តិច​អត់​ដឹង​ថា​ក្រុមហ៊ុន​ Rolls-Royce ​កាន់​កាប់​ដោយ​ក្រុមហ៊ុន​រថយន្ត​ដទៃ?

មាន​មនុស្ស​ភាគ​តិច​​ដែល​បាន​ដឹង​ថា​ការ​ពិត​​ Rolls-Royce ដែល​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​សម្រាប់​មហាសេដ្ឋី​​ គឺ​​ស្ថិត​នៅ​ក្រោម​ការ​កាន់​កាប់​របស់​​ក្រុមហ៊ុន​​រថយន្ត​ BMW។ ក្រៅ​ពី​ Rolls-Royce នៅ​មាន​ក្រុមហ៊ុន​រថយន្ត​ជា​ច្រើន​ផ្សេង​ទៀត​ដែល​កាន់​កាប់​ដោយ​ក្រុមហ៊ុន​រថយន្ត​ដទៃ។

 

តិច​អត់​ដឹង​ថា​ក្រុមហ៊ុន​ Rolls-Royce ​កាន់​កាប់​ដោយ​ក្រុមហ៊ុន​រថយន្ត​ដទៃ?

 

១. ក្រុមហ៊ុន​ BMW កាន់​កាប់​៖ ក្រុមហ៊ុន​ Mini និង​ក្រុមហ៊ុន​ Rolls-Royce

 

២. ក្រុមហ៊ុន​ Fiat កាន់​កាប់​៖ ក្រុមហ៊ុន​  Alfa Romeo, Chrysler, Dodge, Jeep, Lancia, Maserati, RAM និង​ក្រុមហ៊ុន​ SRT

 

៣. ក្រុមហ៊ុន​ Ford Motor កាន់​កាប់​៖ ក្រុមហ៊ុន​ Lincoln និង​ជា​ភាគ​ហ៊ុន​តូច​មួយ​ក្នុង​ក្រុមហ៊ុន​ Mazda និង​ Aston Martin

 

៤. ក្រុមហ៊ុន Honda​ កាន់​កាប់៖ ក្រុមហ៊ុន​ Acura

 

៥. ក្រុមហ៊ុន​ Hyundai កាន់​កាប់៖ ក្រុមហ៊ុន​ Kia និង​ក្រុមហ៊ុន​ Genesis

 

៦. ក្រុមហ៊ុន​ឥណ្ឌា Tata Motor កាន់​កាប់៖ ក្រុមហ៊ុន​ Jaguar​ Land Rover

 

៧. ក្រុមហ៊ុន​ Daimler Agកាន់​កាប់៖ ក្រុមហ៊ុន​ Mercedes-Benz និង​ក្រុមហ៊ុន​ Smart

 

៨. ក្រុមហ៊ុន​ Nissan កាន់​កាប់៖ ក្រុមហ៊ុន​ Infiniti (ចំណែក​​ក្រុមហ៊ុន​ Nissan កាន់​កាប់​ដោយ​ក្រុមហ៊ុន Renault​​​​)

 

​​​៩. ក្រុមហ៊ុន​ Toyota Motor កាន់​កាប់៖ ក្រុមហ៊ុន​ Lexus, Scion, Daihatsu និង​ក្រុមហ៊ុន​ Hino Motors ហើយ​ក៏​មាន​ភាគ​ហ៊ុន​ក្នុង​ក្រុមហ៊ុន​ Fuji Industries និង​ Isuzu ដែរ

 

១០. ក្រុមហ៊ុន​ Volkswagen ​កាន់​កាប់៖ ក្រុមហ៊ុន ​Audi, Bentley, Bugatti, Lamborghini, Porsche ព្រម​ទាំង​​ម៉ាក​សញ្ញា​ក្រៅ​ស្រុក​ SEAT និង​ Skoda

 

ចុច​អាន៖ ស្គាល់​​ម៉ាក​រថយន្ត​ល្បីៗ​ ចុះ​មាន​ដឹង​ថា​ជា​ផលិតផល​ប្រទេស​​ណា​​អត់?

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ ConsumerReports​​​​​​​​​