​របៀប​ថែទាំ​ទារក​ឲ្យមាន​សុខភាព​ល្អ​

​របៀប​ថែទាំ​ទារក​ឲ្យមាន​សុខភាព​ល្អ​

​កាល​ពី​អត្ថបទ​មុន​យើងខ្ញុំ​បាន​ប្រាប់​អ្នក​ពី​ចំនុច​ផ្សេងៗ​ដែល​អ្នក​ត្រូវ​តែ​ប្រយ័ត្ន​ពេលដែល​ទារក​ទើបនឹង​ចេញពី​ពោះ​ម្តាយ ដូចនេះ​ថ្ងៃនេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​របៀប​មើលថែទាំ​ទារក​ដែល​ទើប​នឹង​កើត​វិញ​ម្តង​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

ត្រូវតែ​បំបៅ​ទឹកដោះ​ម្តាយ​
នៅពេល​ដែល​កូន​ទើបនឹង​ចេញពី​ពោះ​ម្តាយ ក្រពះ​គេ​នៅ​ខ្សោយ​ណាស់ ដូចនេះ​អ្នក​គួរតែ​ប្រើ​ទឹកដោះ​អ្នក​ដើម្បី​បំបៅកូន ទើប​គេ​ងាយស្រួល​រំលាយ​អាហារ ហើយ​មិន​ប៉ះពាល់​ដល់​ក្រពះ​កូន​។​

ការពារ​ជំងឺឆ្លង​
ទារក​គឺមាន​ប្រពន្ធ័​ការពាររាងកាយ​ខ្សោយ​ណាស់ ជា​ហេតុ​ដែល​ងាយ​ធ្វើឲ្យ​មាន​ជំងឺឆ្លង​ផ្សេងៗ​បាន ដូចនេះ​អ្នក​គួរតែ​កាត់បន្ថយ​កុំ​ឲ្យ​បងប្អូន ឬ​មិត្តភក្តិ​មក​ប៉ះ​កូន​ច្រើន​ពេក ជាងនេះទៅទៀត មុន​នឹង​អ្នក​ប៉ះ​កូន អ្នក​ត្រូវ​តែ​លាងដៃ​ជាមួយ​សាប៊ូ​ជាមុនសិន ទើប​វា​អាច​សម្លាប់​មេរោគ​ដែល​មាន​លើ​ដៃ​អ្នក នោះ​កូន​នឹង​មិន​ងាយ​ឆ្លង​មេរោគ​ពី​អ្នក​ឡើយ​។​

ថែទាំ​ស្បែក​
ដោយសារ​តែ​ស្បែក​ទារក​ដែល​ទើបនឹង​កើត​ចេញ​មក​វា​មាន​លក្ខណៈ​ទន់ ដូចនេះ​អ្នក​ត្រូវ​តែ​រក្សា​វាឲ្យ​ស្ងួត និង​មាន​អនាម័យ​ជានិច្ច ដោយ​ត្រូវតែ​ងូតទឹក​ឲ្យគេ​ជា​រៀងរាល់ថ្ងៃ ផ្លាស់ប្តូរ​ខោអាវ និង​ខោ​ទឹកនោម​នៅពេលដែល​សើម​ភ្លាម ព្រោះ​បើ​ទុក​យូរ វា​អាច​ធ្វើឲ្យ​ស្បែក​កូន​មាន​លក្ខណៈ​ប្រតិកម្ម​បាន​យ៉ាង​ងាយ​។​

សង្កេត​ការ​បត់ជើងធំ​
ជាធម្មតា​ទារក​ដែល​កើត​បាន​ចំនួន​១២​ម៉ោង​នឹង​ចាប់​បត់ជើងធំ ប៉ុន្តែ​បើ​២៤​ម៉ោង​ហើយ​នៅតែ​មិន​ទាន់​បត់ជើងធំ​ទៀត អ្នក​អាច​បំបៅ​ទឹក​ដល់​កូន​បាន ឬ​ប្រើ​ទឹក​ក្តៅ​អ៊ុនៗ​មក​លាងដៃ​កូន​ដើម្បីឲ្យ​គេ​បត់​ជើងបាន ហើយ​លាមក​របស់​ទារក​ដែល​ទើបនឹង​កើត​បាន​ចំនួន​ពី​១​ទៅ​២​ថ្ងៃ​ជា​ធម្មតា​គឺ​មាន​ពណ៌​ខ្មៅ​បៃតង ទើប​ចាប់​ប្រែ​មក​ជា​ពណ៌​លឿង ទន់ និង​ស្អិត ដូចនេះ​បើ​មាន​លក្ខណៈ​ទាំងនេះ ចូល​អ្នក​កុំ​បា​រម្ហ​ឲ្យសោះ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី04  មីនា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។