មាន សូនីតា យកក្រមាទៅរចនា ជាសំលៀកបំពាក់ ក្នុងបំណងលើក កម្ពស់ក្រមាខ្មែរ

ភ្នំពេញៈ កញ្ញា មាន សូនីតា គឺជាតារាសម្តែងមួយរូប ដែលមានភាព លេចធ្លោ លើការងារ មនុស្សធម៌ ជាពិសេស គឺការជួយទៅដល់ កុមារកំព្រា រួមជាមួយការចូលរួម លើកកម្ពស់ក្រមាខ្មែរ ដោយកន្លងមកនាង ធ្លាប់បានយកក្រមា មករចនាធ្វើជាបូ ធ្វើជាអាវ បែបងាយៗជាដើម ។ ប៉ុន្តែមួយរយៈក្រោយនេះ នាងបានធ្វើការវិវត្តន៍ ការបង្ហាញក្រមា ឲ្យកាន់តែមានភាព ទូលំទូលាយ ជាងនេះទៅទៀត គឺយកក្រមា ទៅកាត់ជា សំលៀកបំពាក់ មើលទៅពិតជា ស្រស់ស្អាត និងលេចធ្លោខ្លាំងណាស់ ។

តារាសម្តែងរូបស្អាត កញ្ញា មាន សូនីតា គឺជាតារាមួយដួង ដែលជានិច្ចកាលតែងតែ រំលេចនូវឃ្លីប វីដេអូ បង្រៀនដល់មិត្តៗ យុវវ័យឲ្យចេះ តុបតែងខ្លួន ការយកក្រមា មករចនា ជាសំលៀកបំពាក់ បានយ៉ាងស្រស់សោភា និងចំណេះដឹង ដែលនាងមានចែករំលែក ទៅដល់ទស្សនិកជន និងអ្នកគាំទ្រនាង ជាច្រើនទៀត ។

អ្វីដែលធ្វើឲ្យទស្សនិកជន កាន់តែមានការ ចាប់អារម្មណ៍ កាន់តែខ្លាំងនោះ គឺថ្មីៗនេះបាន យកក្រមា ទៅកាត់ធ្វើជា សំលៀកបំពាក់មើលទៅ ពិតជាស្រស់ស្អាតសម និងដងខ្លួនស្រឡូន របស់នាងខ្លាំងណាស់ ។ តាមរយៈការរចនា ម៉ូដសំលៀកបំពាក់ ពីក្រមារបស់នាង បែបនេះ គឺដោយសារ តែនាងមាន គោលបំណងចង់ លើកកម្ពស់ក្រមាខ្មែរ ឲ្យកាន់តែមានតម្លៃ ថែមមួយកម្រិតទៀត ។ កន្លងមកបងប្អូន ប្រជាពលរដ្ឋខ្មែរ ធ្លាប់បានដឹងហើយថា ក្រមារបស់យើងគឺ ជាអត្តសញ្ញាណខ្មែរ ហើយក្រមាពិតជា មានតម្លៃខ្លាំងណាស់ សម្រាប់បងប្អូន ប្រជាពលរដ្ឋខ្មែរ យើងប្រើប្រាស់ទៅ តាមតម្រូវការរបស់ខ្លួន ។

ចង់ដឹងថា តារាសម្តែងរូបស្អាត កញ្ញា មាន សូនីតា បង្ហាញរូបរាងស្អាត ជាមួយការរចនា សំលៀកបំពាក់ ដែលធ្វើពីក្រមា មានភាពស្រស់ស្អាត យ៉ាងណា តោះទៅទស្សនា ទាំងអស់គ្នា ៕