សុខ សោមា​វ​ត្តី និង ជា សុវណ្ណ​ន​រា​ហ៍ នៅក្នុង​រឿង «៣០​ថ្ងៃ »

6 Videos

​នៅ​ព្រឹក​ថ្ងៃទី​ ០៤ ​ខែ មីនា ​ឆ្នាំ​ ២០១៦ នេះ ផលិតកម្ម​មហាហង្ស ទើបតែ​ក្រុង​ពាលី​ថត​រឿង​ថ្មី​មួយ ដែលមាន​ចំណងជើង​ថា «៣០​ថ្ងៃ » ។ គ្រាន់តែ​ស្តាប់​ចំណងជើង​រឿង​ក៏​ដឹងថា ជា​រឿង​ថ្មី​មួយ​ប្លែក​គួរ​ឲ្យ​ចាប់អារម្មណ៍​ដែរ ។ នៅក្នុង​រឿង «៣០​ថ្ងៃ » គឺមាន​ការចូលរួម​សម្តែង​ពី​តួ​ល្បីៗ​ជាច្រើនរូប សម្រាប់ អ្នកនាង សុខ សោមា​វ​ត្តី ដែល​ត្រូវ​សម្តែង​ជា​តួអង្គ​ស្រី​ស្អាត ឈ្មោះ អេ​ន ជែ​ល រៀន​ចប់​ពី​ស្រុក​ក្រៅ​ដែលមាន​វ័យ ​២២​ឆ្នាំ មាន​ចរិត​រួសរាយ លេងសើច ពួ​កែ​ឌឺដង ដែលជា​លេខា​របស់​គួ​ឯក​ប្រុស ។

សុខ សោមា​វ​ត្តី និង ជា សុវណ្ណ​ន​រា​ហ៍ នៅក្នុង​រឿង «៣០​ថ្ងៃ »

M88

ចំណែក​តួឯក​ប្រុស​នៅក្នុង​រឿងនេះ​ដែរ គឺ​ឈ្មោះ ប៊​យ សម្តែង ដោយ​លោក ជា សុវណ្ណ​ន​រា​ហ៍ ដែលមាន​ឈ្មោះថា ប៊​យ ជា​បុរស​សង្ហារ រៀន​ចប់ ពី​ស្រុក​ក្រៅ​ដូចគ្នា មាន​អាយុ ​២៩ ​ឆ្នាំ មាន​ចរិត​ម៉ឺង​មាត់ តែ​ពូកែ​ញ៉ែ មាន​តួនាទី​ជា​ប្រធាន​ក្រុមហ៊ុន ដែល​បាន​តាម​ស្រឡាញ់ សុខ សោមា​វ​ត្តី ។ នេះ​មិនមែនជា​លើកទីមួយ​នោះទេ សម្រាប់​ស្រី​ស្អាត​កូន​មួយ សុខ សោមា​វ​ត្តី ដែល​ចាប់​ដៃគូ​សម្តែង​ជាមួយ​លោក ជា សុវណ្ណ​ន​រា​ហ៍ នៅក្នុង​រឿងនេះ​មិនមាន​ការលំបាក​អ្វី​សម្រាប់​នាង​ឡើយ ។

សុខ សោមា​វ​ត្តី និង ជា សុវណ្ណ​ន​រា​ហ៍ នៅក្នុង​រឿង «៣០​ថ្ងៃ »

ពិតប្រាកដ​ណាស់ សុខ សោមា​វ​ត្តី ពិត​ជាមាន​ស្នាដៃ​សម្តែង​ល្អ ហេតុ​ដូច្នេះហើយ ទើប​មាន​ម្ចាស់​ផលិតកម្ម ជាច្រើន​ពេញចិត្ត​ហៅ​នាង​ថត ត្រឹមតែ​ពីរ​ខែ​ដើមឆ្នាំ​២០១៦​នេះ សុខ សោមា​វ​ត្តី ទទួល​ថត​រឿង​ថ្មីៗ ប្រមាណ​ជិត​ដប់​រឿង ។ សុខ សោមា​វ​ត្តី ពិត​ជាមាន​ទីផ្សារ​ខ្ពស់​មែន ។ ក្រៅពី​តួអង្គ សុខ សោមា​វ​ត្តី និង លោក ជា សុវណ្ណ​ន​រា​ហ៍ ក៏មាន​ការចូលរួម​សម្តែង​ពី​តារា​មួយចំនួនទៀត ដូចជា នាយ គ្រឿន , BIG , លោក ជា សំណាង ហេង ស៊ីម៉ន អូន ឧស្សាហ៍ លឹម រដ្ឋា និង កញ្ញា ម៉ៅ ចាន់​ធីតា ពេជ្រ ម៉ា​រី​ដា ផាន់ ផា​ភួង រួមទាំង​តារា​មួយចំនួនទៀត ។

