ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

ខេត្ត​កណ្តាល​ ៖ ​រថយន្ត​វី​ហ្គោ​​បើក​​បោះពួយ​យ៉ាង​លឿន​ជ្រុល​ច​ង្កូ​ច​ទៅបុក​រ៉ឺម៉ក​​ដឹក​ជ្រូក​ពីក្រោយ​​ពេញ​ទំហឹង​​​​​​​ក្រឡាប់​ធ្លាក់​​​ពី​លើ​ថ្នល់​ជាតិ​លេខ​១ ទាំង​រថយន្ត​និង​​រ៉ឺម៉ក​​​​​​​​បណ្តាល​ឱ្យ​​មនុស្ស​ម្នាក់​ស្លាប់​នៅ​នឹង​កន្លែង​និង​២​នាក់​ទៀត​រង​របួសស្រាល​ ​​កាលពី​វេលា​ម៉ោង​​៥​និង​៣០​នាទី​​ព្រឹក​​ថ្ងៃ​ទី​៤​​ មីនា​ ​នៅ​​​លើ​ដងផ្លូវ​ជាតិ​លេខ​១ ​​ស្ថិត​ក្នុងភូមិ​សំរោង​ក្អែ​ ​ឃុំ​​សំរោង​ធំ​ ស្រុក​កៀន​ស្វាយ​​ ​។        

ជន​រង​គ្រោះ​​ដែលក​​ធ្វើ​ដំណើរ​តាម​​រ៉ឺម៉ក​​មាន​គ្នា​២នាក់ ​​ម្នាក់​ ​ឈ្មោះ​ ខាន់​ ឆិល​ ភេទ​ប្រុស ​អាយុ​៤៦​​ឆ្នាំ ​ជា​​អ្នកទិញ​ជ្រូក​ មាន​ទីលំនៅ​ភូមិ​កោះ​តេ​ជោ​ ​ឃុំ​​សំរោង​ធំ​ ស្រុក​កៀនស្វាយ​ ជា​អ្នក​បើក​​រ៉ឺម៉ក​​ (ស្លាប់​) ​​និង​ម្នាក់​ទៀត ​ឈ្មោះ​ ន​ង ​ម៉ៃ​ ភេទ​ប្រុស​ អាយុ​៤៣​ឆ្នាំ​ ​​​​រួម​ដំណើរ​ជាមួយ​រ៉ឺម៉ក​​ ​មាន​ទីលំនៅ​ជាមួយ​គ្នា​ (របួស​ស្រាល) ​ត្រូវ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​គគីរ​ធំ​ ។ ចំណែក​រថយន្ត​បង្ក​ម៉ា​កវី​ហ្គោ​ ព​ណ៌ខ្មៅ​​ មួយ​គ្រឿង ​បើកបរ​ដោយ​ជនជាតិ​ចិន​ឈ្មោះ​ អេ​មេ​រិ​ក អី​ង​យី​ ភេទ​ប្រុស​ អាយុ​៤៧​ឆ្នាំ​ (របួសស្រាល​) ៕

ព័ត៌​មាន​លម្អិត​មាន​ផ្សាយជូន​នៅ​លើទំព័រ​កាសែត​កោះសន្តិភាព​