រថយន្ត​Vigo បុក​រឺ​ម៉ក​ម៉ូតូ ស្លាប់​ម្នាក់​របួស​២ នៅ​ផ្លូវជាតិ​លេខ​១

កណ្តាល: មនុស្សម្នា​ក់បាន​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង និង​២​ផ្សេងទៀត​បាន​រងរបួស ក្នុងគ្រោះថ្នាក់​បង្កឡើង​ដោយ​រថយន្ត និង​រឺ​ម៉ក​​ម៉ូតូ បុក​គ្នា កាលពី​វេលា​ម៉ោងជាង​៥​ព្រសក ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០១៦​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​១ ស្ថិត​ក្នុងភូមិ សំរោងក្អែរ ឃុំ​សំរោង​​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ។​

​ជនរងគ្រោះ​មាន​គ្នា​៣​នាក់ មានឈ្មោះ គឹ​ង ឆិល ភេទ​ប្រុស​អាយុ ៣២​ឆ្នាំមាន ទីលំនៅក្នុងភូមិ​កោះ​តែ​ជោ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ( ស្លាប់​)​និង​ឈ្មោះ​មួន សា​ម៉ៃភេទ ប្រុស​អាយុ​៣៥​ឆ្នាំ មា​នទី​ភូមិ​ឃុំ​គគីរ​ធំ ជា​អ្នករួមដំណើរ របួសស្រាល​។ម្នាក់ទៀត​មិន​ស្គាល់ អត្តសញ្ញាណ​។​

​មុនពេល​កើតហេតុ គេ​បានឃើញ​រឺ​ម៉ក​ម៉ូតូ ១​គ្រឿង ជិះ​គ្នា​៣​នាក់ ក្នុង​ទឹ​សដៅ ភ្នំពេញទៅ​អ្នក​លឿង លុះ​មកដល់​ចំណុច​ខាងលើ ស្រាប់​​តែមាន​រថយន្ត​រវាង​រថយន្តVigo ពាក់​ស្លាក​លេខ​ភ្នំពេញ 2Y- 8897 បើកបរ​ដោយ ឈ្មោះ​NG KIM HEEជនជាតិ​ចិន​មាន​មុខរបរ​អាជីវក​រ​​នៅ ក្នុងភូមិ​ប្ញ​ស្សី សង្កាត់​ស្ទឹងមានជ័យ ខ​ណ្ឌ័មានជ័យ រាជធានី​ភ្នំពេញ ក្នុង​ល្បឿន​លឿន បុក​រឺ​ម៉ក​ម៉ូតូ ពេញទំហឹង បណ្តាល​ឲ្យស្លាប់​ម្នាក់​​ភ្លាមៗ​នៅ​និង​កន្លែង និង​២​នាក់​ផ្សេងទៀត រងរបួស​។​

​ក្រោយ ទទួលបាន​ព័ត៌មាន​ភ្លាម កំលាំង​ប៉ុស្ដិ៍​រដ្ឋបាល បាន​សហការ​ជាមួយ​ជំនាញ​ចុះដល់​ចំណុច​ច​កើតហេតុ​។​បញ្ជូន​ជនរងគ្រោះ​ទៅកាន់​​មន្ទី​ពេទ្យ​នឹង​ស្រោ​វ​ជ្រាវ​រកក្រុមគ្រួសារ អ្នកស្លាប់​ធ្វើការ​ប្រគល់​សព​តាម​នីតិវិធី​។​

​ចំណែក​អ្នកបើកបរ​នាំមក​ពិនិត្យ​សុខភាព​នៅ​មន្ទីរពេទ្យ​នឹង​បញ្ជូន​មកកាន់​អធិការដ្ឋានបន្ត​សំណុំរឿង​តាម​នីតិវិធី​។​សន្និដ្ឋាន​:​ចំពោះ​ករណី​ចរាចរណ៍​ខាងលើនេះបណ្ដាលមកពី​អ្នកបើកបរ​រថយន្ត​បើក​ក្នុង​ល្បឿន​លឿន​ពេល​ជួប​ឧបសគ្គមិនអាច​គ្រប់គ្រង​ស្ថានភាព​បាន​ក៏​ជ្រុល​មក​បុក លើ​រឺ​ម៉ក​របស់​ជនរងគ្រោះតែម្ដង​៕​

រថយន្ត​Vigo បុក​រឺ​ម៉ក​ម៉ូតូ ស្លាប់​ម្នាក់​របួស​២ នៅ​ផ្លូវជាតិ​លេខ​១

រថយន្ត​Vigo បុក​រឺ​ម៉ក​ម៉ូតូ ស្លាប់​ម្នាក់​របួស​២ នៅ​ផ្លូវជាតិ​លេខ​១

រថយន្ត​Vigo បុក​រឺ​ម៉ក​ម៉ូតូ ស្លាប់​ម្នាក់​របួស​២ នៅ​ផ្លូវជាតិ​លេខ​១

រថយន្ត​Vigo បុក​រឺ​ម៉ក​ម៉ូតូ ស្លាប់​ម្នាក់​របួស​២ នៅ​ផ្លូវជាតិ​លេខ​១