ពិធី​ចុះហត្ថលេខា​លើ​ភាពជា​ដៃគូ​រវាង​ក្រុមហ៊ុន Phnom Penh Precast Plants និង​ក្រុមហ៊ុន VCON Group

ភ្នំពេញ​: ក្រុមហ៊ុន Phnom Penh Precast Plants របស់​កម្ពុជា​នឹង​ចុះហត្ថលេខា​លើ​ភាពជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​សំណង់​ដ៏​ធំ​របស់​ថៃ​ឈ្មោះថា VCON Group នៅ​ថ្ងៃទី ០៣ ខែមីនា ឆ្នាំ ២០១៦ នៅ​ទីស្នាក់ការ​កណ្ដាល​ក្រុមហ៊ុន CTS អគារ​លេខ A5-8 វិថី La Seine ទីក្រុង​កោះ​ពេជ្រ​។​

​ក្រុមហ៊ុន Phnom Penh Precast Plants រំពឹងថា ការចុះហត្ថលេខា​លើ​ភាពជា​ដៃគូ​នេះ​នឹង​បង្កើន​ការជឿជាក់​របស់​អ្នកវិនិយោគ និង​ពង្រីក​សក្ដានុពល​បន្ថែម​ទៅដល់​អតិថិជន​របស់​ខ្លួន​។ ក្រៅពី​បង្គោល​ភ្លើង លូ និង​សសរ​គ្រឹះ​ធ្វើ​ពី​បេតុង ចាក់​ស្រាប់​ដ៏​មាន​គុណភាព​ដែល​ក្រុមហ៊ុន​កំពុង​ផលិត​នៅពេល​ឆាប់ៗ​ខាងមុខនេះ​ក្រុមហ៊ុន​នឹង​បង្កើត​រោងចក្រ​ផលិត​ឥដ្ឋ​បេតុង​ប្រហោង និង​ជញ្ជាំង​ចាក់​ស្រាប់​ផងដែរ​។​

“​បេសកកម្ម​របស់​យើង​គឺ​ក្លាយជា​រោងចក្រ​លេខ ១ នៅ​កម្ពុជា​ដែល ផលិត​ផលិតផល​ធ្វើ​ពី​បេតុង​ចាក់​ស្រាប់​សម្រាប់ បម្រើ​ផ្នែក​ឧស្សាហកម្ម​ហេដ្ឋារចនាសម្ព័ន្ធ​។ យើង​ចង់​ពង្រីក​ចង្វាក់​ផលិតផល​របស់​យើង​ដោយ​បន្ត​ផ្ដល់នូវ​ផលិតផល​ចាក់​ស្រាប់​គុណភាព​ខ្ពស់​ទៅដល់​ទីផ្សារ​កម្ពុជា​។ ក្រុមហ៊ុន VCON Group ជា​ក្រុមហ៊ុន​ឈានមុខ​គេ​មួយ​លើ​ការផលិត​បេតុង និង​ជញ្ជាំង​ចាក់​ស្រាប់​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ ដូច្នេះ​ដើម្បី​ពង្រីក​ផលិតផល​របស់​យើង ក្រុមហ៊ុន VCON Group ជា​ដៃគូ​ល្អ​បំផុត​"​។ បើតាម​ការស្រាវជ្រាវ​ទីផ្សារ​ផលិតផល​ដែល​យើង​ត្រៀម​ផ្ដល់ជូន​ខាងមុខ​នឹង​ជួយ​ដល់​អតិថិជន​ឲ្យ​ចំណេញ ទាំង​ពេលវេលា​និង​ថវិកា​បើ​ប្រៀបធៀប​នឹង​ការសាងសង់​នៅនឹងកន្លែង​ផ្ទាល់​។ យើង​ជឿថា ផលិតផល​បេតុង និង​ជញ្ជាំង​ចាក់​ស្រាប់​នឹង​ផ្លាស់ប្ដូរ​ឧស្សាហកម្ម​សាងសង់​នៅ​កម្ពុ​ជាពិសេស​នៅលើ​សំណង់​ធំៗ​ដូចជា​ផ្សារ​ទំនើប សាលារៀន សាលប្រជុំ​ខ្នាត​ធំ កន្លែង​ចត​យានយន្ត ឃ្លាំង ។​ល​។​

