សម្តេច ហេង សំរិន នឹងអនុញ្ញាត ឲ្យថ្នាក់ដឹកនំា ក្រសួងកិច្ចការនារី ចូលជួបសម្តែង ការគួរសមមុនថ្ងៃ សិទ្ធិនារី

ភ្នំពេញ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតក្រសួងកិច្ចការនារី ក្នុងកិច្ចសហការជាមួយ ស្ថាប័នពាក់ព័ន្ធ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ វិស័យឯកជន គ្រឹះស្ថានអប់រំ និង ប្រព័ន្ធផ្សព្វផ្សាយ  ចូលជួបសម្តែងការគួរសម ក្នុងឱកាសអបអរសាទរ ខួបលើកទី១០៥ ទិវាអន្តរជាតិនារី ០៨ មីនា ឆ្នាំ២០១៦ នៅវិមានរដ្ឋសភា នាថ្ងៃទី៧មីនា។

នេះបើយោងតាមព័ត៌មាន ពីនាយកដ្ឋានព័ត៌មាន នៃអគ្គលេខាធិការដ្ឋាន រដ្ឋសភា។ ក្នុងឱកាសអបអរសាទរ ខួបលើកទី១០៥ ទិវាអន្តរជាតិនារី ០៨ មីនា ឆ្នាំ២០១៦ ក្រោមប្រធានបទ “វិនិយោគលើសមភាព យេនឌ័រដើម្បីកិច្ច អភិវឌ្ឍប្រកបដោយចីរភាព”៕