អ្នក​រស់​នៅ ​អវកាស​ ​អាច​លូត​ កម្ពស់​លឿន​ជាង​អ្នក​ រស់​នៅ​ផែន​ដី​

ក្រោយពីបានរស់នៅ អវកាសអស់រយៈពេល១ឆ្នាំ អវកាសយានិករបស់ សហរដ្ឋអាមេរិក Scott Kelly បានវិលត្រលប់មកវិញ ជាមួយនឹងសមិទ្ធិផល និងស្នាដៃដ៏អស្ចារ្យជាច្រើនសម្រាប់ពិភពលោក។ អ្វីដែលធ្វើឲ្យអ្នកវិទ្យាសាស្ត្រជុំវិញពិភពលោកមានការភ្ញាក់ ផ្អើលដែរនោះ គឺគេរកឃើញ ថា លោក Scott Kelly បានលូតកម្ពស់ ៥cm ក្រោយរស់នៅ អវកាសអស់ពេល ១ឆ្នាំ។
 

អង្គការ NASA បានឲ្យដឹងថា Scott Kelly បានរស់នៅក្នុងស្ថានីយ អវកាសអន្តរជាតិ ដើម្បីបេសកកម្មស្វែងរក និងប្រៀបធៀបភាព ខុសគ្នានៃការ វិវឌ្ឍ សរីរាង្គរបស់មនុស្ស ដែលរស់នៅអវកាស និងរស់នៅភពផែនដី។ ដោយការសិក្សានោះ បានរកឃើញថា មនុស្សដែលរស់នៅ អវកាសអាច លូតកម្ពស់ លឿនជាងអ្នករស់នៅផែនដី។

គេបានពន្យល់ថាមូលហេតុ ដែលមនុស្សរស់នៅ អវកាសអាចលូតកម្ពស់លឿន ជាងអ្នករស់នៅ ផែនដី ព្រោះនៅទីនោះ មនុស្សមិន អាចដើរបាន ទេគឺ តម្រូវឲ្យបណ្ដែតខ្លួន ដូចនេះហើយឆ្អឹងជើង និងឆ្អឹងត្រគាក របស់ពួកគេមិនបាន រងនូវសម្ពាធនៃទម្ងន់របស់ដង ខ្លួនឡើយ ហើយឆ្អឹងទាំងនោះ នឹងឆាប់ពុកផុយព្រោះ វាមិនទទួលបានកម្រិត កាល់ស្យូមគ្រប់គ្រាន់។

លើសពីនេះគេបានបង្ហាញ ឲ្យដឹងថាមនុស្សដែល រស់នៅអវកាស នឹងជួបបញ្ហាសុខភាព មួយចំនួនធំដូចជា គ្រាប់ឈាមរត់មិនថេរ បេះដូងរួមតូច និងសមត្ថភាព នៃការស្ដាប់សម្លេងចុះខ្សោយ។

បញ្ជាក់ផងដែរថាលោក Scott Kelly ត្រូវបានជាប់ឈ្មោះជាអវកាសយានិក ដែលរស់នៅអវកាស យូរជាងគេបំផុត ក្នុងចំណោម អវកាស យានិកអាមេរិក៕

អ្នក​រស់​នៅ ​អវកាស​ ​អាច​លូត​ កម្ពស់​លឿន​ជាង​អ្នក​ រស់​នៅ​ផែន​ដី​

ដោយ៖sabay