​របៀប​បរិភោគ​ខ្ទឹមក្រហម​ដែល​ធ្វើឲ្យ​អ្នក​មាន​សុខភាព​ល្អ​

​របៀប​បរិភោគ​ខ្ទឹមក្រហម​ដែល​ធ្វើឲ្យ​អ្នក​មាន​សុខភាព​ល្អ​

​ខ្ទឹមក្រហម​គឺជា​របស់​ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​អ្នក​ជា​ច្រើន​ប្រសិនជា​អ្នក​ដឹង​ពី​វិធី​ក្នុងការ​ពិសារ ព្រោះ​អត្ថប្រយោជន៍​ទាំងនោះ​អាច​ផ្តល់​ឲ្យ​អ្នក​បាន​តាមរយៈ​របៀប​នៃ​ការបរិភោគ​ទាំងនោះ​។ ដូចនេះ​តើ​វិធី​ពិសា​រណា​អាច​ជួយ​សុខភាព​អ្នក​ផ្នែក​ណា​ខ្លះ​ទៅ​?

ទទួលទាន​ជា​ទឹក​
ប្រសិន​ជា​អ្នក​យក​ខ្ទឹមក្រហម​ចំនួន​កន្លះ​ផ្លែ​ឡើងទៅ​កិន​ជា​ទឹក ហើយ​យកមក​ផឹក​រាល់ថ្ងៃ នោះ​វា​នឹង​ជួយ​ធ្វើឲ្យ​សរសៃឈាម​អ្នក​មាន​លក្ខណៈ​ទន់ ថែម​ទាំង​អាច​ជួយ​ការពារ​អ្នក​មិនឲ្យ​មាន​ជំងឺ​លើស​សម្ពាធ​ឈាម​ទៀតផង ជាងនេះទៅទៀត វា​នឹង​ជួយ​ធ្វើ​ឲ្យ​បេះ​ដូង​អ្នក​មាន​សុខភាព​ល្អ​ដូចគ្នា​។​

ពិសារ​តាមរយៈ​ឆារ​
អ្នក​អាច​ឆារ​ខ្ទឹមក្រហម​មក​បរិភោគបាន នោះ​វា​នឹង​ជួយ​ប៉ូវ​កាលស្យូម​អ្នក និង​ជួយ​មិន​ឲ្យ​វា​ហូរ​ចេញពី​រាងកាយ​អ្នក​អស់​ឡើយ នោះ​វា​នឹង​ជួយ​ការពារ​មិន​ឲ្យ​ឆ្អឹង​អ្នក​ពុក​ដោយ​ងាយ​ឡើយ​។​

បរិភោគ​ឆៅ​
នៅពេល​ដែល​អ្នក​យក​វា​មក​ពិសារ​ឆៅ ដោយ​មិន​ចម្អិន នោះ​វា​នឹង​ជួយ​ការពារ​មិនឲ្យ​កោសិកា​មហារីក​ដុះ​ក្នុង​រាងកាយ​អ្នក​បាន​ឡើយ ដូចនេះ​វា​ជា​ថ្នាំ​ដ៏​ល្អ​សម្រាប់​ការពារ​អ្នក​ពី​ជំងឺមហារីក ជាង​ពិសេស​មហារីកក្រពះ​។​

ទឹកខ្មេះ​ត្រាំ​ខ្ទឹម​ក្រហម​
អ្នក​អាច​យក​ទឹកខ្មេះ​មក​ត្រាំ​ជាមួយ​ខ្ទឹមក្រហម​បាន​ដោយ យក​ខ្ទឹមក្រហម​ចំនួន​៥០០​ក្រាម បកសំបក​ចេញ ហើយ​លាង​ទឹក​ឲ្យ​ស្អាត ចិត​ជា​បន្ទះ​ស្តើងៗ បន្ទាប់មក​យក​វា​ទៅ​កម្តៅ​ក្នុង​ម៉ៃក្រូ​វ៉ែយ​ចំនួន​ពី​២​ទៅ​៣​នាទី ទើប​យក​វា​ចេញ ហើយ​ត្រាំ​ក្នុង​ទឹកខ្មេះ​ចំនួន​៦០០​មី​លី​លីត្រ ទើប​ដាក់​ក្នុង​ទូរ​ទឹកកក​ចំនួន​២​ថ្ងៃ រួច​ទើប​អាច​ផឹក​បាន ដោយ​អ្នក​អាច​ផឹក​មួយថ្ងៃ​ចំនួន​ម្តង ប៉ុន្តែ​មិន​ត្រូវឲ្យ​លើស​ពី​៣០​ក្រាម​នោះទេ នោះ​វា​នឹង​ជួយ​បញ្ចុះ​ជាតិ​ស្ករ​ក្នុង​រាងកាយ​អ្នក​ដោយ​មិនចាំបាច់​ប្រើ​ថ្នាំ​នោះទេ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី04  មីនា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។