ប្រើ iPhone/iPad យូរ​ហើយ តិច​អត់​ចេះ​របៀប​បញ្ឈប់​ចម្រៀង ដោយ​ការ​កំណត់​ម៉ោង​ដោយ​ខ្លួនឯង!

ជឿជាក់ថា មានប្រិយមិត្តភាគច្រើនណាស់​ ដែលមិនទាន់ បានដឹងពី គន្លឹះមួយនេះ នៅឡើយ ជាពិសេស គឺសម្រាប់អ្នក ដែលប្រើប្រាស់ iPhone – iPad និង iPod Touch តែម្តង។ ចំពោះគន្លឹះ មួយនេះដែរ គឺអាចអោយ យើងកំណត់ម៉ោង ឬនាទី ដើម្បីបិទចម្រៀង ដើម្បីងាយស្រួល ក្នុងការ ធ្វើអ្វីមួយ ដែលជា ពិសេសនោះ គឺគេកំណត់វា នៅពេលដែល គេបានគេង លង់លក់ តែម្តង ដើម្បីកុំអោយ ទូរស័ព្ទចាក់ ចម្រៀងចោល នាំអោយ អស់ថ្ម។

ប្រើ iPhone/iPad យូរ​ហើយ តិច​អត់​ចេះ​របៀប​បញ្ឈប់​ចម្រៀង ដោយ​ការ​កំណត់​ម៉ោង​ដោយ​ខ្លួនឯង!

កាន់តែពិសេស ជាមួយនឹង គន្លឹះនេះនោះ គឺអ្នក ទាំងអស់គ្នា ដែលប្រើប្រាស់ iPhone មិនចាំបាច់ ទាមទា អោយទូរស័ព្ទ របស់ខ្លួន ត្រូវធ្វើការ Jailbreak ជាមុនឡើយ ហើយមិន តែប៉ុណ្ណោះ iOS ជំនាន់ណា ក៏អាចធ្វើបែប នេះបានដែរ។ ដូចនេះ ចង់ដឹងថា គេកំណត់យ៉ាង ណាខ្លះនោះ សូមតាមដាន ជាមួយខេមបូ ទាំងអស់គ្នា!

*** SAMSUNG: ប្រញាប់ឡើង!!!! ទិញ SAMSUNG GALAXY A 2016 ម៉ូដែល ណា​មួយ​ក៏​បាន អ្នក​នឹង​ទទួល​បាន​ការ​ថែម​ជូន កាត​មេម៉ូរី (Memory Card) ទំហំ 32 GB មួយ​ភ្លាមៗ ។ ការ​ថែម​ជូន​នេះ ចាប់​ពី​ថ្ងៃទី 01-31 មីនា 2016 ។ Samsung Galaxy A 2016 កាន់តែកាលីប កាន់តែខ្លាំង!

វិធីសាស្រ្ត

  • សូមចូលទៅកាន់ Clock
  • ចូលផ្នែក Timer
  • កំណត់ម៉ោង រឺក៏នាទី ទៅតាមចំនួន ដែលយើងចង់អោយ បទចម្រៀងលេង Play (ឧ. 40 នាទី)
  • កំណត់ចប់ហើយ ចុចលើប៊ូតុង Start
  • ចេញមកក្រៅ រួចបើកចម្រៀងស្តាប់ ជាការស្រេច ហើយពេលដែល ម៉ោងដែល កំណត់នោះ ដើរដល់ពេល ដែលយើង បានកំណត់ វានឹងបញ្ឈប់ បទចម្រៀង ដោយស្វ័យប្រវត្តិ តែម្តង។

ដើម្បីស្វែងយល់ អោយកាន់តែច្បាស់ សូមទស្សនាវីដេអូ ខាងក្រោមនេះ៖

ងាយស្រួលទេ ជាមួយនឹង វិធីនេះ? ហើយឥឡូវនេះដែរ អ្នកទាំង អស់គ្នា អាចគេង ស្តាប់ចម្រៀង បានកាន់តែ ប្រសើរហើយ ហើយមិន ចាំបាច់ ត្រូវចំណាយ ថ្មចោល ទៀតនោះដែរ។ រីករាយ ជាមួយនឹង វិធីនេះ ទាំងអស់ គ្នាណា!

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

ប្រើ iPhone/iPad យូរ​ហើយ តិច​អត់​ចេះ​របៀប​បញ្ឈប់​ចម្រៀង ដោយ​ការ​កំណត់​ម៉ោង​ដោយ​ខ្លួនឯង!

  • ដោយ: Mai
  • 2:05 PM, 04 March
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