យុទ្ធនាការ​អក្ខរកម្ម​ជាតិ ឆ្នាំ​២០១៥ បង្ហាញ​ឲ្យ​ឃើញថា មាន​ខេត្ត​ចំនួន ៥ សម្រេចបាន​លើស​ផែនការ​

ភ្នំពេញ: ក្រសួង​អប់រំ យុវជន​និង​កីឡា អង្គការ​យូណេស្កូ ព្រមទាំង​ស្ថាប័ន អង្គការ​ពាក់ព័ន្ធ បាន​សហការគ្នា​ក្នុងការ​ដំណើរការ​ថ្នាក់​អក្ខរកម្ម ដែលជា​សមាសភាគ​មួយ​ក្នុងចំណោម​សមាសភាគ​សំខាន់ៗ​នៃ​បំ​ណិ​ន​ជីវិត ដែល​នាំ​ឲ្យ​មនុស្ស​គ្រប់រូប​យ៉ាងហោចណាស់ ចាំបាច់​ត្រូវតែមាន ក្នុងពេលដែល​សេដ្ឋកិច្ចកម្ពុជា​កំពុង​ត្រូវការ​ធនធានមនុស្ស​។​

​លទ្ធផល នៃ​ការអនុវត្ត​ផែនការ​យុទ្ធនាការ​អក្ខរកម្ម​ជាតិ ឆ្នាំ​២០១៥ បង្ហាញ​ឲ្យ​ឃើញថា មាន​ខេត្ត​ចំនួន ៥ សម្រេចបាន​លើស​ផែនការ​ដូចជា ខេត្តកំពង់ស្ពឺ ព្រៃវែង ត្បូងឃ្មុំ សៀមរាប និង​ព្រះវិហារ ហើយ​ក៏មាន​ខេត្ត​ចំនួន ២ ដែល​សម្រេចបាន​តាម​ផែនការ​ដូចជា ខេត្តកណ្តាល និង​ឧ​ត្ត​រ​មានជ័យ ដោយឡែក មាន​ខេត្ត​ចំនួន ១៨ ទៀត សម្រេច​មិនបាន​តាម​ផែនការ​។​

​ថ្នាក់​អក្ខរកម្ម​វិជ្ជាជីវៈ​មាន ៣.៥០៩​ថ្នាក់ អ្នកសិក្សា​អក្ខរកម្ម​វិជ្ជាជីវៈ​មាន ៧៤.៨៩៩​នាក់ ស្រី ៥២.៧៤១​នាក់ ធៀប​នឹង​សូចនាករ​គោលដៅ ៩២.២១៥​នាក់ ស្មើនឹង ៨១,៣០​ភាគរយ​។ អ្នកសិក្សា​បានបញ្ចប់​កម្មវិធី​អក្ខរកម្ម​វិជ្ជាជីវៈ​មាន ៥៣.៩៩៦ នាក់ ស្រី ៣៨.៨៨៤ នាក់​ធៀប​នឹង​សិស្ស​ចូលរៀន​ស្មើនឹង ៧២,០៩​ភាគរយ​៕​