iPhone 7s អាច​ជា​ iPhone ដំបូង​គេ​ដែល​នឹង​ប្រើ​អេក្រង់​ OLED

យោងតាមកាសែត ជប៉ុន មួយឈ្មោះ Nikkei បានលើកឡើងថា ការផ្លាស់ប្ដូរ ប្រើអេក្រង់ LED មកប្រើ OLED នឹងធ្វើឡើងលើ iPhone 7s ក្នុងឆ្នាំ ២០១៧ ដែលជារយៈពេល មួយលឿនជាងការរំពឹងទុក។

កន្លងមកធ្លាប់មានព័ត៌មាន លេចធ្លាយថាការផ្លាស់ប្ដូរ ដ៏ធំនេះនឹងឃើញមាននៅលើ iPhone 8 ដែលប្រកាសនូវឆ្នាំ ២០១៨។ ចំណែកឯលោក Ming-Chi Kuo អ្នកវិភាគដ៏ល្បីឈ្មោះក៏ធ្លាប់បានលើកឡើងដែរថា ឆ្នាំ ២០១៩ ជាពេលវេលាដ៏ឆាប់បំផុតមួយដែល Apple នឹងធ្វើការផ្លាស់ប្ដូររូបធាតុដើមលើផ្នែកអេក្រង់របស់ខ្លួន។

គួររំលឹកថាការផ្លាស់ប្ដូរ មកប្រើអេក្រង់ OLED នេះអាចឲ្យវិស្វករក្រុមហ៊ុន Apple ផលិតបាននូវ iPhone ដែលមានកម្រាស់ស្ដើង និងស្រាលជាងមុន និងអាចសន្សំសំចៃ ថាមពលថ្មបាន ល្អជាងអេក្រង់ LED ទៀតផង៕

iPhone 7s អាច​ជា​ iPhone ដំបូង​គេ​ដែល​នឹង​ប្រើ​អេក្រង់​ OLED

ដោយ៖sabay

  • iPhone 7s អាច​ជា​ iPhone ដំបូង​គេ​ដែល​នឹង​ប្រើ​អេក្រង់​ OLED已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/03/04  Category:កីឡា