ជប៉ុន​ផ្តល់​ជាង ៣​សែន​ដុល្លារ ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ តាមរយៈ​ការពង្រឹង​ទីផ្សារ នៃ​ផលិតផល​សរីរាង្គ របស់​សហគមន៍​កសិក​ម្ម​

ភ្នំពេញ: ​ក្រោម​គ្រោងការណ៍ នៃ​ជំនួយ​ឧបត្ថម្ភ​ឥត​សំណង សម្រាប់​គម្រោង​របស់​អង្គការក្រៅរដ្ឋាភិបាល​ជ​ប៉ុន រដ្ឋាភិបាល​ជប៉ុន បានផ្តល់​ថវិកា​សរុប​ចំនួន ៣៣៨.៩៦៣ ដុល្លារ​អាមេរិក ដល់​ក្រុម​អ្នកស្ម័គ្រចិត្ត​អន្តរជាតិ​របស់​យ៉ាម៉ា​ហ្គា​តា (​អាយ​.​វី​.​វ៉ា​យ​)​។

​កិច្ចសន្យា​ផ្តល់ជំនួយ​ត្រូវបាន​ចុះហត្ថលេខា​នៅ​ព្រឹក​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០១៦ ដោយ​លោក គូ​ម៉ា​ម៉ា​រ៉ូ យូ​ជិ ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកស្រី ម៉ាត់​ស៊ូ​អ៊ូ​រ៉ា អា​យូ​មិ នាយិកា​អង្គការ អាយ​.​វី​.​វ៉ា​យ នៅ​ស្ថានទូត​ជប៉ុន សម្រាប់​គម្រោង​កាត់បន្ថយ​ភាពក្រីក្រ តាមរយៈ​ការពង្រឹង​ទីផ្សារ​នៃ​ផលិតផល​សរីរាង្គ​រប​ស់​សហគមន៍​កសិកម្ម​ក្នុង​ខេត្ត​ចំនួន​២ “​ដំណាក់កាល​ទី​១”​។​

​ក្នុង​គម្រោង​នេះ អង្គការ អាយ​.​វី​.​វ៉ា​យ នឹង​កែលម្អ​សមត្ថភាព​គ្រប់គ្រង​សហគមន៍ ក៏ដូចជា​ពង្រឹង​ប្រព័ន្ធ​ទីផ្សារ​ស្រូវ​សរីរាង្គ​របស់​សហគម​ន៍​កសិកម្ម ក្នុង​ខេត្តព្រះវិហារ​។ រីឯ​នៅក្នុង​ខេត្តស្វាយរៀង អង្គការ អាយ​.​វី​.​វ៉ា​យ នឹង​បន្ត​ជួយ​សហគមន៍​ផ្គត់ផ្គង់​កសិផល​ស្វាយរៀង (SAC) ដោយ​ធ្វើការ​សាងសង់​នូវ​មជ្ឈមណ្ឌល​ទីផ្សារ​សហគមន៍​ថ្មី​មួយ ដើម្បី​ចែកចាយ​លក់​បន្លែ​អោយ​កាន់​តែមាន​ប្រសិទ្ធភាព​។​

