ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តក្រចេះ​ ៖ ទីតាំង​សង្វៀន​បញ្ជល់មាន់​ដុះ​ស្លែ​មួយ​កន្លែង​ដែល​បាន​លួច​លេង​ភ្នាល់​ស៊ីសង​លុយ​ធំនៅ​ក្នុង​ព្រៃ​ចម្ការ​កៅស៊ូ​ខាងក្រោយ​ឃុំ​កញ្ជរ ស្រុក​ឆ្លូង ចម្ងាយ​ជាង​២០​គីឡូ​មែត្រ​​ពី​ផ្លូវជាតិ ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ​ឆ្មក់​ចុះ​បង្ក្រាបធ្វើ​ឲ្យ​ក្រុម​ម​អ្នក​ញៀន​ល្បែងរត់​ប្រសាច​​ពេញ​ព្រៃ​ព្រោះ​ខ្លាច​មានការ​ចាប់ខ្លួន​ ។

​ទោះ​បី​ជា​យ៉ាងណា​ក៏​ដោយ ​ក្នុង​ប្រ​តិ​បត្តិ​​ការ​ដែល​បាន​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​៣ មីនា ​​កម្លាំង​នគរបាល​ពុំ​បាន​​ចាប់ខ្លួន​ក្រុម​អ្នក​ញៀន​ល្បែង​ទាំងនោះ​ណា​ម្នាក់​នោះ​ទេ ​​គ្រាន់តែ​ដកហូត​បាន​ម៉ូតូ​​​៨​គ្រឿង​ និង​មាន់គក​​​៩​ក្បាល ព្រមទាំង​សម្ភារ​សម្រាប់​បម្រើឲ្យ​បទល្មើស​លេង​ភ្នាល់​បានជា​ច្រើន​ទៀត ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​វរសេនីយ៍ឯក កង វ​ណ្ណី អនុក​ណ្តា​លកា​រិ​យា​ល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ​ដែល​បាន​ដឹកនាំ​កម្លាំងនគរបាល​ចុះ​បង្ក្រាប​ ៕

ព័ត៌​មាន​លម្អិត​មាន​ផ្សាយ​ជូន​នៅ​លើទំព័រ​កាសែត​កោះសន្តិភាព​