​ដក​ការចំណាយ​លើ​ថ្លៃ​ដី​ចេញ  យើង​បាន​វិនិយោគ​ទឹកប្រាក់​បន្ថែម ២ លាន​ដុល្លារ​ទៅលើ​ទឹកប្រាក់ ១៥ លាន​ដុល្លារ​ដែល យើង​បាន​វិនិយោគ​កន្លងមក​។ នៅពេលដែល​អតិថិជន​យល់​ពី​ផលិតផល​របស់​យើង​កាន់តែច្បាស់ ហើយ​តម្រូវ​ការកើនឡើង យើង​គ្រោង​នឹង​ពង្រីក​ការវិនិយោគ​យើង​បន្ថែមទៀត​។​

"​ក្រុមហ៊ុន​ជា​ដៃគូ​របស់​យើង​នឹង​ចាប់ផ្ដើម​ការងារ​បន្ទាប់​ពី​ពិធី​ចុះហត្ថលេខា​លើ​ភាពជា​ដៃគូ​ផ្លូវការ​នេះ​តទៅ​។ ដៃគូ​របស់​យើង​បាន​ត្រៀម​នូវ​គ្រឿងចក្រ​ទាំងអស់​រួចរាល់ ហើយ​យើង​នឹង​ចាប់ផ្តើម​សាងសង់​រោងចក្រ​ថ្មី​នៅក្នុង​ខែមេសា ឆ្នាំ ២០១៦ នេះ​។ រោងចក្រ​ថ្មី​នឹង​សាងសង់​រួចរាល់​នៅត្រឹម​ខែកញ្ញា ឆ្នាំ ២០១៦​។ យើង​ស្វាគមន៍​រាល់​ចម្ងល់​នានា​ពាក់ព័ន្ធ​នឹង​ផលិតផល​របស់​យើង​ចាប់ពី​ថ្ងៃនេះ​តទៅ​''​។ នេះ​ជាការ​លើកឡើង​របស់​នា​យក​ប្រតិបត្តិ​ក្រុមហ៊ុន Phnom Penh Precast Plants​។​

​អំពី​ក្រុមហ៊ុន Phnom Penh Precast Plants
​រោងចក្រ PHNOM PENH PRECAST PLANTS ចាប់ផ្តើម​សាងសង់​នៅ​ពាក់កណ្តាល​ឆ្នាំ ២០១៣ កសាង​នៅលើ​ផ្ទៃដី​ជិត ៣​ហិច​តា ប្រប​មាត់​ទ​ន្ទេ​តាម​បណ្តោយដៃ​ទន្លេសាប ដែល​ស្ថិតនៅ​សង្កាត់​ស្វាយប៉ាក​ខណ្ឌឫស្សីកែវ​រាជធានី​ភ្នំពេញ​ដែលមាន​ចម្ងាយ​ប្រហែល​៩​គីឡូម៉ែត្រ​ភាគ​ខាងជើង​រាជធានី​។ រោងចក្រ PHNOM PENH PRECAST PLANTS យើង​បាន​នាំយក​គ្រឿងចក្រ​គ្រឿង​ផលិត​បរិក្ខា ផ្សេងៗ និង​បច្ចេកវិជ្ជា​ពី​ប្រទេស អា​ឡឺម​ង់ ដោយ​ប្រើប្រាស់​អ្នកបច្ចេកទេស​និង កំលាំង​ពលកម្ម​ខ្មែរ​យើង​សុទ្ធសាធ មាន​ចំនួន​ប្រហែល ៣០០​នាក់ ។