​ក្នុងឱកាស​នោះដែរ លោក គូ​ម៉ា​ម៉ា​រ៉ូ យូ​ជិ ​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​​បាន​ថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជា​បានចេញ​អនុក្រឹត្យ​ស្តីអំពី​ការបង្កើត និង​ការប្រព្រឹត្តទៅ​នៃ​សហគមន៍​កសិកម្ម​ក្នុង​ឆ្នាំ​២០0១ និង​បាន​បង្កើត​ច្បាប់​សហគមន៍​កសិកម្ម​នៅក្នុង​ឆ្នាំ​២០១៣ ដើម្បី​ជំរុញ​ការបង្កើតឡើង​របស់​ស​មា​គម​ន៏​កសិករ​។ ក៏ប៉ុន្តែ​ខ្ញុំ​បានទទួល​ដំណឹង​ថា គម្រោង​សេដ្ឋកិច្ច​ដូចជា ការបង្កើត​និង​ដាក់លក់​ក្នុង​ទីផ្សារ​រួមគ្នា ដើម្បី​លើកស្ទួយ​ចំណូល​របស់​ប្រជាកសិករ​ក្រីក្រ នៅ​មិនទាន់​មានការ​ដំណើរការ​ទៅមុខ​ប្រសើរ​នោះទេ​។​
​ស្ថិតក្នុង​ស្ថានភាព​នេះ អង្គការ​អាយ​.​វី​.​វ៉ា​យ បាន​នឹង​កំពុង​បន្តសកម្មភាព​របស់ខ្លួន​អស់​រយៈពេល​១៧​ឆ្នាំ​មកហើយ​ចាប់តាំងពី​ឆ្នាំ​១៩៩៩ ក្រោម​ជំនួយ​ឧបត្ថម្ភ​ឥត​សំណង​សម្រាប់​គម្រោង​អង្គការក្រៅរដ្ឋាភិបាល​ជ​ប៉ុន និង​ការប្រើប្រាស់​គម្រោង​របស់​អង្គការ​JICA នៅក្នុង​ខេត្តស្វាយរៀង ដើម្បី​ជួយ​បង្កើត​សហគមន៍​កសិកម្ម កែលម្អ​សមត្ថភាព​គ្រប់គ្រង​សហគមន៍​អោយ​កាន់តែ​ល្អប្រសើរ និង​ពង្រឹង​ប្រព័ន្ធ​ទីផ្សារ​ក៏ដូចជា​ផលិតភាព​របស់​សហគម​ន៍​កសិកម្ម​ជាដើម​។
​លោក​ទូត បាន​បន្តថា បច្ចុប្បន្ន​សហគម​ន៍ក​សិ​កម្ម​អាចដាក់​លក់​បន្លែ​របស់​ខ្លួន​ជាច្រើន​នៅក្នុង​ផ្សារ​ទំនើប នៅ​រាជធានី​ភ្នំពេញ ហើយ​នេះ មិន​ត្រឹមតែ​ជួយ​ដល់​ការលើកស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជាកសិករ​នោះទេ តែ​ក៏បាន​រួមចំណែក​ក្នុងការ​ផ្គត់ផ្គង់​បន្លែ​ជាច្រើន​នៅ​កម្ពុជា​ផងដែរ ។​
​នៅក្នុង​គម្រោង​នេះ រដ្ឋាភិបាល​ជប៉ុន នឹង​ផ្តល់ជូន​ថវិកា​ប្រមាណ​ជា ៣៤​ម៉ឺន​ដុល្លារ​អាមេរិក ហើយ​អង្គការ​អាយ​.​វី​.​វ៉ា​យ នឹង​ចាប់ផ្តើម​បន្តសកម្មភាពរ​របស់​ខ្លួន​នៅក្នុង​ខេត្តព្រះវិហារ ជាមួយនឹង​ចំណេះដឹង និង​បទពិសោធន៍​កន្លង​ដែល​បាន​អនុវត្ត​នៅក្នុង​ខេត្តស្វាយរៀង​។ នៅក្នុង​ខេត្តព្រះវិហារ ជា​ទំលាប់​កសិករ​ដាំ​ដុះ​ស្រូវ​ដោយ​ប្រើ​វិធីសាស្ត្រ​សរីរាង្គ ហើយ​បច្ចុប្បន្ន​កសិករ​បាន​រួបរួមគ្នា​បង្កើតជា​សហគម​ន៍​ផ្គត់ផ្គង់​ស្រូវ​សរីរាង្គ​ចំនួន​៨​។ គម្រោង​នេះ នឹង​បង្កើត​សហគមន៍​កសិកម្ម​ចំនួន​៤​បន្ថែមទៀត ហើយ​អង្គការ​នឹង​ជួយ​បង្រៀន​ពី​បច្ចេកទេស​គ្រប់គ្រង​ទៅដល់​សហគមន៍​កសិក​រទាំង​១២​សហគម​ន៏ ហើយនឹង​ជំរុញ​ហើយ​មាន​ទីផ្សារ​រួមគ្នា​មួយ​សម្រាប់​ដាក់លក់​ស្រូវ​សរីរាង្គ ដើម្បី​ជួយ​ធ្វើអោយ​ប្រសើរឡើង​នូវ​ជីវភាព​រស់នៅ​រប​ស់​កសិករ​នៅក្នុង​ខេត្ដ​ព្រះវិហារ​។  
​ឥឡូវ​សហគមន៍​ផ្គត់ផ្គង់​កសិផល​ខេត្ដ​ស្វាយរៀង អាច​ផ្គត់ផ្គង់​បន្លែ​ជា​មធ្យម​បាន​ចំនួន​៩​តោន​ក្នុង​មួយខែ ហើយ​គម្រោង​នេះ នឹងធ្វើ​ការសាងសង់​នូវ​មជ្ឈមណ្ឌល​ទីផ្សារ​សហគម​ន៏​ថ្មី​មួយ​ផងដែរ​។ បើទោះបីជា​គម្រោង​នេះ​ត្រូវបាន​បញ្ចប់ តែ​ខ្ញុំ​សង្ឃឹមថា សកម្មភាព​របស់​សហ​គម​ន៍​កសិកម្ម​នេះ​នឹង​នៅតែ​បន្ត​ការដាក់​លក់​បន្លែ ហើយនឹង​ក្លាយជា​គំរូ​មួយ​ដ៏​ល្អ​មិនមែន​សម្រាប់តែ​ខេត្ត​នេះ​តែប៉ុណ្ណោះ​ទេ តែ​ក៏​សម្រាប់​ខេត្ត​ដ៏ទៃទៀត​ផងដែរ​។​

​ជាមួយគ្នា​នោះដែរ លោកស្រី ម៉ាត់​ស៊ូ​អ៊ូ​រ៉ា អា​យូ​មិ នាយិកា​អង្គការ អាយ​.​វី​.​វ៉ា​យ បាន​ឲ្យ​ដឹងផង​ដែរ​ថា អង្គការ បាននិងកំពុង​ព្យាយាម​ផ្តល់​អំណាច​ដល់​កសិករ​ដោយ​ឲ្យ​ពួកគេ​ទទួលបាន​ព័ត៌មាន ផ្តល់ឱកាស​ក្នុងការ​រៀនសូត្រ និង​រៀបចំ​ក្រុម​កសិករ​នៅតាម​តំបន់​ជនបទ​។ ឆ្នាំមុន សហគមន៍​ផ្គត់ផ្គង់​កសិក​ផល​ស្វាយរៀង បាន​ផ្គត់ផ្គង់​បន្លែ​ជា​មធ្យម ៩​តោន​ក្នុង​មួយខែ និង​លក់​ក្នុង​មួយឆ្នាំ​បាន​៦៣.០០០​ដុល្លារ​។ ថ្នាក់ដឹកនាំ និង​បុគ្គលិក​ទាំងអស់​របស់​ស​ហគ​មន៍​ផ្គត់ផ្គង់​កសិផល​ស្វាយរៀង​បាន​អភិវឌ្ឍ​ខ្លួន​ជា​មនុស្ស​ធំ​ហើយ និង​ក្លាយជា​អ្នកដឹកនាំ​ផងដែរ​៕