សុខ សោមា​វ​ត្តី និង ជា សុវណ្ណ​ន​រា​ហ៍ នៅក្នុង​រឿង «៣០​ថ្ងៃ »

​លោក ជុំ វិចិត្រ អ្នកដឹកនាំ​រឿង «៣០​ថ្ងៃ » បាន​ឲ្យ​ដឹងថា រឿង «៣០​ថ្ងៃ »​ជា​ប្រភេទ​រឿង​ថ្មី​ដែល​ប្លែក​ពី រឿង​មុនៗ​របស់​ផលិតកម្ម​មហាហង្ស តាមរយៈ​រឿងនេះ​ដែល​គឺ​ត្រូវ​ចំណាយ​ទឹកប្រាក់​ប្រមាណ ៣ ម៉ឺន​ដុល្លារ ទៅ​ ៥ ​ម៉ឺន​ដុល្លារ ដែល​គ្រោង​នឹង​ចំណាយ​ពេលវេលា​ថត​រយៈ​ពេល ​១៥ ​ថ្ងៃ បើ​ឆាប់​ និង ​ដាក់​បញ្ចាំង​នៅក្នុង​ ខែតុលា តែបើ​យូរ​គឺអាច​ឈានដល់ ​ខែវិច្ឆិកា ​ឆ្នាំ​២០១៦ ។

សុខ សោមា​វ​ត្តី និង ជា សុវណ្ណ​ន​រា​ហ៍ នៅក្នុង​រឿង «៣០​ថ្ងៃ »

​សង្ខេប​រឿង ​«៣០ ថ្ងៃ​»
​ប៊​យ ជា​និស្សិត មកពី​បរទេស មានបំណង​មក​បើក​ក្រុមហ៊ុន​នៅ​ទីក្រុង​ភ្នំពេញ ទើប ប៊​យ ដើររក​មើល​ផ្ទះ​ដើម្បី​រៀបចំ​បើក​ក្រុមហ៊ុន ។ ប៊​យ បានឃើញ​ផ្ទះមួយ ដែលមាន​លក្ខណៈ​ល្អ អាច​បើក​ក្រុមហ៊ុន​បាន ដែល​គេ​ដាក់​ជួល​ក្នុងតម្លៃ​តែ ​១០០ ​ដុល្លារ​ប៉ុណ្ណោះ ក្នុង​មួយខែ ធ្វើ​ឲ្យ ប៊​យ ចាប់អារម្មណ៍ ព្រោះ​ផ្ទះ​ស្អាត​យ៉ាងនេះ​បែរ​ជាមាន​តម្លៃថោក​ទៅវិញ ។ ​ប៊​យ បាន​ទៅ​ជួប​លោក អេ និង​អ្នកស្រី ចាន់ ដែលជា​ម្ចាស់ផ្ទះ ។ លោក អេ មានកូន​ស្រី​ម្នាក់​ឈ្មោះ អេ​ន​ជែ​ល ។

សុខ សោមា​វ​ត្តី និង ជា សុវណ្ណ​ន​រា​ហ៍ នៅក្នុង​រឿង «៣០​ថ្ងៃ »

លោក អេ បាន​ប្រាប់ថា បើ ប៊​យ អាច​នៅ​ធ្វើការ ក្នុងផ្ទះ​នោះ បាន​គ្រប់​ ៣០ ​ថ្ងៃ ឆ្លង​ចូល​ថ្ងៃទី​៣១ ដោយ​មិន​សុំ​ឈប់​ជួល​ទេ ពេល​ដល់​ថ្ងៃទី​៣១ លោក​នឹង​ជួល​ផ្ទះ​ឲ្យ ប៊​យ​ប្រើ​រយៈពេល​ ៥ ​ឆ្នាំ ហើយ​លោក អេ ថែមទាំង​បើកផ្លូវ​ឲ្យ ប៊​យ ញ៉ែ​កូនស្រី និង​លើក​កូនស្រី​ឲ្យ​ទៀត ។ រឿងនេះ​ពិតជា​ធ្វើ​ឲ្យ ប៊​យ ឆ្ងល់​ខ្លាំងណាស់ តែ ប៊​យ ចង់​ជួល​ផ្ទះ​របស់លោក អេ ព្រោះ​ចង់ដឹងថា ហេតុអ្វី​ក៏​លោក អេ មាន​លក្ខ​ខ័​ណ្ឌ​ជួល​ផ្ទះ​ចម្លែក​បែបនេះ ។​

