​តើ​គ្រឿង​អេឡិចត្រូនិច​អ្វីខ្លះ​ដែល​ប៉ះពាល់​ស្ត្រី​មាន​ផ្ទៃពោះ​?

​តើ​គ្រឿង​អេឡិចត្រូនិច​អ្វីខ្លះ​ដែល​ប៉ះពាល់​ស្ត្រី​មាន​ផ្ទៃពោះ​?

​នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ អ្នក​មិន​ត្រូវ​នៅ​ជិត​គ្រឿង​អេឡិចត្រូនិច​មួយចំនួ​ន​ឡើយ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក និង​កូន​បាន​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

​ម៉ៃក្រូ​វ៉ែយ​
នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ អ្នក​មិន​ត្រូវ​នៅ​ជិត​ម៉ាស៊ីន​ម៉ៃក្រូ​វ៉ែយ​នេះ​ច្រើនឡើយ ព្រោះ​វា​អាច​ធ្វើឲ្យប៉ះពាល់​ដល់​សុខភា​ពកូន និង​ធ្វើឲ្យ​ខួរក្បាល​កូនលូតលាស់​មិន​ប្រក្រតី​។​

ទូរទស្សន៍ និង​កុំព្យូទ័រ​
តាម​ការស្រាវជ្រាវ​របស់​សហរដ្ឋអាមេរិ​ក​បាន​ឲ្យដឹងថា នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ​ចន្លោះ​ពី​មួយ​ខែ​ទៅ​៣​ខែ បើ​អ្នក​មើល​ទូរទស្សន៍ និង​កុំព្យូទ័រ​លើសពី​៤​ម៉ោង​ក្នុង​មួយថ្ងៃ នោះ​អត្រា​នៃ​ការ​រលូត​កូន​គឺ​ខ្ពស់ជាង​៦០% ដូចនេះ​អ្នក​គួរតែ​កាត់បន្ថយ​ការមើល​ទូរទស្សន៍ និង​ប្រើ​កុំព្យូទ័រ ប៉ុន្តែ​ប្រសិនជា​អ្នក​ត្រូវ​តែ​ប្រើ​កុំព្យូទ័រ​ដោយ​ខាន​ពុំបាន អ្នក​គួរតែ​ប្រើ​ចំនួន​មួយ​ម៉ោង​បាន​ហើយ ម្យ៉ាង​ទៀត​ត្រូវតែ​ឃ្លាត​ឲ្យ​ឆ្ងាយ​ពី​កុំព្យូទ័រ​បន្តិច ដើម្បី​កុំឲ្យ​ពន្លឺ​វា​ចាំង​មក​លើ​អ្នក​ខ្លាំងពេក ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក និង​កូន ជាងនេះទៅទៀត អ្នក​ក៏​មិន​ត្រូវ​ទៅ​ឈរ​ជិត​ទូរ​ទឹកកក​ដូចគ្នា ព្រោះ​ចំហា​យក្តៅ​នៃ​ទូ​រ​ទឹកកក​នោះ​អាច​ធ្វើឲ្យ​អ្នក​មាន​គ្រោះថ្នាក់​បាន​។​

​ទូរស័ព្ទ​
នៅពេល​ដែល​អ្នក​លើក​ទូរស័ព្ទ អ្នក​មិន​ត្រូវ​ដាក់​ជិត​ត្រចៀក​អ្នក​ពេក​ទេ អ្នក​អាច​បើក​សម្លេង​ទូរស័ព្ទឲ្យ​ធំ​ដើម្បី​និយាយ​បាន ព្រោះ​បើ​អ្នក​ដាក់​នៅ​ជិត​ត្រចៀក ឬ​ខ្លួន​អ្នក​ពេក វា​អាច​ធ្វើ​ឲ្យ​កូន​អ្នក​លូតលាស់​មិន​គ្រប់​ជ្រុងជ្រោយ​បាន​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី04  មីនា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។