ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា គិត​ត្រឹម​វេលា​ម៉ោង​០១ និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​០៤ មីនា ២០១៦ នេះ ក្រុម​យុវជន និង​និស្សិត​សាកលវិទ្យាល័យ​នានា​ក្នុង​រាជធានី​ភ្នំពេញ បាន​យក​ញត្តិ​មក​​ដាក់​នៅ​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ​ហើយ ស្ថិត​នៅ​តាម​បណ្តោយ​​ផ្លូវជាតិ​លេ​ខ​​២ ក្នុង​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ពាក់ព័ន្ធ​​នូវ​ការ​ទាមទារ​ចង់ឱ្យ​លោក កឹ​ម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ឆ្លើយ​បំភ្លឺ​នូវ​ខ្សែអាត់​សំឡេង ទាក់ទិន​នឹង​រឿង​ស្នេហា​លួចលាក់ ដើម្បី​ស្វែងរក​ការ​ពិត ។ ក្រុម​យុវជន និង​និស្សិត ទាមទារ​ឱ្យ​លោក​កឹ​ម សុខា បំភ្លឺ​អាត់​សំឡេង