សត្រូវបងប្អូនឯង៖ វាំងននធ្លាក់ចុះ (វគ្គទី៤)

...ស្មើភាពគ្នាជាមួយ មហាអំណាច ផុតលេខទំាងពីរ។ ក្នុងអំឡុងរដូវក្តៅឆ្នាំ១៩៧៧ ប្រទេសវៀតណាម ហៀបនឹងបានសម្រេច ធ្វើឲ្យមានទំនាក់ទំនង ផ្នែកការទូត ជាមួយ សហរដ្ឋអាមេរិកទៅហើយ ប៉ុន្តែការចចេសរបស់ខ្លួន ដោយតម្រូវឲ្យ អាមេរិកផ្តល់ជំនួយ សម្រាប់ការស្តារប្រទេសឡើងវិញ បានធ្វើឲ្យគម្រោងការនោះ រលាយខ្សុរ។ មួយឆ្នាំក្រោយមក នៅពេលដែលជម្លោះមិនទាន់ចេញ មុខរបស់ខ្លួន ជាមួយប្រទេសកម្ពុជា និងចិន ហៀបនឹងក្លាយទៅជាសង្គ្រាមចេញមុខមួយ និងនៅពេលដែលការខិតចូលជិតគ្នា ជាមួយក្រុងវ៉ាស៊ីនតោន ក្លាយទៅជាភាពចាំបាច់ខានមិនបាននោះ ប្រទេសវៀត  ណាម ត្រូវតែលះបង់លក្ខខណ្ឌជាអាទិភាព នេះសិន។ ប៉ុន្តែក្នុងចន្លោះនោះ លក្ខណៈពិសេសផ្នែកការទូតបានប្រែក្រឡាស់អស់។ ដោយមិនឲ្យវៀតណាមដឹងខ្លួន ក្រុងប៉េកំាងបានប្រកាន់យក ការសម្រេចចិត្ត “ផ្តល់មេរៀនមួយ ចំពោះប្រទេសជិតខាងនៅភាគខាងត្បូងព្រំដែនខ្លួនរួចជាស្រេច។

មុននឹងលោតចូលទៅក្នុងការ ផ្សងព្រេងនេះ ប្រទេសចិនបានបង្កើនកិច្ចប្រឹងប្រែងរបស់ខ្លួន រឹតតែខ្លាំងឡើងថែមទៀត ដើម្បីសម្របសម្រួល ធ្វើឲ្យទំនាក់ទំនងការទូត ជាមួយសហរដ្ឋអាមេរិក មានប្រក្រតីភាពសិន ហើយការសម្រេចចិត្ត របស់ចិននេះ ក៏ស្របគ្នាយ៉ាងខ្លាំងទៅនឹងគោលដៅផ្សេងៗ របស់អាមេរិកំាងដែរ ប្រធាធិបតី ហ្សីមីខាធ័រ និងទីប្រឹក្សាសន្តិសុខជាតិរបស់គាត់ មានបំណងបញ្ចូលប្រទេសចិន ក្នុងសម្ព័ន្ធភាពមួយប្រឆំាងសូវៀតខ្លាំងណាស់។

ហេតុនេះហើយ បានជាអាមេរិកាំងសម្រេចចិត្តបោះបង់ ចោលគំនិតធ្វើឲ្យមាន ប្រក្រតីភាពក្នុងទំនាក់ទំនងអាមេរិក-វៀតណាមមួយអន្លើ ហើយបានជម្រុញឲ្យមានការ ខិតចូលគ្នាជាមួយក្រុងប៉េកំាងជាសម្ងាត់វិញ។ ៣០ឆ្នាំក្រោយការធ្វើ អន្តរាគមន៍របស់ខ្លួននៅឥណ្ឌូចិន ប្រឆំាងនឹង “លទ្ធិវាទីនិយមចិន” សហរដ្ឋអាមេរិក បានត្រឡប់មកវិញ ស្ថិតក្នុងស្ថានភាពជា “អ្នកចេញដើមទុន” ក្នុងសង្គ្រាមមួយដែលដឹកនាំ ដោយក្រុងប៉េកំាង ប្រឆំាងនិងវៀតណាមដដែល។