សុខ សោមា​វ​ត្តី និង ជា សុវណ្ណ​ន​រា​ហ៍ នៅក្នុង​រឿង «៣០​ថ្ងៃ »

ប៊​យ បាន​ផ្សាយដំណឹង​រើស​បុគ្គលិក ដើម្បី​ធ្វើការ​ក្នុង​ក្រុមហ៊ុន​ថ្មី​របស់គេ ចម្លែក​ខុសគេ​គឺ​បើក​លក់ ស្រោមអនាម័យ ។ លោក អេ ឲ្យ អេ​ន​ជែ​ល មក​ធ្វើការ​ជា​លេខា​របស់ ប៊​យ ព្រោះ អេ​ន​ជែ​ល ទើបតែ​រៀន​ចប់​ពី​បរទេស​ដូចគ្នា ។ បុគ្គលិក​ធ្វើការ​របស់ ប៊​យ មាន​៦​នាក់ មាន​ស្រី មាន​ប្រុស និង​មាន​ភេទ​ទី​បី​ផងដែរ ដូចជា អេ​ន​នី ប៊ី​អាយ​ជី គ្រឿន លឿន សុភាព និង កា​ទ្រី​ត ។ ពួកគេ​សុទ្ធ​តែមាន​ចរិត​ខុសគ្នា ។

សុខ សោមា​វ​ត្តី និង ជា សុវណ្ណ​ន​រា​ហ៍ នៅក្នុង​រឿង «៣០​ថ្ងៃ »

ការពិត​ក្នុងផ្ទះ​នេះ​មាន​វិញ្ញាណ​ខ្មោច​មួយ​គ្រួសារ ដែល​នៅ​វិលវល់ ស្លាប់​ដោយសារ​ឃាតកម្ម ពេល​លោក អេ ទិញ​ផ្ទះ​នេះហើយ ទើប​ដឹង​ការពិត តែ​ចង់​លក់​ក៏​លក់​មិន​ចេញ ចង់​ជួល​ក៏​គ្មាន​អ្នក​ជួល ដោយសារ​វិញ្ញាណ​ខ្មោច​មួយ​គ្រួសារ ចាំ​លងបន្លាច​គេ​គ្រប់គ្នា​មិន​ឲ្យ​ចូលមក​រស់នៅ​ក្នុងផ្ទះ​នេះ​បាន ។ ក្នុង​រយៈពេល​៣០​ថ្ងៃ ដែល ប៊​យ និង អេ​ន​ជែ​ល ឆ្លងកាត់​រឿងរ៉ាវ​ត្រូវ​ខ្មោចលង ជាមួយនិង​អនុស្សាវរីយ​រាប់មិនអស់ អ្នក​ទាំងពីរ​ក៏បាន​ពេញចិត្ត​គ្នា ។ ប៊​យ បាន​សុំ​ឲ្យ​បុគ្គលិក​ជួយ​តស៊ូ​ពុះពារ​ជាមួយគ្នា​ទំរាំ​គ្រប់ ​៣០ ​ថ្ងៃ ឆ្លង​ចូល​ថ្ងៃទី​៣១ ដូច​លក្ខ​ខ័​ណ្ឌ​របស់លោក អេ ពេលនោះ គេ​នឹង​ឲ្យ​ប្រាក់​បន្ថែម​ពីលើ​ប្រាក់ខែ​យ៉ាងច្រើន​តែម្តង ។ ទោះជា​យ៉ាងណា ត្រូវ​រងចាំ​តាមដាន​សាច់រឿង​ទាំងអស់គ្នា ៕ អា​លី​ណា​

សុខ សោមា​វ​ត្តី និង ជា សុវណ្ណ​ន​រា​ហ៍ នៅក្នុង​រឿង «៣០​ថ្ងៃ »