ឌុ​ច សុភា ដល់​ថ្នាក់​ប្រកាស​ស្វែងរក​អតិថិជន​តាម​អន​ឡាញ​ ​

6 Videos

​យូរ​ម្តងៗ​គេ​ឃើញ​តារា​សម្តែង​ស្រី ឌុ​ច សុភា បង្ហាញមុខ​នៅក្នុង​សកម្មភាព​សិល្បៈ ដោយ​ក្នុងនោះ ​នាងនៅតែ​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​មហាជន​បើទោះបី​តារា​ស្រី​រូបនេះ​មាន​ធ្លាប់មាន​ស្វាមី និង កូន​ក៏ដោយ ។ ជាមួយនឹង​សកម្មភាព​ស្ងប់ស្ងាត់​នៅក្នុង​សិល្បៈ​ថ្មីៗ​នេះ ឌុ​ច សុភា បាន​សរសេរ​សារ​ក្នុង ហ្វេ​ស​ប៊ុ​កថា នាង​មាន​បំណង​ចង់ល​ក់ឡេ​លាប​ខ្លួន និង មុខ​តើ​មាន​អ្នកទិញ​ទេ ?

ឌុ​ច សុភា ដល់​ថ្នាក់​ប្រកាស​ស្វែងរក​អតិថិជន​តាម​អន​ឡាញ​  ​

M88

​ទោះបី​មាន​វ័យ​ជ្រេ​បន្តិច​ទៅហើយ​ក្តី​តែ ឌុ​ច សុភា នៅតែមាន​រូប​សម្រស់​ស្រស់ស្អាត​ដដែល គ្រាន់តែ​បែកសាច់ បែក​ឈាម​ធាត់​ទ្រលុកទ្រលន់​តាមរបៀប​ស្ត្រី​មាន​ស្វាមី និង កូន​តែប៉ុណ្ណោះ ។ សព្វថ្ងៃ​នាង​ស្ទើរតែ​កាត់ផ្តាច់ពី​ការងារ​សិល្បៈ​ទាំងស្រុង​ទៅហើយ តែ​កាលពី​ប៉ុន្មាន​ខែ​មុននេះ ឌុ​ច សុភា ទើប​និង​បង្ហាញមុខ​នៅក្នុង​ការថត ចម្រៀង​ខារ៉ាអូខេ របស់​ផលិតកម្ម​អឹម តាមរយៈ​បទ «​ជីវិត​គូរ​ខ្ញុំ​» ដោយ​នាង​សម្តែង​ជាមួយ​លោក ទេព រិ​ន​ដា​រ៉ូ រួមទាំង​កូនប្រុស​របស់​នាង ខេន ខេន ផងដែរ ។ មាន​គេ​បង្ហើប​ឱ្យដឹងថា ផលិតកម្ម​មួយចំនួន​នៅតែ​ត្រូវការ ឌុ​ច សុភា ក្នុងការ​សម្តែង តែ​សំខាន់​តំណែង​ជា​តួរង ឌុ​ច សុភា មិន​ទទួល​សម្តែង​ឡើយ ។​

ឌុ​ច សុភា ដល់​ថ្នាក់​ប្រកាស​ស្វែងរក​អតិថិជន​តាម​អន​ឡាញ​  ​

​ជាមួយនិង​ការងារ​សិល្បៈ​ស្ងប់ស្ងាត់​ថ្មីៗ​នេះ គេ​បានឃើញ​អ្នក​មេម៉ាយ​កូន​មួយ​រូបនេះ​ប្រកាស​ក្នុង​ហ្វេ​ស ប៊ុ​ក​របស់​នាង​ថា «​បើ​ខ្ញុំ​បើ​កល​ក់ឡេ​លាបមុខ និង លាប​ខ្លួន​តាម Online តើ​បងប្អូន​ជួយ​ទិញ​ខ្ញុំ ទេ​?» ។ ការ​ប្រកាស​នេះ​មាន​មិត្តភក្តិ​ក្នុង​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​បាន​គាំទ្រ​នូវមុខ​របស់​ថ្មី​របស់​នាង ។ តែ​ក៏មាន​អ្នកខ្លះ​ឆ្ងល់​ថា នៅសុខៗ​រឿង​អី ឌុ​ច សុភា បែរជា​មក​ចង់ល​ក់ឡេ​តាម Online សន្សំ​ប្រាក់​កាក់ល្អិត​ទៅវិញ​ ? ។​ ​កន្លងមក​គេ​បានដឹងថា តារា​រូបនេះ​រស់នៅក្នុង​ជីវភាព​ហុឺ​ហា​ជាមួយនឹង​ការប្រើប្រាស់​សម្ភារៈ​ទាន់សម័យ មិន​ថា រថយន្ត ឬ ទូរស័ព្ទ​នោះទេ ។

ឌុ​ច សុភា ដល់​ថ្នាក់​ប្រកាស​ស្វែងរក​អតិថិជន​តាម​អន​ឡាញ​  ​

ឥឡូវនេះ​មិន​ត្រឹមតែ​មិនសូវមាន​សកម្មភាព​សិល្បៈ​ប៉ុណ្ណោះ​ទេ សូម្បីតែ​ការ ចូលរួម​ក្នុង​កម្មវិធី​របស់​មិត្ត​រួម អាជីព​ក៏​គេ​កម្រ​បានឃើញ​រូបនាង​ដែរ ប៉ុន្តែ​យ៉ាងណា​អ្នក​មេម៉ាយ​រូបនេះ​នៅតែ ពើបប្រទះ​រឿង​ស្នេហា​ជា​បន្តបន្ទាប់ ហើយ​ចុង​ក្រោយនេះ​គេ​តែង​ឃើញ​នាង​បង្ហោះ​សារ​ប្លែកៗ​មួយចំនួន​ក្នុង ហ្វេ​ស​ប៊ុ​ក​របស់​នាង​ដែលមាន​ដូចជា​ពាក្យ​ថា «​ព្រាត់​ចុះ​អា​ឆ្កែ », «​សុំទោស​ខ្ញុំ​មិន​ចង់​ជេរ​ទេ​តែ​វា​ថោកទាប​ពេក​» ជាដើម ៕ ចេ​នី​

ឌុ​ច សុភា ដល់​ថ្នាក់​ប្រកាស​ស្វែងរក​អតិថិជន​តាម​អន​ឡាញ​  ​ឌុ​ច សុភា ដល់​ថ្នាក់​ប្រកាស​ស្វែងរក​អតិថិជន​តាម​អន​ឡាញ​  ​ឌុ​ច សុភា ដល់​ថ្នាក់​ប្រកាស​ស្វែងរក​អតិថិជន​តាម​អន​ឡាញ​  ​ឌុ​ច សុភា ដល់​ថ្នាក់​ប្រកាស​ស្វែងរក​អតិថិជន​តាម​អន​ឡាញ​  ​ឌុ​ច សុភា ដល់​ថ្នាក់​ប្រកាស​ស្វែងរក​អតិថិជន​តាម​អន​ឡាញ​  ​