នៅខែកុម្ភៈ ឆ្នាំ១៩៧៩ មេដឹកនាំចិន តេង ស៊ាវពីង ដែលទើប នឹងត្រឡប់ពីដំណើរទស្សនកិច្ចដ៏មានជោគជ័យ នៅសហរដ្ឋអាមេរិក បានផ្សព្វផ្សាយយ៉ាងទូលំទូលាយ នូវ “កិច្ចប្រតិបត្តិការ ដាក់ទណ្ឌកម្ម” របស់គាត់ឲ្យគេដឹងឮជា សាធា   រណៈ។ ការចូលកាន់កាប់ប្រទេសកម្ពុជា ដោយប្រទេសវៀតណាម និង “កិច្ចប្រតិបត្តិការ ដាក់ទណ្ឌកម្ម” របស់ចិន ទៅលើ វៀតណាម ជាសញ្ញជាបង្ហាញឲ្យឃើញ នូវកម្រិតខ្ពស់បំផុតនៃជម្លោះ មួយដែលទុំជោរយូរយារណាស់ មកហើយ ប៉ុន្តែជម្លោះនេះ ពុំបាននាំមកនូវដំណោះស្រាវបែបណាមួយឡើយ។

នៅដើមឆ្នាំ១៩៨៩ កងទ័ពវៀតណាម ចំនួន ១៨ម៉ឺននាក់ បាននៅវាយប្រយុទ្ធទល់នឹង សង្គ្រាមទ័ពព្រៃរបស់ខ្មែរ ក្រហមក្នុងប្រទេសកម្ពុជា នៅឡើយ។ ប្រទេសចិននៅតែ បន្តបាញ់ផ្លោង គ្រាប់កំាភ្លើងតាមព្រំដែនវៀតណាមខាងជើង ហើយទាហានថ្មើរជើងចិន ក៏តែងលបវាយឆ្មប់ជានិច្ចកាលដែរ។ ដោយត្រូវបណ្តេញ ចេញពីទីក្រុងភ្នំពេញ ក្រុមខ្មែរក្រហម មិនសូវផ្តល់កម្លាំងចិត្តដល់ រដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ ដែលជារដ្ឋាភិបាលតែមួយគត់ ដែលគេទទួលស្គាល់ នៅកម្ពុជា នោះឡើយ។ ប៉ុន្តែទាល់តែពេលសង្គ្រាមឥណ្ឌូចិនលើកទី៣ ជាប់គំាងទើបបរិការណ៍ (ការណ៍ទំាងឡាយដែល កើតមុន ឬក្រោយព្រឹត្តិការណ៍មួយ) អន្តរជាតិចាប់ផ្តើមផ្លាស់ប្តូរទំាងស្រុង។

ដោយទាញអត្ថប្រយោជន៍ ពីសង្គ្រាមចិន-វៀតណាម ក្រុងមូស្គូបានទទួល ការអនុញ្ញាតឲ្យតាំងមូលដ្ឋានទ័ពជាច្រើន កន្លែងក្នុងប្រទេសវៀតណាម ដែលក្រុងហាណូយ ធ្លាប់បានដិសេធ ជាយូរមកហើយ ដូច្នេះសូវៀតអាចលាតសន្ធឹងឥទ្ធិពល របស់ខ្លួននៅមហាសមុទ្រប៉ាស៊ីហ្វិកថែមទៀត។
ក្រុងវ៉ាស៊ីនតោន ត្រូវតែបោះបង់ចោលសម្ព័ន្ធភាពប្រឆំាងសូវៀត ដែលគ្រោងការនេះ ធ្លាប់ដឹកនាំដោយអាមេរិក ដើម្បីគំាទ្រប្រទេសចិន ប្រឆាំងនឹងប្រទេសវៀតណាម មួយរយៈពេល ទុកណាជាក្រុងប៉េកាំង ដែលព្រួយបារម្ភពី ឯកភាពរបស់ខ្លួនចាប់ផ្តើម ធ្វើកិច្ចចរចារស្តីពីការធ្វើឲ្យ មានប្រក្រតីភាពជាមួយក្រុងមូស្គូក៏ដោយ។ ផ្លូវដែលឆ្ពោះទៅរក “ចំណុចចាប់ផ្តើម” ត្រូវខ្ទប់ជាប់។

