ប្រាក់ សុវណ្ណារ៉ា ​នឹង​ដឹក​នាំ​ក្រុម Cambodia All Stars ​ប៉ះ​ក្រុម​ឡាវ

​បើ​តាម​លោក ឆាំង ពិសិដ្ឋ ​អ្នក​ចាត់​ការ​ទូទៅ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​ឱ្យ​ដឹង​ថា​លោក ​ប្រាក់ សុវណ្ណារ៉ា ​នឹង​ធ្វើ​ជា​គ្រូ​បង្ហាត់​ក្រុម Cambodia All Star ​ដដែល ​នៅ​ពេល​ដែល​ក្រុម​នេះ​ប្រកួត​មិត្ត​ភាព​ជាមួយ​ក្រុម Laos All Stars ​នៅ​ថ្ងៃ​ទី​១៨​ខែ​មីនា​ឆ្នាំ​២០១៦​ខាង​មុខ​នេះ វេលា​ម៉ោង​៦:៣០​នាទី​ល្ងាច នៅ​ពហុកីឡដ្ឋាន​ជាតិ។ ទន្ទឹម​គ្នា​នឹង​ការ​ប្រកាស​នេះ​ដែរ ​សហព័ន្ធ​បាល់ទាត់​កម្ពុជា​មិន​ទាន់​បាន​កំណត់​ចំនួន​សំបុត្រ​លក់​នោះ​ទេ ហើយ​ចំពោះ​តម្លៃ​វិញ​ក៏​មិន​ទាន់​ច្បាស់​ដែរ៕

 

ប្រាក់ សុវណ្ណារ៉ា ​នឹង​ដឹក​នាំ​ក្រុម Cambodia All Stars ​ប៉ះ​ក្រុម​ឡាវ

 

ប្រាក់ សុវណ្ណារ៉ា ​នឹង​ដឹក​នាំ​ក្រុម Cambodia All Stars ​ប៉ះ​ក្រុម​ឡាវ

 

អត្ថបទ៖ មុន្នី រម្យ