ឆក់​ទូរស័ព្ទដៃ​បានសម្រេច ជួប​គ្រោះថ្នាក់​ចរាចរ ត្រូវ​អាវុធហត្ថ​ក្របួច​

ភ្នំពេញ: ជនសង្ស័យ​២​នាក់ បានធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ​ពី​ស្ត្រី​ម្នាក់​បានសម្រេច​តែ​បែ​ជា​ជួបគ្រោះថ្នាក់​ចរច​រា​ត្រូវបាន​កម្លាំង​កង​រាជ​អាវុធហត្ថ​ខណ្ឌឫស្សីកែវ​ចាប់បាន ។ ហេតុការ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១០​ព្រឹក ថ្ងៃទី ៤ ខែ មីនា ឆ្នាំ​២០១៦ស្ថិតនៅ​ចំណុច​ក្នុង​ផ្សារ​ច្រាំង​ចំរេះ​២ ភូមិ​១ ក្រុមទី​២ សង្កាត់​ច្រាំង​ចំរេះ​២ខណ្ឌឫស្សីកែវ ។​

ឆក់​ទូរស័ព្ទដៃ​បានសម្រេច ជួប​គ្រោះថ្នាក់​ចរាចរ ត្រូវ​អាវុធហត្ថ​ក្របួច​

​ប្រភពពី​សាក្សី​នៅនឹងកន្លែង​កើតហេតុ​បាន​និយាយថា មុនពេល​កើតហេតុ គេបានឃើញ​ស្ត្រី​រងគ្រោះ​កំពុងតែ​ឈរ​និយាយ​ទូ​ស័ព្ទ​នៅមុខ​ផ្ទះ ស្រាប់តែ​ពេលនោះមាន​ជនសង្ស័យ​ចំនួន ២​នាក់​បាន​ជិះ​ម៉ូតូ​មក​ជិត ហើយ​បានធ្វើ​សកម្មភាពឆក់យក​ទូរស័ព្ទដៃ​ពី​ស្ត្រី​រងគ្រោះ ។​ក្រោយ​ពី​ជនសង្ស័យ​ឆក់​រួច​បាន​ជិះគេចខ្លួន នៅពេលនេះ កម្លាំង​កងរាជអាវុធហត្ថ​បាន​ដេញតាម​ពីក្រោយ ធ្វើ​ឲ្យក្រុមចោរ​នោះ​ជិះ​ទៅបុក​គូទ​​រថយន្ត​មួយគ្រឿង ដែល​បាន​បើក​បត់​ឡើង​ផ្លូវ​បណ្តាលឲ្យ​ដួល ក៏​ត្រូវបាន​កម្លាំង​កង​រាជ​អាវុធហត្ថ​ធ្វើការ​ឃាត់ខ្លួន​តែម្តង ។​

ឆក់​ទូរស័ព្ទដៃ​បានសម្រេច ជួប​គ្រោះថ្នាក់​ចរាចរ ត្រូវ​អាវុធហត្ថ​ក្របួច​

 ជនសង្ស័យ​ទាំង ២​នាក់ មានឈ្មោះ ហ៊ូ សុធា ភេទ ប្រុស អាយុ ២០​ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល ភូមិ​ស្ពាន​ខ្ពស់ សង្កា​​ត់​គីឡូម៉ែត្រ​លេខ​៦ខណ្ឌឫស្សីកែវ។​នឹង​ម្នាក់ទៀត​មានឈ្មោះ អឿន មករា ភេទ ប្រុស អាយុ ១៩​ឆ្នាំមុខរបរ មិន​ពិតប្រាកដ​ស្នាក់នៅ​ភូមិ​​ព្រែក​តា​ពេន ស្រុក​ពញាឮ ខេត្តកណ្តាល ។​

ឆក់​ទូរស័ព្ទដៃ​បានសម្រេច ជួប​គ្រោះថ្នាក់​ចរាចរ ត្រូវ​អាវុធហត្ថ​ក្របួច​

 ចំណែកឯ​វត្ថុតាង​ដែល​កម្លាំង​កងរាជអាវុធហត្ថ​បានធ្វើ​ការដកហូត​មាន ម៉ូតូមួយគ្រឿងម៉ាក Let's ពណ៌ ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1DE-0443 នឹង​ទូរស័ព្ទដៃដែល​ជនសង្ស័យ​ឆក់ ម៉ាក Iphone 6 Plus មួយគ្រឿង ពណ៌ ទឹកមាស ។ ចំ​ណែឯ​ជនរងគ្រោះ​មានឈ្មោះ ម៉េង សុភា ភេទ ស្រី អាយុ ៤៤​ឆ្នាំ មុខរបរ លក់ដូរស្នាក់នៅ​ផ្ទះកើតហេតុ​ខាងលើ​ត្រូវបាន​កម្លាំង​កង​រាជ​អាវុធ​ប្រគល់​ទូរស័ព្ទ​ឲ្យ​ទៅជនរងគ្រោះ​​វិញ ។​

ឆក់​ទូរស័ព្ទដៃ​បានសម្រេច ជួប​គ្រោះថ្នាក់​ចរាចរ ត្រូវ​អាវុធហត្ថ​ក្របួច​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ២​នាក់ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌឫស្សីកែវ កំពុងកសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅកាន់​តុលាការ​ចាត់​​ការបន្ត​តាម​នីតិវិធី​ច្បាប់ ៕​