជិកា​ថា ចាប់តាំងពី បាន​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ នៅ​ឆ្នាំ​២០០៦​មក រាជរដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​ជម្នះ​រាល់​ឧបសគ្គ​ទាំងឡាយ ក្នុងការ​ជំរុញ​ឲ្យ​តំបន់​សេដ្ឋកិច្ច ពិសេស​នេះ ទទួលបាន​ការគាំទ្រ មានការ​ចូលរួម​ពី​ក្រុមហ៊ុន​ជាតិ និង​បរទេស ក្នុងការ​បង្កើត​ការងារ​ធ្វើ​ដល់​ប្រជាពលរដ្ឋ លើកកម្ពស់​សេដ្ឋកិច្ចជាតិ ស្របទៅតាម​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៣​។​

​លោក ប៉ុល ហំ​ម ប្រធាន​គណៈកម្មការ​ផែនការ​វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង​ធនធានទឹក នៃ​រដ្ឋសភា នៅ​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០១៦​នេះ បាន​ដឹកនាំ​សមាជិក​សមាជិកា អញ្ជើញ​ចុះ​សិក្សា​ស្វែងយល់​ការងារ នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​នេះ ដោយមាន លោក សុខ​ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា អមដំណើរ និង​បាន​ជម្រាប​ពី​ការវិវត្តន៍ ផល​លំបាក នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​។​

​លោក រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា “​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​មាន​ផ្ទៃដី​សុ​រប ៣៥៧.៣ ហិច​តា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន ចុះបញ្ជី​ដំណើរការ ចំនួន ៨៣​ក្រុមហ៊ុន មកពី​១៥​ប្រទេស តែ​ភាគច្រើន​គឺ​មកពី​ប្រទេស​ជប៉ុន​។ តំបន់​សេដ្ឋកិច្ច​ពិសេស​មាន​បុគ្គលិក កម្មករ​កម្មការិនី ប្រមាណ​ជិត​២​ម៉ឺន​នាក់​កំពុង​បម្រើ​ការងារ​” ។​

​តំណាង​ថ្នាក់ដឹកនាំ តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ម្នាក់ បាន​មានប្រសាសន៍​ជម្រាបជូន​គណៈប្រតិភូរ​ដ្ឋ​សភា​ថា មូល​ហេតុដែល​ក្រុមហ៊ុន មក​វិនិយោគ និង​បោះទីតាំង នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ ដោយសារ​នៅទីនេះ មាន​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រាន់ ជា​កន្លែង​ប្រមូលផ្តុំ សេវា​រដ្ឋបាល សាធារណៈ មាន​សុវត្ថិភាព មាន​រោងចក្រ​ផលិត​អគ្គិសនី ដែលជា​លក្ខណៈ​អំណោយផល​ល្អ នៅក្នុង​ដំណើរ​ធ្វើ​អាជីវកម្ម​។​

​លោក​តំណាង​តំបន់​សេដ្ឋកិច្ច​ពិសេស ក៏បាន​លើកឡើង​ទៀតថា ដោយមាន​ការគាំទ្រ​ពេញទំហឹង​ពី​រាជរដ្ឋាភិបាល​កម្ពុជា តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ មានការ​អភិវឌ្ឍ​ជា​លំដាប់​។ ប៉ុន្តែ​លោក​បាន​លើកឡើងថា អ្វី​ដែលជា​ឧបសគ្គ​នោះ គឺ​តម្លៃ​អគ្គិសនី នៅ​ថ្លៃ​ខ្ពស់​បន្តិច បើ​ប្រៀបធៀប​ជាមួយ ប្រទេសជិតខាង​។ តំណាង​តំបន់​សេដ្ឋកិច្ច​ពិសេស​បាន​លើក​ជា​សំណូមពរ​ថា ប្រសិនជា​រដ្ឋាភិបាល​អាច​បញ្ចុះតម្លៃ​អគ្គិសនី​បាន​នោះ​អំណោយផល​ក្នុង​វិនិយោគ នៅ​កម្ពុជា នឹង​កាន់តែ​ល្អប្រសើរ ហើយ​អាច​ទាក់ទាញ​ក្រុមហ៊ុន​ពី​បរទេស​មក​កាន់តែច្រើន​។​

​លោក ប៉ុល ហំ​ម  បាន​ថ្លែង​ការកោតសរសើរ ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​តំបន់​សេដ្ឋកិច្ច​ពិសេស ភ្នំពេញ​ផ្ទាល់ ដែល​បាន​ខិតខំ​សែ្វ​ង​រក​អ្នកវិនិយោគទុន មក​បណ្ដាក់ទុន​នៅ​កម្ពុជា​បាន​ច្រើន​។ លោក​ប្រធាន បាន​សង្កត់ធ្ងន់ថា  នៅពេល​មាន ក្រុមហ៊ុន មក​វិនិយោគ​ច្រើន ប្រជាពលរដ្ឋ ក៏មាន​ការងារ​ធើ្វ​ច្រើន ហើយ​ប្រាក់​ឈ្នួល​នឹងមាន​លក្ខណៈ​កាន់តែ​ល្អប្រសើរ នៅពេល​មាន​ទីផ្សារការងារ ប្រកួតប្រជែង​នោះ​។​

​ចំពោះ​បញ្ហា​ប្រឈម និង​សំណូមពរ ដែល​បានលើកឡើង​ដោយ​តំណាង​តំបន់​សេដ្ឋកិច្ច​ពិសេស លោក​ប្រធាន​គណៈកម្មការ សន្យាថា​នឹង​ពាំ​នាំយក ទៅជូន សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បី​ជម្រាបជូន ទៅខាង​រាជរដ្ឋាភិបាល ធើ្វ​ការពិនិត្យ​និង​ដោះស្រាយ​បន្តទៀត​៕

តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ មាន​ក្រុមហ៊ុន ៨៣ កំពុងដំណើរការ និង​មាន​បុគ្គលិក​កម្មករ​ជិត ២ ម៉ឺន​នាក់ កំពុង​បម្រើ​ការងារ​

តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ មាន​ក្រុមហ៊ុន ៨៣ កំពុងដំណើរការ និង​មាន​បុគ្គលិក​កម្មករ​ជិត ២ ម៉ឺន​នាក់ កំពុង​បម្រើ​ការងារ​

តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ មាន​ក្រុមហ៊ុន ៨៣ កំពុងដំណើរការ និង​មាន​បុគ្គលិក​កម្មករ​ជិត ២ ម៉ឺន​នាក់ កំពុង​បម្រើ​ការងារ​

តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ មាន​ក្រុមហ៊ុន ៨៣ កំពុងដំណើរការ និង​មាន​បុគ្គលិក​កម្មករ​ជិត ២ ម៉ឺន​នាក់ កំពុង​បម្រើ​ការងារ​