ជន​សង្ស័យ​លួច​គាស់​ផ្ទះ​យ៉ាង​សកម្ម​ចំនួន ​៤ នាក់ ត្រូវសមត្ថកិច្ចបញ្ជូន​ទៅតុលាការ

6 Videos

បាត់ដំបង : ជន​សង្ស័យ​ចំនួន ​៤ នាក់ ដែលតែង​ធ្វើ​សកម្ម​ភាព​លួច​គាស់​ផ្ទះ​អ្នក​ស្រុកយកទ្រព្យ​សម្បត្តិ​​យ៉ាង​ សកម្ម​ក្នុង​ក្រុង​បាត់ដំបង​កន្លង​មកនោះ ​ត្រូវ​​សមត្ថកិច្ច​ក្រុម​បង្ការ​បង្ក្រាប​នៃស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ បាត់ដំបង​​ឃាត់​ខ្លួន​បាន​កាល​ពី​ថ្ងៃ​ទី ​២៩ ​ខែកុម្ភៈ ឆ្នាំ​ ២០១៦ ​នៅចំណុច​ភូមិ​កម្មករ​ សង្កាត់​ ស្វាយ​ប៉ោ​ ក្រុង​បាត់ដំបង​ ។​

លោកឈឿង ​ គឹម​សុង មេក្រុម​បង្ការ​បង្ក្រាប​នៃស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ​បាន​ឲ្យ​ដឹងថា​ក្រោយ​ពីទទួលបាន​បណ្តឹង​ពីខាងជន​រងគ្រោះ​ថាមាន​ករណី​អំពើ​ លួច​គាស់​ផ្ទះ ​ភ្លាម​ៗនេះ ​លោក​ ក៏បាន​បញ្ជាអោយកម្លាំងរបស់លោក ចុះទៅ​ទី​តាំង​នោះភ្លាម​ និងបានប្រមាញ់​ចាប់​ឃាត់​ខ្លួន​បាន​ជន​សង្ស័យ​ពាក់ព័ន្ធ​ចំនួន​ នាក់ គឺ ទី​ ១ ឈ្មោះ​ម៉ៅ​ កុសល ​ភេទ​ប្រុស​អាយុ​ ១៧ ឆ្នាំ​ ទី​ ២ ឈ្មោះ​ អ៊ុំ​ ជីប​ ភេទ​ប្រុស​អាយុ​ ១៥ ឆ្នាំ ទី​ ៣ ឈ្មោះ​ផល សត់ភេទ​ប្រុស​អាយុ​ ១៤ ឆ្នាំ ទី​ ៤ ឈ្មោះ​ ហ្វ៊ី ង៉ោល ​ភេទ​ប្រុស ​អាយុ​ ១៦ ឆ្នាំ ។ ទាំង ៤ នាក់​រស់​នៅ​ភូមិ​កម្មករ​ សង្កាត់​ស្វាយ​ប៉ោ​ ក្រុង​បាត់​ដំបង​ ។​

M88

ជន​សង្ស័យ​លួច​គាស់​ផ្ទះ​យ៉ាង​សកម្ម​ចំនួន ​៤ នាក់ ត្រូវសមត្ថកិច្ចបញ្ជូន​ទៅតុលាការ

ក្រោយ ​ពីធ្វើការសាកសួររួច ជន​សង្ស័យ​ទាំង ​៤ នាក់ ​បាន​សារភាពថា​ ពួកខ្លួនពិត​ជា​បាន​ធ្វើ​សកម្មភាព​លួច​គាស់​ផ្ទះ​អ្នក​ស្រុក​ពិត​ប្រាកដ​មែន ​។​

បច្ចុប្បន្ន ​ជនសង្ស័យ​ទាំង​4នាក់ ត្រូវ​បានសមត្ថកិច្ច​ការិយាល័យ​នគរបាល​ ព្រហ្មទណ្ឌ​កំរិត​ស្រាលបាន​ធ្វើ​ការ​បញ្ជូន​ទៅ​កាន់​តុលា​ការ​នៅ​ព្រឹក​ថ្ងៃ ​ទី​ ២ មីនា​ ឆ្នាំ​ ២០១៦ ​ដើម្បី​ចាត់​ការ​បន្ត​ទៅតាម​ផ្លូវ​ច្បាប់​ ៕