ប្រទេសវៀតណាម ដែលពូកែខាងរបៀបធ្វើចម្បំាង ប៉ុន្តែគេមិនសូវទៅមកហើយ ដោយសេដ្ឋរបស់ខ្លួន ត្រូវហិនហោចថែមទៀតនោះ បានចាប់ផ្តើមស្វែងរកការ ខិតចូលជិតគ្នា ជាមួយសហរដ្ឋអាមេរិកជាថ្មី ព្រោះខ្លួនបានធ្វើឲ្យរបូតផុតពីដៃចំនួនពីរ ដងរួចមកហើយ។ ទំាងអស់នេះហើយ ជាជម្លោះលើកទីបីរបស់ឥណ្ឌូចិន និងជាល្បែងការទូតរបស់មហាអំណាចធំៗ។ តំាងពីការហោះហើរនៃឧទ្ធម្ភាគចក្រចុងក្រោយ ពីដំបូលអគារស្ថានទូតអាមេរិកប្រចាំក្រុងព្រៃនគរ អ្វីដែលកើតមាន នៅឥណ្ឌូចិន បានបង្ហាញឲ្យឃើញច្បាស់ថា តើចំណុចណាខ្លះជាការធ្វើអន្តរាគមន៍ របស់សហរដ្ឋអាមេរិក ដែលវាយច្រឡំគោលដៅ របស់ខ្លួននោះ?

ដោយមិនធ្វើខ្លួនជាក្រុមឈានមុខប្រឆំាង ទល់នឹងការវាតទីរបស់លទ្ធិកុម្មុយនីស្តចិន នៅអាស៊ីដូចដែលក្រុមអ្នកជំនាញការអាមេរិកាំងភ័យខ្លាចពីបញ្ហានេះ ប្រទេសវៀតណាម មិនបង្អែបង្អង់ប្រែក្លាយខ្លួនទៅជាគូប្រជែង នឹងប្រទេសចិន ដែលចូលចិត្តបង្កជម្លោះនោះឡើយ។ ខ្មែរក្រហមដែលគេចាត់ទុក តំាងពីយូរមកហើយថា ជាឧបករណ៍របស់ក្រុងហាណូយនោះ បានបង្ហាញខ្លួនឡើងជាសត្រូវស្លាប់រស់ នឹងគ្នាទៅវិញ។

ប្រវត្តិសាស្រ្តក្នុងរយៈពេល ដប់ឆ្នាំចុងក្រោយនេះ មានលក្ខណៈមួយ ដែលគេប្រើប្រាស់ជាមេរៀនបាន ហើយដែលវាបង្ហាញឲ្យឃើញថា គឺក្រុមអ្នកតស៊ូឲ្យមាន របៀបរបបថ្មីជាប្រវត្តិសាស្រ្ត និងក្រុមអ្នកជាតិនិយមនេះហើយ ដែលជាអ្នក ក្តាប់កូនសោសម្រាប់អនាគតភូមិភាគនេះ។ ថ្វីបើអ្វីៗបង្ហាញឲ្យឃើញ តែសំបកក្រៅ ក៏ដោយ ក៏បណ្តាលមនុស្សគ្មានឆន្ទៈ ដែលមិនគួយយកចិត្តទុកដាក់លែងមានគេដឹងឮ សុសសាយនៅឥណ្ឌូចិនទៀតហើយ។
ភាពជាសត្រូវនឹងគ្នាដំបូង៖ នៅខែឧសភា  ឆ្នាំ១៩៧៥ ភាពស្ងប់ស្ងាត់បានកើតមានជាថ្មីនៅឥណ្ឌូចិនបន្ទាប់ពីភាពពុះកញ្ជ្រោល ក្នុងរយៈពេលមួយខែ។ សំឡេងញ័ររណ្ដំនៃហ្វូងយន្តហោះដែលហោះឆ្វែងឆ្វាត់នៅលើ...(នៅមានត)

សត្រូវបងប្អូនឯង៖ វាំងននធ្លាក់ចុះ (វគ្គទី៤)

សត្រូវបងប្អូនឯង៖ វាំងននធ្លាក់ចុះ (វគ្គទី៤)