​សព្វថ្ងៃនេះ​រោងចក្រ Phnom Penh Precast Plants គឺជា​រោងចក្រ​ដែល​នាំមុខគេ​ក្នុង​ការផលិត​បង្គោល​ភ្លើង​ដែល មាន​គុណភាព​ខ្ពស់​ប្រវែង​ចាប់ពី ៩​ម៉ែត្រ រហូតដល់ ១៤​ម៉ែត្រ ផលិតផល​លូ​ធ្វើ​ពី​បេតុង​ដែលមាន​គុណភាព​ខ្ពស់ មានមុខ​កាត់​ចាប់ពី ៦០០mm រហូតដល់ ១៥០០mm ដែល​លូ​មួយ​កង់ៗ​មាន​ប្រវែង​២៥០០mm​។ យើង​ក៏មាន​ផលិត​សរសរ​គ្រឹះ​មូល​ធ្វើ​បេតុង​ដែល មានមុខ​កាត់ 300mm និង​400mm​។ បើទោះបីជា​រោងចក្រ​របស់​យើង​ទើបតែ​ដំណើរការបាន​រយៈពេល ជាង​ពីរ​ឆ្នាំ​ប៉ុណ្ណោះ​ក៏ប៉ុន្តែ​ផលិតផល​ទីផ្សារ​របស់ យើង​មានការ​កើនឡើង​គួរអោយកត់សម្គាល់​។ រោងចក្រ​យើង​បាន ផ្គត់ផ្គង់​បង្គោល​ភ្លើង​យ៉ាងច្រើន​ទៅដល់ អគ្គិសនី​កម្ពុជា សម្រាប់​គម្រោង​អនុ​ស្ថានីយ៍​នៅតាម​បណ្ដា​ខេត្ត​មួយចំនួន​។ ក្រុមហ៊ុន​យើង​ក៏បាន​ផ្គត់ផ្គង់​លូ​ទៅអោយ​ក្រុមហ៊ុន​សំណង់​ធំៗ មួយចំនួន​ដូចជា Hong Kong Land Tower និង Techno Sky Bridge ។ លើសពីនេះទៅទៀត សព្វថ្ងៃនេះ ក្រុមហ៊ុន​ខ្ញុំបាទ បាន​នឹង​កំពុង​ផ្ត​ត់​ផ្គង់ និង​តំឡើង​លូ​បេតុង ក្រោម​ដី​ដែល​ប្រវែង​ប្រហែល 4km ជំហាន​ទី​១ របស់​ក្រុមហ៊ុន ShukakuInc ក្នុងការ​អភិវឌ្ឍ​ន៏​តំបន់​បឹងកក់ ។​

​អំពី​ក្រុមហ៊ុន VCON Group
​ជាមួយ​បទពិសោធន៍​រយៈពេល ៣៥ ឆ្នាំ​របស់​វិស្វករ​ថៃ និង​អាមេរិក គោលបំណង​របស់​ក្រុមហ៊ុន VCON Group គឺ​ផ្ដល់នូវ​សម្ភារៈ​សាងសង់​ដែល​រឹងមាំ​យូរអង្វែង​ក្នុងប្រទេស​ថៃ​។ សព្វថ្ងៃ ក្រុមហ៊ុន VCON Group ជា​ក្រុមហ៊ុន​សាងសង់​ធំ​បំផុត​មួយ​របស់​ថៃ​។ គោលបំណង​ចម្បង​របស់​ក្រុមហ៊ុន​គឺ អភិវឌ្ឍ និង​លើកកម្ពស់​ផលិតផល​សាងសង់​ក្នុងស្រុក​ជាមួយនឹង​បច្ចេកវិទ្យា​ចុងក្រោយបង្អស់​។ តាមរយៈ​ការស្រាវជ្រាវ​ជាច្រើនលើក​ច្រើនសារ បេតុង​ចាក់​ស្រាប់​របស់​ក្រុមហ៊ុន VCON Group ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ចុងក្រោយបង្អស់​ដែល​កំពុង​ប្រើ​នៅ​អាមេរិក​ដែរ និង​ជា​ក្រុមហ៊ុន​ផលិត​បេតុង​ចាក់​ស្រាប់​ធំ​បំផុត​មួយ​ក្នុង​តំបន់​។ ការបង្កើត​នូវ​ទំនាក់ទំនង​ដ៏​រឹងមាំ និង​យូរអង្វែង​ជាមួយ​អតិថិជន​ជា​គន្លឹះ​ដែល​នាំ​ឲ្យ​ក្រុមហ៊ុន​ជោគជ័យ​មកដល់ពេលនេះ​។ ក្រុមហ៊ុន VCON Group ត្រូវបាន​គេ​ស្គាល់​ដោយសារ​ភាព​ច្នៃប្រឌិត ភាព​អំណត់ និង​ភាព​សុចរិត​។

ពិធី​ចុះហត្ថលេខា​លើ​ភាពជា​ដៃគូ​រវាង​ក្រុមហ៊ុន Phnom Penh Precast Plants និង​ក្រុមហ៊ុន VCON Group

ពិធី​ចុះហត្ថលេខា​លើ​ភាពជា​ដៃគូ​រវាង​ក្រុមហ៊ុន Phnom Penh Precast Plants និង​ក្រុមហ៊ុន VCON Group

ពិធី​ចុះហត្ថលេខា​លើ​ភាពជា​ដៃគូ​រវាង​ក្រុមហ៊ុន Phnom Penh Precast Plants និង​ក្រុមហ៊ុន VCON Group

ពិធី​ចុះហត្ថលេខា​លើ​ភាពជា​ដៃគូ​រវាង​ក្រុមហ៊ុន Phnom Penh Precast Plants និង​ក្រុមហ៊ុន VCON Group