ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តព្រៃវែង ៖ នៅ​ថ្ងៃ​ទី​៣ ​មីនា​ ២០១៦ លោក សួន ម៉ា​លី​ន អភិបាលស្រុក​ពោធិ​រៀង ​​បាន​​មាន​ប្រសាសន៍​ថា ស្រូវប្រាំង​របស់​ប្រជាពលរដ្ឋ​ចំនួន​៤០០​ហិក​តា ស្ថិត​នៅ​ភូមិ​ព្រែក​ថ្មី ឃុំ​ព្រែក​អ​ន្ទះ ត្រូវ​បាន​អាជ្ញាធរ​ស្រុកសហការ​ជាមួយ​មន្ទីរ​ធនធានទឹកជួយ​បូមទឹក​ប​ញ្ជូ​ល​ស្រែ​ ដើម្បី​ជួយ​សង្គ្រោះ​ស្រូវប្រាំងដែល​កំពុង​​​ខ្វះ​ទឹក ​។​

លោក​បាន​បន្ត​ថា ​ការ​បូមទឹក​នេះ​ថវិកា​បាន​មក​ពី​ការ​ជួយ​ឧ​ប​ត្ថ​ម្ភ​​របស់​លោក ​ជា សុ​មេធី អភិបាលខេត្ត​​ និង​មួយ​ចំនួន​ទៀត​បាន​មក​ពី​ការ​ចូលរួម​របស់​អាជ្ញាធរ​ស្រុក មន្ទីរ​ធនធានទឹក និង​ប្រជាពលរដ្ឋ​ម្ចាស់​ស្រែ​ផ្ទាល់​ផង​ដែរ ​។

លោក​មេឃុំ និង​ប្រជាពលរដ្ឋ​ម្ចាស់​ស្រែ បាន​សម្តែង​​ការ​​រំភើប​សប្បាយ​រីករាយ និង​ដឹងគុណ​​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​អភិបាលខេត្ត អាជ្ញាធរ​ស្រុក និង​មន្ទីរ​ធនធានទឹក ដែល​បាន​យក​ម៉ាស៊ីន​ទៅ​អន្តរាគមន៍​បូម​ទឹក​​ជួយ​សង្គ្រោះស្រូវ​របស់​ពួក​គាត់​បាន​ទាន់​ពេល​វេ​លា​ បើ​ពុំ​ដូច​ច្នេះ​ទេ​ ស្រូវ​ទាំង​អស់នេះ​​ប្រាកដ​​ជា​​ខូចខាត​​អស់​ទាំងស្រុង ​និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​ប្រចាំ​ថ្ងៃ​​របស់​ពួក​គាត់​មិន​ខាន ​៕ ​