Sky Wall 100 ​កាំ​ភ្លើង​បាញ់​សំណាញ់​​ចាប់​ ​Drone​ ​ដ៏​ទំនើប​

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ចំនួន​នៃ​ការ​ប្រើ​ប្រាស់​ ​Drone​ ​មាន​សភាព​កើន​ឡើង​ជា​លំដាប់​។​ ​Drone​ ​ទាំង​នោះ​គឺ​មាន​បំពាក់​នូវ​បច្ចេកវិទ្យា​ទំនើប​ៗ​ជា​ច្រើន​សម្រាប់​បំពេញ​មុខ​ងារ​ផ្សេងៗ​សម្រាប់​ការ​ប្រើប្រាស់​ជា​ទូទៅ​របស់​មនុស្ស​ ​ជា​ពិសេស​ ​Drone​ ​ដែល​អាច​ថត​វីដេអូ​។​
 

ប៉ុន្តែ​ដោយសារ​កំណើន​ហួសហេតុ​ការ​ប្រើប្រាស់​ ​Drone​ ​វា​បាន​បង្កើត​ឲ្យ​មាន​ភាព​អានាធិបតេយ្យ​នៃ​ការ​ហោះហើរ​ ​Drone​ ​ដែល​ពេល​ខ្លះ​វា​បាន​រំលោភ​ទៅ​លើ​សិទ្ធ​ឯកជន​ ​និង​ហោះ​ចូល​តំបន់​ហាម​ឃាត់​មួយ​ចំនួន​ផង​នោះ​។​ ​ដូច​នេះ​ទើប​មាន​ក្រុម​វិស្វករ​អង់គ្លេស​មួយ​ក្រុម​បាន​បង្កើត​នូវ​កាំ​ភ្លើង​ម៉្យាង​ដែល​មាន​សមត្ថភាព​អាច​បាញ់​ទម្លាក់​ ​Drone​ ​ដែល​ហោះហើរ​ចូល​តំបន់​ដែល​គ្មាន​ការ​អនុញ្ញាត​។​
 
Sky Wall 100 ​កាំ​ភ្លើង​បាញ់​សំណាញ់​​ចាប់​ ​Drone​ ​ដ៏​ទំនើប​
 
​កាំភ្លើង​នោះ មាន​ឈ្មោះ​ថា Sky Wall 100​​ ​ដែល​​ជា​ប្រភេទ​កាំភ្លើង​ហ្គាស៍​បាញ់​​គ្រាប់​សំណាញ់​សម្រាប់​ចាប់​ Drone​។​ ​វា​ត្រូវ​បាន​គេ​ផលិត​ឡើង​ជា​ពិសេស​ ​ដែល​មាន​បំពាក់​មក​ជា​មួយ​នូវ​បច្ចេកវិទ្យា​ចាប់​គោលដៅ​យ៉ាង​រហ័ស​ ​និង​ច្បាស់​លាស់​។​ Sky Wall 100​ វា​មាន​សមត្ថភាព​អាច​បាញ់​ចាប់​គោល​ដៅ​ក្នុង​រយៈ​ចម្ងាយ​ ១០០ម៉ែត្រ​​ ​ហើយ​ខាង​ក្រុម​អ្នក​ផលិត​បាន​ឲ្យ​ដឹង​ថា​វា​នឹង​ត្រូវ​ដាក់​លក់​ឲ្យ​អ្នក​ប្រើប្រាស់​ទូទៅ​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​ ​ប៉ុន្តែ​តម្លៃ​ មិន​​ត្រូវ​បាន​ប្រកាសនៅឡើយ​ទេ​៕​
 

 
ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
ប្រភព​ ​៖​ businessinsider