បើករថយន្ដ ចេញពីផ្ទះ​ទៅ​សៀមរាប ឆ្លង​ចរន្ត​ខ្សែភ្លើង ឆេះ​ខ្ទេច​

ព្រះវិហារ: រថយន្ដ​សាំ​យ៉ុង មួយគ្រឿង កំពុងតែ​បើកបរ​សុខៗ ឆ្លង​ចរន្ត​ភ្លើង ឆាបឆេះ​ចេញ​សន្ធោរសន្ធៅ ។ ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​វេលា ម៉ោង​១២​និង​១០​យប់ រំលងអធ្រាត្រ ចូល​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០១៦ ស្ថិតនៅ​ទួល​ព្រៃ​កង្ហា​ល ក្នុងភូមិ​ស្រ​យ៉ងត្បូង ឃុំ​ស្រ​យ៉ង់ ស្រុក​គូលែន ខេត្តព្រះវិហារ​។​

​អ្នកបើកបរ​រថយន្ត​បង្ក មានឈ្មោះ​ធី តុលា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅក្នុង ភូមិស្រយ៉ង់​ត្បូង ឃុំ​ស្រ​យ៉ង់ ស្រុក​គូលែន ខេត្តព្រះវិហារ​។​

 មុនពេល​កើតហេតុ គឺ​ជនរងគ្រោះ​ជា​ម្ចាស់​រថយន្ត បាន​បើករថយន្ដ ចេញពីផ្ទះ​ទៅសៀមរាប លុះ​មកដល់​ចំណុច កើតហេតុ​ខាងលើ ស្រាប់​តែមាន អណ្ដាតភ្លើង​ឆេះចេញពី​រថយន្ត ដូច្នេះ​ក៏​ឈប់​ចុះ ត្រួតពិនិត្យ​ឃើញថា បណ្ដាលមកពី ឆ្លង​ចរន្តខ្សែភ្លើង ទើប​ឆាបឆេះ​តែម្ដង​។​

​ក្រោយពី​កើតហេតុ​ភ្លាម កងកម្លាំង​អាវុធហត្ថ​និង ប្រជាពលរដ្ឋ នៅក្បែ​កន្លែងកើតហេតុបាននាំគ្នា​ទៅ​ជួយ ពន្លត់​ដែរ ប៉ុន្តែ​មិនអាច គ្រប់គ្រង​ស្ថាន​ការ បាន​ក៏ឆេះ​ទាំងស្រុង​តែម្តង​៕​